ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចារ បានឆ្លើយតបទៅនឹងមតិរិះគន់ ពីសំណាក់មហាជន លើការអនុញ្ញាតឲ្យមានការបើកដេប៉ាតឺម៉ងភាសាវៀតណាមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញថា ការបើកបង្រៀនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នា រវាងកម្ពុជា-វៀតណាម លើផ្នែកអប់រំដែលមានកិច្ចព្រមព្រៀងតាំងពីឆ្នាំ២០០១មកម្ល៉េះ គ្មានអ្វីលើសនេះទេ ។ លោកក៏បានប្រៀបធៀបពីការអនុញ្ញាតឲ្យ បង្រៀនភាសាវៀតណាមនៅកម្ពុជា ទៅនឹងសហរដ្ឋអាមេរិកថា ប្រទេសមហាអំណាចមួយនេះ ក៏បានបើកការបង្រៀនភាសាខ្មែរដែរ។ កាលពីពេលថ្មីៗនេះ...
ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃប្រឡង សញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបដែលនឹងអាចឈាន ចូលមកក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ លោក រស់ សុវាចារ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ក្រសួងបន្ដលើកកកម្ពស់គុណភាពប្រឡងគ្រប់ប្រភេទ ដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីពង្រឹងគុណភាព ធនធានមនុស្សរបស់កម្ពុជា ។ ក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងអប់រំ រៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល...
ពេលថ្មីៗកន្លងទៅនេះ លោក Joe Biden ប្រធានាធិបតីអាមេរិកបានចុះហត្ថលេខាជាផ្លូវការលើ «សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» ។ ការចូលជាធរមាននិងអនុវត្តសេចក្តីព្រាងច្បាប់នេះ នឹងជះឥទ្ធិពលចំពោះការធ្វើឱ្យមានភាពកាន់តែល្អប្រសើរ ក៏ដូចជាសន្តិសុខ និងស្ថិរភាពនៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ នៃបន្ទះឈីបសកល និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគជាប្រក្រតីរបស់ សហគ្រាសបណ្តាប្រទេសនានាដោយគោរពតាមក្រឹត្យ ក្រមទីផ្សារជាមូលដ្ឋាន។ គួររំលឹកថា 《សេចក្តីព្រាងច្បាប់ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ》អាចចែកជាចំណែកធំពីរ គឺបន្ទះឈីបនិងវិទ្យាសាស្ត្រ ។ សេចក្តីព្រាងច្បាប់នេះនឹងផ្តល់ឧបត្ថម្ភកធនរដ្ឋាភិបាលក្នុងតម្លៃជាង...
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីដំណើរការសេដ្ឋកិច្ចជាតិចិន ដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែសីហា អ្នកផងជាច្រើនបានកត់សម្គាល់ឃើញនូវ ពាក្យមួយមាត់នេះថា “សេដ្ឋកិច្ចបន្តបង្ហាញពីនិន្នាការស្តារឡើងវិញ” ។ ការវិនិច្ឆ័យនេះបានបន្ថែមជំនឿចិត្តរបស់មជ្ឈដ្ឋានខាងក្រៅ ចំពោះសេដ្ឋកិច្ចចិនថែមមួយកម្រិតទៀត ។ សូមបញ្ជាក់ថា យោងតាមទិន្នន័យស្ថិតិ ដែលប្រទេសចិនបានប្រកាសជាផ្លូវការបានឱ្យដឹងថា នៅឆមាសទីមួយឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ ប្រទេសចិនបានកើនឡើង ២,៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា កិច្ចព្រមព្រៀង ស្តីពីការស្តារឡើងវិញនូវ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ គឺអាចធ្វើទៅបានក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រសិនបើអាមេរិក បង្ហាញភាពបត់បែនក្នុងការ ផ្តល់ការធានាលើការទាមទាររបស់អ៊ីរ៉ង់។ លោក Hossein Amir-Abdollahian ត្រូវបានដកស្រង់សម្តីថា អ៊ីរ៉ង់នឹងបង្ហាញសេចក្តី សង្ខេបចុងក្រោយរបស់ខ្លួន ស្តីពីជុំចុងក្រោយនៃ កិច្ចចរចានុយក្លេអ៊ែរនៅទីក្រុងវីយែន ទៅកាន់អ្នកសម្របសម្រួលសហភាពអឺរ៉ុប...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា កងកម្លាំងសហរដ្ឋអាមេរិក បានបញ្ជូនរថយន្ដដឹកប្រេងចំនួន ១០០គ្រឿងដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានលួចពីខេត្ត Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃយុទ្ធនាការកាន់តែខ្លាំងរបស់ពួកគេក្នុង ការរត់ពន្ធប្រេងពីប្រទេសស៊ីរី។ ដោយលើកឡើងពីអ្នកសារព័ត៌មានរបស់ខ្លួន អង្គភាពព័ត៌មាន SANA បានចុះផ្សាតថា រថយន្ដដឹកប្រេងរាប់សិបគ្រឿង ដែលផ្ទុកដោយប្រេងស៊ីរី ដែលត្រូវបានគេលួចត្រូវបានគេមើលឃើញថាកំពុងធ្វើដំណើរ ទៅកាន់ភាគខាងជើងប្រទេសអ៊ីរ៉ាក់តាមរយៈការឆ្លងកាត់ខុសច្បាប់ ដែលត្រូវបានប្រើប្រាស់ដោយសហរដ្ឋអាមេរិក...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលក់សព្វាវុធទំនើបៗ ដល់សម្ព័ន្ធមិត្តទូទាំងពិភពលោក និងសហការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយោធា ដែលជិត៦ខែ ចូលទៅក្នុងសង្រ្គាមអ៊ុយក្រែន ដែលកងទ័ពរបស់លោក បានធ្វើអាក្រក់ជាងការរំពឹងទុក ។...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣៦នាក់ ខណៈជាសះស្បើយ ចំនួន២៤នាក់ និងស្លាប់គ្មាន គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៣០០នាក់ និងអ្នកជាសះស្បើយចំនួន១៣៣ ៩៨២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
Huawei Technologies (Thailand) Co., Ltd., represented by Chief Executive Officer Abel Deng, today received the “Prime Minister Awards – Thailand Cybersecurity Excellence...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ខេត្តបន្ទាយមានជ័យ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បច្ចុប្បន្នសម្រេចបាន ប្រមាណជា៥៤% ហើយ។ ក្នុងកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំ ដំណើរទស្សនកិច្ចរួមគ្នា ថ្នាក់រដ្ឋមន្ត្រី កម្ពុជា-ថៃ ដើម្បីត្រួតពិនិត្យមើលការដ្ឋានសាងសង់ ច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់-បានណងអៀន នាថ្ងៃ១៥ សីហា លោកស្រី...