ព័ត៌មានជាតិ

ជម្រះបណ្តឹងឧទ្ធរណ៍ របស់លោកសម រង្ស៉ី និង គូកន ចំនួន ២១ នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម ដាក់គុក ក្នុង ម្នាក់ៗ ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ជាប់ពាក់ព័ន្ធនឹង ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី អង្គារ៍ ទី ១៦ ខែ សីហា ឆ្នាំ ២០២២នេះ បានធ្វើការជំនុំជម្រះ លើបណ្តឹងឧទ្ធរណ៍ របស់អតីតមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៉ី និង គូកន ចំនួន ២១ នាក់ ទៀត ដែលត្រូវបាន តុលាការថ្នាក់ក្រោម ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ ពីបទ រួមគំនិតក្បត់, ញុះញង់ បង្ក ឲ្យ មាន ភាពវឹកវរ ធ្ងន់ធ្ងរ ដល់ សន្តិសុខ សង្គម និង ប៉ុនប៉ងផ្តួល ដើម្បី ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ផែនការ ៩ វិច្ឆិកា ២០១៩ របស់លោកសម រង្សី ប្រព្រឹត្ត ចន្លោះពីឆ្នាំ ២០១៨ និង ២០១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកយន់ ណារ៉ុង ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ បានថ្លែងឱ្យដឹងថា នៅក្នុងសំណុំ រឿងក្តីព្រហ្មទណ្ឌនេះ មានជនជាប់ចោទ ដូចមានឈ្មោះ តទៅនេះ ៖

១- ឈ្មោះ សម រង្ស៉ី ភេទប្រុស អាយុ ៧៣ ឆ្នាំ សញ្ជាតិខ្មែរ
២- ឈ្មោះ មូរ សុខហួរ ភេទស្រី អាយុ៦៤ឆ្នាំ សញ្ជាតិខ្មែរ
៣- ឈ្មោះ ជូឡុង សូមួរ៉ា ភេទស្រី អាយុ៦៨ឆ្នាំ សញ្ជាតិខ្មែរ
៤- ឈ្មោះ តុ វ៉ាន់ចាន់ ភេទប្រុស អាយុ៤៩ឆ្នាំ សញ្ជាតិខ្មែរ
៥- ឈ្មោះ នុត រំដួល ភេទប្រុស អាយុ៧២ឆ្នាំ សញ្ជាតិខ្មែរ
៦- ឈ្មោះ ហូរ វ៉ាន់ ភេទប្រុស អាយុ៧១ឆ្នាំ សញ្ជាតិខ្មែរ
៧- ឈ្មោះ អេង ឆៃអ៊ាង ភេទប្រុស អាយុ៥២ឆ្នាំ សញ្ជាតិខ្មែរ។

ជនជាប់ចោទទាំង៧នាក់នេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២២ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់ ១០ (ដប់) ឆ្នាំ ពីបទ« រួមគំនិតក្បត់ បទ ញុះញង់ឲ្យប្រព្រឹត្ត អំពើបង្ក ឲ្យ មាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិ សុខ សង្គម និងបទ ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់» ប្រព្រឹត្ត នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និង អំឡុងពេលបន្តបន្ទាប់ បទល្មើស ព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ និង មាត្រា ៤៧១ នៃក្រម ព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រ- កម្ពុជា ។ និងចេញដីកាបង្គាបឲ្យចាប់ខ្លួនលើជនជាប់ចោទទាំង៧នាក់ ដែលជាក្រុមមេដឹកនាំប៉ុនប៉ងផ្តួរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីនាំខ្លូន យកមក អនុវត្តទោស តាមសាលក្រមរបស់តុលាការ។

ចំណែកឯ ជនជាប់ចោទចំនួន ១៣នាក់ទៀត ដែលមានឈ្មោះ ៖ ១- ឈ្មោះ ថៃ សុគន្ធា ហៅ តឹង ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៦១ សញ្ជាតិខ្មែរ
២- ឈ្មោះ ឡុង ផារី ភេទប្រុស កើតថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៦២ សញ្ជាតិខ្មែរ
៣- ឈ្មោះ ឃឹម ភាណា ភេទប្រុស កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៦៨ សញ្ជាតិខ្មែរ
៤- ឈ្មោះ សុខ ចាន់ថា ភេទប្រុស កើតថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៦៥ សញ្ជាតិខ្មែរ
៥- ឈ្មោះ ពៀត ម៉ាប់ ភេទប្រុស កើតថ្ងៃទី០៣ ខែឧសភា ឆ្នាំ១៩៧១ សញ្ជាតិខ្មែរ
៦- ឈ្មោះ កែវ ថៃ ភេទប្រុស កើតថ្ងៃទី០៥ ខែមិថុនា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ
៧- ឈ្មោះ ជុំ ចាន់ ភេទប្រុស កើតថ្ងៃទី០២ ខែមករា ឆ្នាំ១៩៦៨ សញ្ជាតិខ្មែរ
៨- ឈ្មោះ ស៊ុន ធន់ ភេទប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ
៩- ឈ្មោះ ងិន ឃាង ភេទប្រុស កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨៨ សញ្ជាតិខ្មែរ
១០-ឈ្មោះ យឹម សារ៉េត ភេទប្រុស អាយុ៥២ ឆ្នាំ សញ្ជាតិខ្មែរ
១១-ឈ្មោះ ញ៉ែម វាន ភេទប្រុស អាយុ ៥៨ ឆ្នាំ សញ្ជាតិខ្មែរ
១២-ឈ្មោះ ឃុត ច្រិក ភេទប្រុស អាយុ៤៨ ឆ្នាំ សញ្ជាតិខ្មែរ
១៣-ឈ្មោះ ឆុន ប៊ុនឆាត ហៅ មីត ភេទប្រុស អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ ត្រូវ
បាន តុលាការរាជធានី ភ្នំពេញ ដាក់ពន្ធនាគារក្នុងម្នាក់ៗកំ ណត់ ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវអនុវត្តទោស ក្នុង ពន្ធនាគារ ក្នុងម្នាក់ៗ ចំនួន ៣ (បី) ឆ្នាំ ៨ (ប្រាំបី) ខែ ទោសដែលនៅសល់ត្រូវព្យួរធម្មតា ពីបទ« រួមគំនិតក្បត់ និងបទ ញុះញង់ឲ្យប្រព្រឹត្ត អំពើបង្ក ឲ្យ មាន ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប្រព្រឹត្ត នៅរាជធានី ភ្នំពេញ ប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និង អំឡុង ពេលបន្តបន្ទាប់ បទល្មើស ព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ មាត្រា១០៧ និងមាត្រា ១០៨ នៃក្រម ព្រហ្មទណ្ឌនៃព្រះរាជា ណា ចក្រ កម្ពុជា ។

តុលាការរាជធានីភ្នំពេញ បានសម្រេច ឱ្យពួកគេទាំង១៣នាក់ រួចខ្លួនពីបទចោទ ពីបទ «ញុះញង់កុំឲ្យយោធិនស្ដាប់បង្គាប់» តាមមាត្រា៣៥០នៃក្រមនីតិវិធីព្រហ្មណ្ឌ។

តុលាការរាជធានីភ្នំពេញ ក៏បានផ្តន្ទាទោសលើឈ្មោះ ហ៊ិន ឆាន ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៦៦ សញ្ជាតិខ្មែរ ដាក់ពន្ធនាគារកំណត់ ៥ (ប្រាំ) ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួរធម្មតា ពីបទ« រួមគំនិតក្បត់ និងបទ ញុះញង់ឲ្យប្រព្រឹត្ត អំពើបង្ក ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិ សុខសង្គម» ប្រព្រឹត្ត នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត កាលពីអំឡុងខែមករា ខែកុម្ភៈ ឆ្នាំ២០១៨ និង អំឡុងពេលបន្តបន្ទាប់ បទល្មើស ព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥៣ មាត្រា ៤៩៤ មាត្រា ៤៩៥ និងមាត្រា ១០៧

To Top