ភ្នំពេញ៖ អមជាមួយនឹងរូបថតមួយសន្លឹក នៅក្នុងអំឡុងពេល កិច្ចព្រមព្រៀងប៉ារីស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឱ្យដឹងថា សម្ដេចតេជោ នឹងប្រាប់ពីការព្រមព្រៀងជាសម្ងាត់ ជាមួយសម្ដេច សីហនុ នៅហ្សាកាតា កាលពីឆ្នាំ ១៩៩១ នៅពេល វេលាសមស្រប។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២នេះ...
As part of the ICT Talents Cultivation Program, Huawei Cambodia conducted their second time of Open Day 2022 on 16th August, 2022....
ភ្នំពេញ ៖ លោក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ ទី២៥ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបើកដំណើរការ ការដ្ឋានស្ថាបនាប្រព័ន្ធលូរំដោះទឹក នៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ដែលមានប្រវែង១.០០០ម៉ែត្រ ស្របតាមផ្លូវបេតុង (ផ្លូវបឹងរំចង់) ពីផ្លូវជាតិលេខ២...
ម៉ូស្គូ/គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានឲ្យដឹងកាលពីនៅថ្ងៃព្រហស្បតិ៍ថា តំបន់ Zaporizhzhia ត្រូវបានបោះបង់ចោលដោយគ្មានការផ្គត់ផ្គង់ថាមពល ប៉ុន្តែភាគីរុស្ស៊ីក្រោយមកបានលើកឡើងថា ការផ្គត់ផ្គង់ថាមពលដល់តំបន់ត្រូវបានស្តារឡើងវិញ ។ លោក Dmytro Orlov អភិបាលក្រុង Energodar បានបង្ហោះសារនៅលើ Telegram ថា Energodar ដែលជាទីក្រុងរណបនៃរោងចក្រថាមពលនុយក្លេអ៊ែរ...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ដល់កម្លាំងកងទ័ពជើងគោក និងពិធីសម្ពោធសមិទ្ធផលនានារបស់បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ខេត្តតាកែវ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។ លោក សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃវគ្គហ្វឹកហ្វឺនមូលដ្ឋានគ្រឹះជំនាញប្រើប្រាស់ម៉ាស៊ីនរាវមីន ដែលត្រូវបិទបញ្ចប់នាពេលនេះ បន្ទាប់ពីមានការរៀបចំការប្រឡងបញ្ចប់វគ្គដោយមានការកំណត់លក្ខណៈវិនិច្ឆ័យនៃអត្រាកំណែ និងនិយាមគរុកោសល្យសុក្រឹត្យត្រឹមត្រូវ និងសូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះសិក្ខាកាមយោធិនទាំងអស់...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់ភ្ញៀវមកពីសហរដ្ឋអាមេរិកបានពង្រឹងការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីការពារខ្លួន ។ ប្រធានាធិបតីលោកស្រី Tsai Ing-wen បានថ្លែងនៅថ្ងៃសុក្រនេះ ខណៈដែលលោកស្រីបានជួបសមាជិកសភាអាមេរិកចុងក្រោយបង្អស់ដែលមកដល់កោះនេះដើម្បីផ្គើននឹងទីក្រុងប៉េកាំង ។ ប្រទេសចិន ដែលទាមទារកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួនប្រឆាំងនឹងការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យនៅតៃប៉ិបានចាប់ផ្តើមសមយុទ្ធយោធានៅជិតកោះនេះ បន្ទាប់ពីប្រធានសភាតំណាងសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចកាលពីដើមខែសីហា...
ភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ក្រុមការងារ ត្រីភាគីសម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន បានឱ្យដឹងថា តាមរយៈយុទ្ធនាការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដល់បងប្អូនកម្មករនិយោជិតមួយរយៈពេលកន្លងមកនេះ គឺទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ដែលជាម្ចាស់សហគ្រាស គ្រឹះស្ថាន។ បាននឹងកំពុងបន្តបង្កើនការផ្សព្វផ្សាយ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀតទៅកាន់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសបងប្អូនកម្មករនិយោជិត ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត របបសន្តិសុខសង្គមផ្នែកប្រាក់សោធនថ្មីមួយនេះ។ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ នេះ...
ចាកាតា៖ ថ្នាក់ដឹកនាំនៃក្រុមហ៊ុន ជីប ម៉ុង រីថែល បានចុះអនុស្សរណៈយោគយល់ ជាមួយនឹងក្រុមហ៊ុន Mitra Adiperkasa (MAP) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងការនាំយកម៉ាកល្បីៗមកកម្ពុជា រួមមាន ZARA, New Balance, FitFlop, Digimap និងម៉ាកល្បីៗជាច្រើនទៀត ដើម្បីដាក់លក់ក្នុងផ្សារទំនើបធំៗ របស់ ជីប ម៉ុង រីថែល។ ពិធីចុះអនុស្សរណៈយោគយល់នេះធ្វើឡើងនៅឯ Sahid Sudirman Center ទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមវត្តមានអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងប្រធានក្រុមអគ្គនាយក ជីប ម៉ុង លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល លោក V.P. Sharma ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុន MAP ព្រមទាំងតំណាងក្រុមហ៊ុនទាំងពីរជាច្រើនរូបទៀត។ លោកជំទាវ លី សុខឆេង បានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសដែលមានសក្តានុពលខ្លាំង ផ្នែកសេដ្ឋកិច្ច និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ស្របពេលដែលតម្រូវការរបស់ប្រជាជនខ្មែរ ផ្នែកកម្សាន្ត និងការនិយមផលិតផលម៉ាកល្បីៗ កំពុងកើនឡើងគួរឱ្យកត់សម្គាល់។ កត្តាទាំងអស់នេះបានទាក់ទាញក្រុមហ៊ុនម៉ាកល្បីៗជាច្រើនជុំវិញពិភពលោក ឱ្យមានទំនុកចិត្ដខ្ពស់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា។ ជីប...
ភ្នំពេញ៖នៅថ្ងៃទី 12 13 និង 14 ខែ សីហានេះ ផលិតផលទឺកដោះគោម្សៅ Similac Gain IQ បានធ្វើការរៀបចំកម្មវិធីដ៏ពិសេសមួយដែលមានឈ្មោះថា “ពិភពកុមារវៃឆ្លាត 5G” នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី ដើម្បីបង្ហាញពីផលិតផលថ្មី ជាមួយរូបមន្ត 5G* ថ្មីដំបូងបំផុតរបស់ខ្លួននៅកម្ពុជា...
Time To Rise ទទួលបានទទួលពានរង្វាន់ថ្មីដែលបំពេញបន្ថែមជាង 30 នៃពានរង្វាន់ម៉ាកយីហោនិងបណ្ដាញសេវា។ Time To Rise គឺជាចម្រៀងដ៏ល្បីកក្រើក របស់តារាចម្រៀងរេបខ្មែរ និងជាទូតសុឆន្ទៈរបស់ ក្រុមហ៊ុន សែលកាត គឺលោក វណ្ណដា។ វាបានបំបែកកំណត់ត្រា ដោយក្លាយជាចម្រៀងវីដេអូដំបូងគេ ដែលមានចំនួនអ្នកមើល លើសពីមួយលានដង ក្នុងរយៈពេលតិចជាង 24 ម៉ោង។ ក្រោយពេលចេញផ្សាយបានមួយឆ្នាំ Time To Rise បានជម្រុញនូវការសហការណ៍រវាងដៃគូ...