ព័ត៌មានអន្តរជាតិ

Breaking: សេចក្តីថ្លែងការណ៍នៃក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន

ថ្ងៃទី ២ ខែសីហា លោកស្រី Pelosi ប្រធានសភារាស្ត្រអាមេរិកបានឆ្លៀតទៅបំពេញទស្សនកិច្ចនៅតំបន់តៃវ៉ាន់របស់ចិនដោយមិនអើពើនឹងការប្រឆាំងយ៉ាងខ្លាំងនិងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន ដែលបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងការកំណត់នៃសេចក្តីប្រកាសរួមចំនួន៣រវាងចិននិងអាមេរិក បានវាយប្រហារយ៉ាងធ្ងន់ធ្ងរចំពោះមូលដ្ឋាននយោបាយនៃទំនាក់ទំនងចិននិងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន បានបំផ្លាញយ៉ាងធ្ងន់ធ្ងរនូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ និងបានបញ្ចេញសញ្ញាខុសឆ្គងដ៏ធ្ងន់ធ្ងរដល់កម្លាំងអបគមន៍ដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យ។ ចំពោះការនេះភាគីចិនប្រឆាំងយ៉ាងដាច់ខាត ថ្កោលទោសយ៉ាងម៉ឹងម៉ាត់ ហើយបានលើកឡើងការតវ៉ានិងការប្រឆាំងយ៉ាងខ្លាំងទៅភាគីអាមេរិក។ នៅលើពិភពលោកនេះមានប្រទេសចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ទឹកដីចិនដែលមិនអាចបំបែកឡើយ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិន៕

ផ្ទាំងពាណិជ្ជកម្ម
To Top