ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន អះអាងថា តំបន់ Zaporizhzhia ត្រូវបោះបង់ចោលដោយគ្មានការផ្គត់ផ្គង់ថាមពល 

ម៉ូស្គូ/គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីអ៊ុយក្រែនបានឲ្យដឹងកាលពីនៅថ្ងៃព្រហស្បតិ៍ថា តំបន់ Zaporizhzhia ត្រូវបានបោះបង់ចោលដោយគ្មានការផ្គត់ផ្គង់ថាមពល ប៉ុន្តែភាគីរុស្ស៊ីក្រោយមកបានលើកឡើងថា ការផ្គត់ផ្គង់ថាមពលដល់តំបន់ត្រូវបានស្តារឡើងវិញ ។

លោក Dmytro Orlov អភិបាលក្រុង Energodar បានបង្ហោះសារនៅលើ Telegram ថា Energodar ដែលជាទីក្រុងរណបនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានទុកចោលដោយគ្មានអគ្គិសនី និងទឹក បន្ទាប់ពីមានការបាញ់ផ្លោងធ្វើឡើងដោយកងកម្លាំងរុស្ស៊ី ។

ប្រតិបត្តិករថាមពលនុយក្លេអ៊ែរដែលគ្រប់គ្រងដោយរដ្ឋរបស់អ៊ុយក្រែន Energoatom បានបញ្ជាក់នៅថ្ងៃដដែលនោះថា Zaporizhzhia NPP ត្រូវបានផ្តាច់ចេញពីបណ្តាញអគ្គិសនីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ។

ដោយឡែក លោក Ivan Fedorov អភិបាលក្រុង Melitopol ដែលនៅជិតខាងនោះ បានលើកឡើងថា ទីក្រុង និងភូមិមួយចំនួននៃតំបន់ Zaporizhzhia ដែលគ្រប់គ្រងដោយប្រទេសរុស្ស៊ី ក៏ត្រូវបានទុកចោលដោយគ្មានអគ្គិសនីប្រើប្រាស់ផងដែរ ។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងនៅក្នុងរបាយការណ៍ប្រចាំថ្ងៃមួយកាលពីថ្ងៃព្រហស្បតិ៍ថា កងទ័ពអ៊ុយក្រែននៅតែបន្តបាញ់ផ្លោងទៅលើទីក្រុង Zaporizhzhia NPP និងទីក្រុង Energodar ។ លើសពីនេះ ភាគីរុស្ស៊ី បានស្តីបន្ទោសការវាយប្រហាររបស់អ៊ុយក្រែនចំពោះការដាច់ចរន្តអគ្គីសនី ។

លោក Yevgeny Balitsky មន្ត្រីរុស្ស៊ីទទួលបន្ទុករដ្ឋបាលយោធា-ស៊ីវិលនៃតំបន់ Zaporizhzhia បានឲ្យដឹងថា ជាលទ្ធផលនៃការវាយប្រហារដោយកងទ័ពអ៊ុយក្រែនលើខ្សែភ្លើងនៅក្នុងតំបន់ Zaporizhzhia NPP តំបន់សន្តិសុខនៃខ្សែភ្លើង៧៥០គីឡូវ៉ាត់ក្នុង១ម៉ោង។ ភ្លើងដែលដាច់គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ។

លោក Balitsky បានលើកឡើងនៅលើបណ្តាញTelegram ថា ការការពារសង្គ្រោះបន្ទាន់នៃការបញ្ជូនតរបស់ Zaporizhzhia NPP ត្រូវបានធ្វើឱ្យសកម្ម ហើយអង្គភាពថាមពល២ត្រូវបានបិទ បន្ទាប់ពីនោះតំបន់ Zaporizhzhia ត្រូវបានទុកចោលដោយគ្មានការផ្គត់ផ្គង់ថាមពល ៕

To Top