ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាមេបញ្ជាការអង្គរក្ស ស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២១ សីហានេះ បានបញ្ជាលោកនាយកឧត្តមឯកហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្សស្នើសុំបណ្តេញសាន ប៊ុនធឿនចេញពីក្របខ័ណ្ឌកងទ័ព។

ការស្នើឲ្យបណ្តេញចេញនេះ ដោយសារ សម្តេចលើកឡើងថា ចរិតពាលរបស់សាន ប៊ុនធឿនប្រាកដជាមិនអាចកែប្រែបានឡើយ ក្រោយសម្តេចអប់រំមិនឲ្យផឹកស្រា និងជេរបញ្ចោរ គេឯង។នេះបើតាមហ្វេសប៊ុកសម្តេច។

សម្តេចបានឲ្យដឹងទៀតថា “ដើម្បីជួយដល់សាន ប៊ុនធឿននិងប្រពន្ធកូន ខ្ញុំនិងភរិយាបានជួយលុយដើម្បីសាន ប៊ុនធឿនទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូនសាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែ តាំងពីឆ្នាំ២០១៨មក”។

សម្តេចថា “ខ្ញុំធ្លាប់បានអប់រំសាន ប៊ុនធឿន កុំឲ្យសុីផឹកជេរបញ្ចោរតែចរិតមនុស្សនេះកែមិនឡើង ឡើយ។ ដើម្បីជៀសវាងនូវការយល់ច្រឡំ ណាមួយកើតឡើង ថ្ងៃនេះខ្ញុំបានបញ្ជាឲ្យមេបញ្ជាការអង្គរក្ស ស្នើសុំបណ្តេញ សាន ប៊ុនធឿន ចេញពីក្របខ័ណ្ឌកងទ័ព”៕

To Top