ព័ត៌មានអន្តរជាតិ

ផ្ទះរបស់អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថាន ដែលត្រូវបណ្តេញចេញពីតំណែង ត្រូវប៉ូលីសឡោមព័ទ្ធ

បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថានលោក Imran Khan ដែលត្រូវបានបណ្តេញចេញពីតំណែង ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់ប្រឆាំងអំពើភេរវកម្មរបស់ប្រទេស សម្រាប់ការគំរាមកំហែងចៅក្រមស្ត្រី និងមន្ត្រីប៉ូលិសជាន់ខ្ពស់ពីរនាក់ អំឡុងពេលបាតុកម្មនៅទីក្រុង Islamabad កាលពីយប់ថ្ងៃសៅរ៍។ វីដេអូដែលត្រូវបានគេរាយការណ៍ថាបានថតនៅផ្ទះរបស់គាត់កាលពីល្ងាចថ្ងៃអាទិត្យ បង្ហាញពីប៉ូលីសនៅជុំវិញលំនៅដ្ឋានរបស់លោកប៉ុន្មានម៉ោងបន្ទាប់ពីរបាយការណ៍ប៉ូលីសត្រូវបានដាក់ប្តឹងលោក។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសុន្ទរកថារបស់លោក ក្នុងអំឡុងពេលបាតុកម្មកាលពីថ្ងៃសៅរ៍ លោក Khan បានគំរាមថា នឹងធ្វើការចោទប្រកាន់ប្រឆាំងនឹងចៅក្រម Zeba Chaudhry ភ្នាក់ងារប៉ូលីសពីរនាក់ គណៈកម្មាធិការរៀបចំការបោះឆ្នោតប៉ាគីស្ថាន និងគូប្រជែងនយោបាយផ្សេងទៀត ដោយព្រមានថា ពួកគេគួរតែរៀបចំខ្លួនដើម្បីប្រឈមមុខនឹង “ផលវិបាក” ជុំវិញការប្រព្រឹត្តដ៏អាក្រក់របស់ពួកគេចំពោះប្រធានបុគ្គលិករបស់គាត់គឺ Shahbaz Gill ។

លោកក៏បានរៀបចំការប្រមូលផ្តុំគ្នានៅក្នុងឧទ្យាន F-9 នៃទីក្រុងអ៊ីស្លាម៉ាបាដដោយសាមគ្គីភាពជាមួយ Gill ដែលត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុនពីបទចោទប្រកាន់ពីបទបះបោរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top