ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រកាសថា កម្មវិធីដកពិន្ទុបណ្ណបើកបរ និងការបង់ប្រាក់ពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស នឹងដាក់អនុវត្តសាកល្បង ចាប់ពីខែកញ្ញា ឆ្នាំ២០២២ តទៅ ខណៈការអនុវត្តពេញលេញ ចាប់ពីដេីមឆ្នាំ២០២៣។ យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២បានឲ្យដឹងថា គោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានចេញការប្រកាសអាសន្ន អំពីភ្លៀងធ្លាក់ខ្លាំងពាសពេញ តំបន់ភាគខាងត្បូងរបស់ខ្លួន ខណៈដែលភ្លៀងធ្លាក់ខ្លាំងបានកើតឡើង នៅទីក្រុងព្យុងយ៉ាង និងតំបន់ផ្សេងទៀត កាលពីដើមសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា សេចក្តីណែនាំឱ្យប្រុងប្រយ័ត្ននេះ ត្រូវបានចេញសម្រាប់តំបន់...
លោក សយ សុភាព ផ្ញើសាររំលែកមរណទុក្ខ ដ៏ក្រៀមក្រំ ជូន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងលោកជំទាវ៖
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី០៦ ខែសីហា បានរៀបចំពិធីប្រគល់រង្វាន់ប្រាក់លាន ជូនដល់គូស្វាមីភរិយាថ្មីចំនួន៨៨គូ ដែលមានសំណាងបានឈ្នះរង្វាន់ ពីការចាប់សន្លឹកឆ្នោតផ្សងសំណាង ហើយក្រុមហ៊ុនគ្រោងនឹងធ្វើការ ប្រគល់រង្វាន់ជាបន្តបន្ទាប់ រហូតគ្រប់ចំនួន៣០០រង្វាន់ ស្មើនឹង៣០០គូ តាមផែនការសម្រាប់ឆ្នាំ២០២២។ គូស្វាមីភរិយាថ្មី ចំនួន៨៨គូខាងលើ មានសំណាងឈ្នះប្រាក់ ២០ លានរៀល និង១០លានរៀលពិតៗ ដោយគ្រាន់តែជាវស្រាបៀរ កម្ពុជាដើម្បីទទួលភ្ញៀវក្នុងថ្ងៃមង្គលការ...
ភ្នំពេញ ៖ ស្ថានទូតខ្មែរប្រចាំ នៅប្រទេសកូរ៉េខាងត្បូង បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅទីនោះ ថែរក្សាសុខភាព និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ខណៈតំបន់មួយចំនួន ក្នុងទីក្រុងសេអ៊ូល និងតំបន់ក្យ៉ង់គី កំពុងរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ។ សូមបញ្ជាក់ថា ជំនន់ភ្លៀងធ្លាក់ បានជន់លិខខ្លាំងបំផុត ដោយបានវាយលុកទីក្រុងសេអ៊ូល និងតំបន់ជុំវិញ របស់កូរ៉េខាងត្បូង ដោយបានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់...
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សភាអ៊ុយក្រែន កាលពីថ្ងៃចន្ទ បានបង្ហាញសេចក្តីព្រាងច្បាប់ ដើម្បីដាក់ទណ្ឌកម្មថ្មី លើប្រទេសរុស្ស៊ី ។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានដាក់ ជូនដោយប្រធានាធិបតីលោក Volodymyr Zelensky រំពឹងថា នឹងមានវិធានការ រឹតត្បិតថ្មីចំនួន១០...
ភ្នំពេញ ៖ ក្រោយពីបានលួចដឹកប្រេងឆៅ ចេញពីកម្ពុជា អស់រយៈពេលជាច្រើនខែកន្លងមក ដោយបានធ្វើដំណើរ ទៅដល់ប្រទេស បង់ក្លាដេសនោះ កប៉ាល់បានវិលត្រឡប់ មកដល់ដែនសមុទ្រថៃវិញហើយ ដើម្បីរងចាំដោះស្រាយ តាមផ្លូវច្បាប់បន្ត ជាមួយគ្រប់ភាគីពាក់ព័ន្ធ ខណៈកប៉ាល់នេះ បានលួចចេញពីកម្ពុជា កាលពីដើមខែសីហា ឆ្នាំ២០២១ ក្រោយក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី (KrisEnergy) ប្រកាសក្ស័យធន...
សេអ៊ូល៖ មន្ត្រីបាននិយាយនៅថ្ងៃអង្គារថា ភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ៨០ឆ្នាំ បានវាយលុកទីក្រុងសេអ៊ូល និងតំបន់ជុំវិញ របស់ប្រទេសកូរ៉េខាងត្បូង ដោយបានបណ្តាលឲ្យមនុស្ស ៨នាក់ស្លាប់ និង ៦នាក់ផ្សេងទៀតបាត់ខ្លួន ព្រមទាំងទឹកជំនន់លិចផ្ទះ យានយន្ត អគារ និងស្ថានីយ៍រថភ្លើងក្រោមដីផងដែរ។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា ផ្នែកខ្លះនៃទីក្រុងសេអ៊ូល...
តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនះ កោះតៃវ៉ាន់បានធ្វើសមយុទ្ធកាំភ្លើងធំ ដោយក្លែងធ្វើការការពារប្រឆាំង នឹងការវាយប្រហារមួយ ខណៈដែលអ្នកការទូត កំពូលរបស់ខ្លួនបានចោទប្រកាន់ ទីក្រុងប៉េកាំងថា កំពុងរៀបចំវាយលុកកោះនេះ បន្ទាប់ពីសមយុទ្ធដ៏ធំ ជាច្រើនថ្ងៃរបស់ចិន ។ ប្រទេសចិន បានចាប់ផ្តើមសមយុទ្ធផ្លូវអាកាស...
ប៉េកាំង ៖ ប្រទេសចិន បានជំរុញឱ្យប្រទេសជប៉ុន រក្សាការប្តេជ្ញាចិត្ត របស់ខ្លួន ក្នុងការកសាងពិភពលោក ដោយគ្មានអាវុធ នុយក្លេអ៊ែរ ខណៈដែលខ្លួនបានបង្ហាញ ការសង្ស័យអំពីការសន្យា របស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្នុងការធ្វើដូច្នេះ ក្នុងខួបលើកទី៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងហ៊ីរ៉ូស៊ីម៉ា។ ទីក្រុងប៉េកាំង បានអះអាងថា ទោះបីជាមានការសន្យា របស់ខ្លួនក៏ដោយ...