ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានសម្រេចលុបចោលអាជ្ញាបណ្ណ ម្ចាស់សហគ្រាស សាន្ត ប៊ុនធឿន លែងធ្វើអាជីវកម្ម ផ្សព្វផ្សាយ លើគេហទំព័រ sbtpost.com បន្តទៀតហើយ ។ ការលុបចោលអាជ្ញាបណ្ណនេះ ដោយសារម្ចាស់អាជ្ញាបណ្ណ បានប្រព្រឹត្តអំពីអសីលធម៌ ជេរប្រមាថជាសាធារណៈ ធ្វើឲ្យប៉ះពាល់ដល់...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ញើសារលិខិតរំលែកទុក្ខ គោរពជូន លោក ស៊ុន ចាន់ថុល និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បន្ទាប់ពីទទួលដំណឹងថា មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានបន្តចុះជួប សហគមន៍កសិកម្មស្រូវសរីរាង្គ ចំនួន១០សហគមន៍ ដែលមកពីស្រុកចំនួន៤ ក្នុងខេត្តព្រះវិហារ រួមមាន ស្រុកគូលេន, ឆែប, សង្គមថ្មី និងជ័យសែន ដោយមានការចូលរួម ពីក្រុមហ៊ុនប្រមូលទិញស្រូវ (Signature of Asia) ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវសរីរាង្គ និងសិក្សាពីលទ្ធភាពផ្តល់ឥណទាន ដែលមានការប្រាក់ទាប ។ គួរអោយដឹងថា កម្មវិធីខាងលើនេះ ត្រូវបានធ្វើឡើង នៅស្រុក ឆែប ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២។
ស្វាយរៀង ៖ ពលរដ្ឋនៅក្នុងក្រុងស្វាយរៀង កំពុងមានការព្រួយបារម្ភអំពីបច្ចេកទេស ក្នុងការដាក់លូនិងសាងសង់ផ្លូវ ខណៈការដេញថ្លៃធ្លាក់ ត្រឹម៥០% ទៅ ៦០% ។ បើតាមអ្នកជំនាញបច្ចេកទេសលើកឡើង នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ថា ការដេញថ្លៃក្នុងគ្រោងមួយនេះ មានការបញ្ចុះតម្លៃទាប ជាហេតុ ធ្វើឲ្យពលរដ្ឋមានការព្រួយបារម្ម គ្មានទំនុកចិត្ត លើគុណភាព សូមឲ្យម្ចាស់គម្រោង...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ដែលត្រូវបានបណ្តេញចេញពីតំណែង ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ប្រទេស សម្រាប់ការគំរាមកំហែងចៅក្រមស្ត្រី និងមន្ត្រីប៉ូលិសជាន់ខ្ពស់ពីរនាក់ អំឡុងពេលបាតុកម្មនៅទីក្រុង Islamabad កាលពីយប់ថ្ងៃសៅរ៍។ វីដេអូដែលត្រូវបានគេរាយការណ៍ថាបានថតនៅផ្ទះរបស់គាត់កាលពីល្ងាចថ្ងៃអាទិត្យ បង្ហាញពីប៉ូលីសនៅជុំវិញលំនៅដ្ឋានរបស់លោកប៉ុន្មានម៉ោងបន្ទាប់ពីរបាយការណ៍ប៉ូលីសត្រូវបានដាក់ប្តឹងលោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសុន្ទរកថារបស់លោក ក្នុងអំឡុងពេលបាតុកម្មកាលពីថ្ងៃសៅរ៍ លោក...
បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ទីក្រុងប៊ែរឡាំងផ្គត់ផ្គង់ “សព្វាវុធជាច្រើន” ដល់ក្រុងគៀវហើយនឹងបន្តផ្តល់ឱ្យអ៊ុយក្រែនបន្ថែមទៀតនូវអ្វីដែលប្រទេសនេះត្រូវការសម្រាប់ការពារជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Scholz បានសង្កត់ធ្ងន់ក្នុងអំឡុង ‘ថ្ងៃបើកទ្វារ’ ប្រពៃណីនៅចុងសប្តាហ៍នេះ ដោយលើកឡើងពីការដឹកជញ្ជូនថ្មីៗជាច្រើននៃកាំភ្លើងប្រឆាំងយន្តហោះ ‘Gepard’ និងកាំភ្លើងធំ...
ភ្នំពេញ៖ ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំងបន្ថែមទៀត នៅផ្លូវលេខ២៧១ ផ្លូវ២០០៤ និងផ្លូវ២០១១ ។ យោងតាមហ្វេសប៊ុក មន្ទីរសាធារណាការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២២ សីហានេះ បានឲ្យដឹងថា ស្ពានអាកាសថ្មី ចំនួន...
ម៉ូហ្គាឌីស៊ូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខ បានបញ្ចប់ការឡោមព័ទ្ធ ដោយពួកសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនង នឹងអាល់កៃដា នៅសណ្ឋាគារមួយក្នុងរដ្ឋធានី របស់ប្រទេសសូម៉ាលី ដែលមនុស្សជាង២០នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នេះបើតាមអាជ្ញាធរ បានឲ្យដឹងកាលពីថ្ងៃអាទិត្យ ។ មនុស្សរាប់សិបនាក់...
ថ្ងៃទី ២១ ខែសីហា រថភ្លើងល្បឿនលឿនមួយក្រុម និងរថភ្លើងធ្វើតេស្តចម្រុះមួយគ្រឿង នៃផ្លូវដែកហ្សាការតា-បានឌុងដែលប្រទេសចិននាំចេញទៅឥណ្ឌូណេស៊ី ត្រូវបានដឹកចេញពីកំពង់ផែ Qingdao ប្រទេសចិន ទៅកាន់ឥណ្ឌូណេស៊ី ដែលជាសញ្ញាកត់សម្គាល់ថារថភ្លើងល្បៀនលឿនដែលចិន នាំចេញជាលើកដំបូង បានចាប់ផ្តើមដឹកជញ្ជូនជាផ្លូវការ។ តាមការផ្សាយដំណឹងបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុងជាគម្រោងនិមិត្តសញ្ញា នៃកិច្ចកសាង”ខ្សែក្រវាត់និងផ្លូវ” និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងឥណ្ឌូណេស៊ី ហើយក៏ជាគម្រោងសាងសង់នៅក្រៅប្រទេស នៃផ្លូវដែកល្បឿនលឿនចិនដែលសាងសង់ឡើងជាប្រព័ន្ធ និងមានលក្ខណៈពេញលេញផងដែរ។ ផ្លូវដែកល្បឿនលឿនហ្សាការតា-បានឌុង...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា កោះតៃវ៉ាន់ ចង់ធានាឱ្យដៃគូ របស់ខ្លួនមាន ការផ្គត់ផ្គង់ ឧបករណ៍អេឡិចត្រូនិក ដែលអាចទុកចិត្តបាន ឬ ហៅថា “បន្ទះសៀគ្វីប្រជាធិបតេយ្យ” លោកស្រី Tsai Ing-wen ប្រធានាធិបតីកោះតៃវ៉ាន់...