ព័ត៌មានជាតិ

លោកបណ្ឌិត កៅ ថាច ចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ ដើម្បីស្វែងយល់ពីស្ថានភាព ដាំដុះស្រូវ និងសិក្សាពីលទ្ធភាពផ្តល់ឥណទាន

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានចុះជួបសហគមន៍កសិកម្មឃុំកំពង់គោ ដើម្បីស្វែងយល់ពីស្ថានភាពដាំដុះស្រូវដែលទទួលរងផលប៉ះពាល់ពីទឹកភ្លៀង និងសិក្សាពីលទ្ធភាពផ្តល់ឥណទានដែលមានការប្រាក់ទាបដល់សហគមន៍កសិកម្មឃុំកំពង់គោ នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២២៕

To Top