បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថា មន្ត្រីកំពូលយោធារបស់អង់គ្លេសបានធ្វើការ ប្រកាសទៅកាន់យោធារបស់អង់គ្លេស ឲ្យនាំគ្នាធ្វើការត្រៀមខ្លួន ឲ្យបានរួចជាស្រេច ក្នុងការប្រយុទ្ធជាមួយនឹងប្រទេសរុស្សី។ លោកបន្តថាយោធាអង់គ្លេស គួរតែត្រៀមរៀបចំគ្រួសារ ជូនដំណឹងពួកគេជាមុនពីព្រោះថា លទ្ធភាពនៃការដាក់ពង្រាយ ទ័ពបន្ថែមទៀតគឺនៅតែមាន នៅឡើយហើយការប្រកាសរបស់មន្ត្រី កំពូលម្នាក់នេះបន្ទាប់ពី មេបញ្ជាការកំពូលរបស់អង់គ្លេសថ្មី កាលពីប៉ុន្មានថ្ងៃកន្លងមក បានធ្វើការថ្លែងថាអង់គ្លេស ត្រូវតែត្រៀមរៀបចំហើយព្រមទាំង មានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយរុស្សីឲ្យបរាជ័យ។...
ភ្នំពេញ: សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រែង នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង កាលពីអាធ្រាត ថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០២២ នេះ បានធ្វើការ បង្រា្កប និង ចាប់ឃាត់ខ្លួន ជនសង្ស័យចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការរក្សាទុក និង ជួញដូរគ្រឿងញៀន នៅក្នុងខេត្តស្ទឹងត្រែង។...
ភ្នំពេញ ៖ លោក ឆាំង សុង ដែលជាអតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានខ្មែរ ក្នុងរបបលន់ ណន់ បានទទួលមរណភាពនៅព្រឹកថ្ងៃ២២ សីហា នេះ។ នេះបើតាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្ហោះស៊ែរបន្តពីប្រពន្ធលោក ឆាំង សុង ដែលបានផ្សាយពីមរណភាពប្តី។ ជាមួយសំណេរនៃការស៊ែរបន្ត ពីរដ្ឋមន្រ្តីក្រសួងព័ត៌ មានបច្ចុប្បន្នលោកបានភ្ជាប់ខ្លឹមសារយ៉ាងខ្លីថា”សូមបងទៅកាន់សុគតិភព...
បរទេស៖ អធិកាបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការអះអាងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថា លោកធ្លាប់បាន លំអិតច្បាស់ហើយប្រាប់ទៅកាន់លោកប្រធានាធិបតីរុស្សី ថាអ៊ុយក្រែន នឹងមិនអាចចូលរួមជាមួយនឹងអង្គការណាតូបានភ្លាមៗឡើយក្នុង រយៈពេល៣០ឆ្នាំទៀត ដើម្បីធានាឲ្យបាននូវ ស្ថេរភាពសន្តិសុខ ក្នុងតំបន់ទាំងមូល។ មេដឹកនាំអាល្លឺម៉ង់រូបនេះកាលពីចុងសប្តាហ៍កន្លង មកបានធ្វើការបង្ហាញប្រាប់ពីព័ត៌មាន លំអិតខ្លះៗដែលនៃ កិច្ចពិភាក្សារវាងលោក និងមេដឹកនាំរុស្សី កាលពីមុន ប្រតិបត្តិយោធារបស់រុស្សី ក្នុងប្រទេសអ៊ុយក្រែនមកម្ល៉េះ។...
បរទេស៖ សារព័ត៌មាន Politico បានរាយការណ៍កាលពីថ្ងៃសុក្រដោយដកស្រង់សម្តីមនុស្សម្នាក់ដែលដឹងពីបញ្ហានេះថា សហរដ្ឋអាមេរិកគ្រោងនឹងផ្គត់ផ្គង់ឱ្យអ៊ុយក្រែនជាមួយនឹងប្រព័ន្ធ GPS ដែលដឹកនាំដោយគ្រាប់កាំភ្លើងធំ M982 Excalibur ដែលមានភាពជាក់លាក់ខ្ពស់បាញ់ចំគោលដៅ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា គ្រាប់ ផ្លោងប្រភេទនេះត្រូវបានបំពាក់ដោយក្បាលគ្រាប់ពាសដែក និងមានឡាស៊ែរថែមទៀត។ គ្រាប់រំសេវអាចត្រូវបានបាញ់ដោយប្រើកាំភ្លើងធំ M777 ដែលផលិតដោយសហរដ្ឋអាមេរិក...
ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បាននិយាយថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលល្បឿនលឿនជាង សំឡេងប្រភេទ Kinzhal ចំនួនបីគ្រាប់ដោយជោគជ័យ ក្នុងអំឡុងពេលមានជម្លោះក្នុងប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា មីស៊ីល “ត្រូវបានប្រើប្រាស់ដោយពួកយើងបីដងក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ហើយវាបានបង្ហាញពីគុណសម្បត្តិដ៏ ឆ្នើមរបស់វាក្នុងឱកាស...
នៅវេលាម៉ោង០៨និង៤៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មាន តាមរយៈលេខទូរសព្ទ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយបានរាយការណ៍ថា បានប្រទះឃើញកុមារវង្វេងឪពុកម្តាយ ម្នាក់ នៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវដែលទទួលរងផលប៉ះពាល់ពីទឹកភ្លៀង និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាបដល់សហគមន៍កសិកម្មឃុំកំពង់គោ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២៕
ពិព័រណ៍ការងារ Career Fair 2022 ដែលរៀបចំឡើងដោយក្រុមហ៊ុនស្វែងរកបុគ្គលិកឈានមុខគេ ខេមបូចប (Cambo Job) ដែលមានរយៈពរល២ថ្ងៃត្រូវបានប្រព្រឹត្តទៅដោយរលូន។ CamboJob Career Fair 2022 ជាពិព័រណ៍ការងារដ៏ធំជាងគេនៅឆ្នាំ២០២២ដែលរៀបចំឡើងមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ២០-២១ ខែសីហា ឆ្នាំ២០២២ ដោយមានវត្តមានក្រុមហ៊ុនឯកជនល្បីៗជាង ១០០ ស្ថាប័នរង់ចាំសម្ភាសន៍អ្នកចូលរួម ដោយផ្ទាល់ និងជាឱកាសសម្រាប់សិស្ស...
ភ្នំពេញ៖ ជាប្រវត្តិសាស្រ្តថ្មីមួយទៀតហើយ សម្រាប់ឆ្នាំ២០២៣នេះ គឺកម្ពុជានឹងធ្វើម្ចាស់ផ្ទះ កម្មវិធីប្រកួតរ៉ូបូតជាលក្ខណៈអន្តរជាតិធំបំផុតនៅអាស៊ី ស្របពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមផងដែរ។ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិ។ កម្មវិធីប្រកួតប្រជែងរ៉ូបូត ABU Robocon 2023គឺជាការប្រកួតប្រជែងរ៉ូបូត ផលិតចេញពីនិស្សិតផ្ទាល់ យកមកប្រកួតប្រជែងគ្នា ទៅតាមវិញ្ញាសាខុសៗគ្នា។ ឆ្នាំ២០២៣ កម្ពុជា នឹងជ្រើសរើសវិញ្ញាសា «រ៉ូបូត បាចផ្កាលើប្រាសាទអង្គរវត្ត ឬរ៉ូបូតយកកងគប់លើបង្គោល» ដែលបំប្លែងចេញពីការបញ្ចូលគ្នារវាង របាំជូនពរ...