អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) បានធ្វើំដំណើរទៅបំពេញទស្សនកិច្ចនៅក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីកាលពីថ្ងៃសៅរ៍ និងបានត្រួតពិនិត្យកិច្ចខិតខំប្រឹងប្រែងរបស់មជ្ឈមណ្ឌលសម្របសម្រួលរួម ហៅកាត់ថា (JCC) ក្នុងការនាំយកគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានទៅសួរសុខទុក្ខក្រុម JCC ដែលកំពុងត្រួតពិនិត្យនាវា...
ភ្នំពេញ៖ យោងតាមសំណើបញ្ជាការដ្ឋានអង្គរក្ស គោរពជូន សម្តេចតេជោ នាយករដ្ឋមន្ត្រី នាថ្ងៃទី២១ ខែសីហាឆ្នាំ២០២២នេះ បានសុំអនុញ្ញាតលុបឈ្មោះ លោកវរសេនីយ៍ត្រី សាន្ត ប៊ុនធឿន អត្តលេខ ១៧០២៤៨ និងលោកអនុសេនីយ៍ឯក ហ៊ត ប៉ូ អត្តលេខ ១៦៦០៧៨ ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។ ប្រភពដដែរនេះ បានឲ្យដឹងដែរថា កន្លងមកនាយទាហានទាំងពីររូប ខាងលើនេះ តែងតែបង្កហេតុធ្វើអោយប៉ះពាល់ ដល់កិត្តិយសអង្គភាព និងមាន ការថ្នាំងថ្នាក់ ដល់ប្រជាពលរដ្ឋ អង្គភាពបានហៅមកធ្វើការអប់រំជាច្រើនលើក ច្រើនសារ តែមិនព្រមកែប្រែ។ ដើម្បីជៀសវាងការលំបាក និងធ្វើអោយប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត ខ្ញុំបាទគោរពសុំការសម្រេច ដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើចេញពីក្របខណ្ឌ កងយោធពលខេមរភូមិន្ទដោយក្តីអនុគ្រោះ៕
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា មន្ត្រីសុខាភិបាលបានលើកឡើងថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះក្លឹបរាត្រី នៅក្នុងប្រទេសថៃឡង់ដ៏ បានកើនឡើងដល់២០នាក់ហើយ ខណៈដែលជនរងគ្រោះបន្តទទួលការព្យាបាល ។ អគ្គិភ័យបានកើតឡើងកាលពីថ្ងៃទី៥ សីហា នៅក្លឹប Mountain B ក្នុងខេត្តឈុនបុរី ចម្ងាយប្រហែល ១៥០គីឡូម៉ែត្រភាគអាគ្នេយ៍...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា កាលពីថ្ងៃសៅរ៍ លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានព្រមានប្រជាជនអ៊ុយក្រែន ឱ្យមានការប្រុងប្រយ័ត្ន នៅក្នុងសប្តាហ៍ខាងមុខនេះ ខណៈដែលពួកគេរៀបចំ ដើម្បីប្រារព្ធទិវាបុណ្យឯករាជ្យ របស់ពួកគេ ខណៈដែលមានការផ្ទុះថ្មីៗ ដែលបានវាយប្រហារនៅឧបទ្វីបគ្រីមៀ និងដោយវាយប្រហារ...
ឥណ្ឌា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ថា ក្រុមមន្ត្រីបានឲ្យដឹង នៅថ្ងៃអាទិត្យនេះថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីដែលបង្កឡើង ដោយភ្លៀងមូសុងខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់អស់ចំនួន៥០នាក់ នៅភាគខាងជើង និងភាគខាងកើតប្រទេសឥណ្ឌា ក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ ។ ភ្លៀងបានជន់លិចភូមិដ្ឋានរាប់រយខ្នង ដោយបានបោកបក់ផ្ទះអស់ ហើយធ្វើឱ្យអ្នកស្រុកជាប់គាំង ខណៈក្រុមជួយសង្គ្រោះបាននឹងកំពុងប្រញាប់ប្រញាល់ដើម្បីជម្លៀសអ្នកនៅរស់រានមានជីវិតចេញពីកន្លែងរងគ្រោះ...
ប៉េកាំង៖ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃសៅរ៍ថា ជនជាតិអាមេរិក គឺស្ថិតក្នុងចំណោមអ្នកប្រយុទ្ធបរទេស ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមអាកាសរបស់រុស្ស៊ី ដែលមានភាពជាក់លាក់ខ្ពស់ ទៅលើទីតាំងប្រយុទ្ធរបស់អ្នកជាតិនិយម នៅក្នុងតំបន់ Kharkov ភាគឦសាន នៃប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោកឧត្តមសេនីយ៍ឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២១ សីហានេះ បានបញ្ជាលោកនាយកឧត្តមឯកហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព។ ការស្នើឲ្យបណ្តេញចេញនេះ ដោយសារ សម្តេចលើកឡើងថា ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ ក្រោយសម្តេចអប់រំមិនឲ្យផឹកស្រា និងជេរបញ្ចោរ គេឯង។នេះបើតាមហ្វេសប៊ុកសម្តេច។ សម្តេចបានឲ្យដឹងទៀតថា “ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន...
ហាវ៉ាន់ណា៖ ប្រទេសគុយបា ប្រកាសរកឃើញ ករណីជំងឺអ៊ុតស្វា ជាលើកដំបូង នៅថ្ងៃអាទិត្យនេះ លើអ្នកទេសចរជនជាតិអ៊ីតាលី ដែលកំពុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើតាមការផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានបារាំង AFP នៅមុននេះបន្តិច។ សម្តេចតេជោ បានប្រកាសឱ្យដឹង នៅក្នុងពិធីចែកសញ្ញាបត្រនិស្សិត នៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត កាលពីថ្ងៃទី១៧ ខែសីហា នេះថា សម្តេចនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេសគុយបា នៅថ្ងៃទី២៤...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky គួរតែចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី ក្នុងខែវិច្ឆិកា បើទោះបីជាប្រទេសរបស់លោក មិនមែនជាផ្នែកនៃក្លឹបសេដ្ឋកិច្ចឈានមុខក៏ដោយ, នេះបើតាមការទទូចរបស់ រដ្ឋបាលលោក Biden ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២...