តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសចំពោះអ្វីដែលលោកហៅថា ប្រវត្តិសាស្ត្រនៃអន្តរាគមន៍យោធា និងរដ្ឋប្រហារដឹកនាំដោយសហរដ្ឋអាមេរិក ប្រឆាំងនឹងប្រទេសឯករាជ្យ។ លោក Kanaani បានឲ្យដឹងនៅក្នុងសារ ដែលអត្ថាធិប្បាយអំពីរដ្ឋប្រហារ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅអ៊ីរ៉ង់ក្នុងខែសីហា ឆ្នាំ១៩៥៣ ថា “រដ្ឋាភិបាលសហរដ្ឋអាមេរិក មានកំណត់ត្រានៃការធ្វើអន្តរាគមន៍ ការវាយប្រហារដោយយោធា និងរដ្ឋប្រហារប្រឆាំងនឹងប្រទេស និងរដ្ឋាភិបាលឯករាជ្យ”...
សាច់កំប៉ុងដែលមានតម្លៃត្រឹមតែ៣,៩៩ដុល្លារអាមេរិក ត្រូវគេលក់ដោយចាក់សោ ក្នុងប្រអប់បង្ការការលួច? ហាងលក់ទំនិញមួយចំនួនត្រូវចោរលួច៤ដងក្នុងពេលតែមួយយប់? រឿងដែលនឹកស្មានមិនដល់ទាំងនេះក៏បានកើតឡើងនៅក្រុងញូវយ៉កដែលជាទីក្រុងធំទីមួយរបស់សហរដ្ឋអាមេរិក ។ តាមការផ្សាយដំណឹងនៃប្រព័ន្ធសារព័ត៌មានក្នុងតំបន់ឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ករណីបទឧក្រិដ្ឋលួចនៅក្រុងញូវយ៉កបានកើនឡើងយ៉ាងខ្លាំង ដូច្នេះ ហាងលក់ទំនិញនិងផ្សារទំនើបមួយចំនួនបានចាត់វិធានការការពារខ្លួនដោយខានពុំបាន ឧទាហរណ៍ដូចជាចាក់សោឱ្យទំនិញតម្លៃថោកមានសាច់កំប៉ុង ថ្នាំដុសធ្មេញនិងសាប៊ូជាដើម ។ អត្ថបទបង្ហាញថា ទិដ្ឋភាពនេះជាស្រមោលនៃវិបត្តិជាតិអាមេរិក ។ បច្ចុប្បន្ននេះ វិបត្តិអត្រាបទឧក្រិដ្ឋខ្ពស់មួយលើកកំពុងរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក ។ ក្រៅពីសំណុំរឿងលួចបានកើនឡើង អំពើហិង្សាដោយកាំភ្លើងនិងបទឧក្រិដ្ឋចងគំនុំក៏បានក្លាយជាសុបិនអាក្រក់របស់ជនជាតិអាមេរិកផងដែរ...
វិទ្យុមិត្តភាពកម្ពុជាចិន
យេរ៉ូសាឡឹម ៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី អ៊ីស្រាអែល លោក Isaac Herzog កាលពីថ្ងៃសុក្រ ជុំវិញទំនាក់ទំនងទ្វេភាគី នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតីតួកគី ។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ ទៅលើការពេញចិត្តទៅវិញទៅមក ពីការពង្រឹងទំនាក់ទំនងការទូត ដោយការតែងតាំងឯកអគ្គរដ្ឋទូតឡើងវិញ ចុងក្រោយបង្អស់បន្ទាប់...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្វាំងឡង់ លោកស្រី Sanna Marin បាននិយាយថា លោកស្រីបានធ្វើតេស្ត រកសារធាតុញៀនរួចហើយ បន្ទាប់ពីវីដេអូ ត្រូវបានបែកធ្លាយបង្ហាញ ពីការរាំរែក និងផឹកស្រារបស់លោកស្រីអំឡុង ពេល ពិធីជប់លៀង បែបឯកជនមួយ ដែលរបាយការណ៍មួយ ចំនួនបានលើកឡើងថា ប្រហែលមានការប្រើប្រាស់ គ្រឿងញៀនផងដែរ ។ យោងតាមសារព័ត៌មាន The...
ម៉ូស្គុ ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនាគ្នា តាមទូរស័ព្ទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីស្ថានភាព នៅក្នុងប្រទេសអ៊ុយក្រែន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការបាញ់ផ្លោងជាប្រព័ន្ធ ដោយយោធាអ៊ុយក្រែន” លើទឹកដីនៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) បានបង្កើតគ្រោះថ្នាក់ នៃមហន្តរាយទ្រង់ទ្រាយធំ...
ដាម៉ាស់៖ អ្នកឃ្លាំមើលសង្គ្រាមម្នាក់ បានរាយការណ៍កាលពីយប់ថ្ងៃសុក្រថា ទាហានស៊ីរីរហូតដល់ ២៩១នាក់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS) ត្រូវបានសម្លាប់ នៅក្នុងការប្រឈមមុខដាក់គ្ នារវាងភាគីទាំងពីរ ចាប់តាំងពីដើមឆ្នាំនេះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា ចំនួនអ្នកស្លាប់រួមមានសមាជិក ១៣៦នាក់នៃក្រុមរដ្ឋឥស្លាម IS ដែលត្រូវបានសម្លាប់ដោយការវាយប្រហារ តាមអាកាសរបស់រុស្ស៊ីនៅក្នុងតំបន់វាលខ្សាច់នៃខេត្ត Homs, Sweida, Hama, Raqqa...
ម៉ូស្គូ៖ ក្រុមហ៊ុនឧស្ម័នយក្សរុស្ស៊ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួននឹងផ្អាកការចែកចាយ ឧស្ម័នធម្មជាតិទៅកាន់អឺរ៉ុប តាមរយៈបំពង់ Nord Stream 1 ចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដោយសារការថែទាំលើ បំពង់បង្ហូរឧស្ម័ននេះ ។ ក្រុមហ៊ុន Gazprom បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម៉ាស៊ីនបង្ហាប់ឧស្ម័ន ដែលដំណើរការតែមួយគត់សម្រាប់...
វីយែន ៖ ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) បានឲ្យដឹងថា ខ្លួនកំពុងពិគ្រោះ យោបល់ យ៉ាងសកម្មជាមួយភាគីទាំងអស់ លើការបញ្ជូនបេសកកម្ម ទៅកាន់រោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ អគ្គនាយក IAEA លោក Rafael Grossi...