សារសំឡេងពិសេស៖
ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី អង្គារ៍ ទី ១៦ ខែ សីហា ឆ្នាំ ២០២២នេះ បានធ្វើការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី និង គូកន ចំនួន ២១ នាក់ ទៀត...
ភ្នំពេញ: សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអ៉ិត សុធា កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២នេះ បានបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀន ម្នាក់ និង រឹបអូសបាន ថ្នាំញៀន ទម្ងន់...
ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៣ នៅក្នុងកាលវិភាគដ៏តឹងតែងនៃមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិន លោក Xi Jinping បានបន្ថែមការងារមួយឱ្យខ្លួនឯងគឺ ការត្រឡប់ទៅសាកលវិទ្យាល័យ Tsinghuaដែលជាសាលាមាតារបស់លោក ។ គោលបំណងនៃការវិលត្រឡប់ទៅកាន់សាកលវិទ្យាល័យ Tsinghua គឺដើម្បីនាំចូល”ខួរក្បាលឆ្លាតវៃ”សម្រាប់ការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍របស់ខេត្ត Zhejiang ដោយសង្ឃឹមថា អាចទទួលបានការគាំទ្រលើវិស័យបច្ចេកវិទ្យានិងធនធានមនុស្សជាដើមពីសាកលវិទ្យាល័យ Tsinghua ។ ក្នុងកិច្ចជំនួបរវាងភាគីទាំងពីរ...
ស្រុកXilin ជាស្រុកក្រីក្រថ្នាក់ជាតិដែលស្ថិតនៅតំបន់ភ្នំជ្រៅនៅចុងភាគខាងលិច នៃភូមិភាគស្វយ័ត Guangxiភាគនិរតីប្រទេសចិន។ ក្នុងឆ្នាំ២០១៧ លោក Li Wenbin អ្នកភូមិនៅភូមិ Baqiao ឃុំ Xiping ក្នុងស្រុកXilin បានឈឺស្មាកាន់តែខ្លាំងឡើង ដែលបណ្តាលឱ្យគាត់ធ្លាក់ខ្លួនឈឺនៅលើគ្រែ។ នៅពេលនោះគាត់មានអាយុត្រឹមតែ ២៦ ឆ្នាំប៉ុណ្ណោះ។ ជាយូរណាស់មកហើយ អ្នកភូមិក្នុងតំបន់នោះមានទម្លាប់ជំងឺតូចតាចព្យាបាលដោយខ្លួនឯង ជំងឺធ្ងន់ធ្ងរគ្មានលុយព្យាបាលមានតែពន្យារពេលព្យាបាល។ ស្ថានភាពជំងឺរបស់លោក...
ថ្ងៃទី១៥ ខែសីហា លោកWangYi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជា រដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយបណ្តា អង្គទូតនៃប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីនិងអាហ្វ្រិកប្រចាំ នៅក្រុងហ្សឺណែវដែលទៅបំពេញទស្សនកិច្ចនៅ ប្រទេសចិន។ លោកWangYiបានលើកឡើងថា ប្រឈមមុខនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ភាពរង្គោះរង្គើនៃស្ថានការណ៍អន្តរជាតិនិងការងើប ឡើងវិញនៃគំនិតសង្គ្រាមត្រជាក់ យើងត្រូវការអង្គការសហប្រជាជាតិខ្លាំងក្លាជាងពេលណាៗទាំងអស់។យើត្រូវគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល គាំពារសណ្តាប់ធ្នាប់អន្តរជាតិដែលមានច្បាប់អន្តរជាតិជាមូលដ្ឋាន គាំពារក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិដែលមានកម្មវត្ថុនិងគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិជាមូលដ្ឋាន។យើងត្រូវលើកកម្ពស់ភាពជាតំណាងនិងសិទ្ធិបញ្ចេញមតិរបស់ប្រទេសកំពុងអភិវឌ្ឍន៍ មិនអាចអនុញ្ញាតឱ្យអង្គការពហុភាគីទៅជាឧបករណ៍ដែលញាក់ខ្សែដោយប្រទេសមួយចំនួនតូចនិងក្រុមប្រទេសមួយតូចក្នុងការសម្រេចកិច្ចការអន្តរជាតិនោះឡើយ។ជានិច្ចកាល សំឡេងឆ្នោតមួយសំឡេងរបស់ប្រទេសចិនក្នុងអង្គការសហប្រជាជាតិជារបស់របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយនឹងបន្តជួយប្រទេសកំពុងអភិវឌ្ឍន៍ បញ្ចេញសំឡេងយុត្តិធម៌និងសច្ចធម៌។ អង្គទូតសៀរ៉ាឡេអូនប្រចាំជាអចិន្ត្រៃយ៍នៅទីក្រុងហ្សឺណែវបាន តំណាងអង្គទូតនានាថ្លែងសុន្ទរកថា ដោយថ្លែងអំណរគុណដល់ភាគីចិនដែលរៀបចំដំណើរទស្សនកិច្ចរបស់...
ភ្នំពេញ:នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ នេះ នៅ សាលាធម្មសភាវត្តបុទុមវតីរាជវរារាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំ ឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពវិញ្ញាក្ខន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទីវង្គត ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា...
បរទេស៖ កងទ័ពរំដោះប្រជាជនចិន បានដាក់ពង្រាយកងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់ខ្លួន ទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្នែកនៃសមយុទ្ធថ្មីៗរបស់ខ្លួននៅជិតកោះដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន។ ការបង្ហាញកម្លាំងចុងក្រោយនេះ គឺមានន័យថា ជាការរារាំងយ៉ាងតឹងរ៉ឹងចំពោះសហរដ្ឋអាមេរិក បន្ទាប់ពីសមាជិកសភាអាមេរិកមួយក្រុមមានគ្នា៥នាក់បានធ្វើដំណើរទៅកោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទីបញ្ជាការ Eastern Theatre របស់យោធាចិនបាននិយាយថា ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធរួមគ្នាពហុមុខងារ...
បរទេស៖ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានចូលរួមជាមួយកងកម្លាំងសហរដ្ឋអាមេរិក សម្រាប់សមយុទ្ធការពារមីស៊ីលនៅឆ្នេរសមុទ្រហាវ៉ៃ ដែលជាលើកដំបូងដែលប្រទេសទាំងបី បានធ្វើដូច្នេះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដោយមន្ទីរបញ្ចកោណបាននិយាយថា សមយុទ្ធនេះគឺមានគោលបំណងឆ្លើយតបទៅនឹង “បញ្ហាប្រឈម” ដែលបង្កឡើងដោយកូរ៉េខាងជើង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃចន្ទ អំពីសមយុទ្ធដែលមានរយៈពេលជិតមួយសប្តាហ៍ ប៉ុន្មានថ្ងៃបន្ទាប់ពីពួកគេបានបញ្ចប់នៅថ្ងៃទី ១៤ ខែសីហា ដោយនិយាយថា...
បន្ទាយមានជ័យ ៖ កុមារា អាយុ១៤ឆ្នាំ ម្នាក់ រស់នៅក្នុងភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កំពុងទាញការចាប់អារម្មណ៍ ពីសំណាក់មហាជន ក៏ដូចជាសិស្សានុសិស្ស ជាមួយគំនិតច្នៃប្រឌិត ដោយបានប្រើប្រាស់របស់របរ ដែលគេបោះបង់ចោល យកមកកែច្នៃប្រឌិត ទៅជារបស់លេង ដូចជា ៖ ម៉ាស៊ីន ច្រូតស្រូវ ខ្នាតតូច បញ្ជាដោយ...