គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ហានិភ័យនៃគ្រោះមហន្តរាយ នៅរោងចក្រនុយក្លេអ៊ែរដ៏ធំបំផុត របស់អឺរ៉ុបកំពុង “កើនឡើងជារៀងរាល់ថ្ងៃ” អភិបាលក្រុង ដែលមានទីតាំងនៅនោះ បានប្រាប់ដល់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោងថ្មីៗជុំវិញរោងចក្រនេះ ។...
បរទេស៖ កងកម្លាំងយោធានៃប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលស្វាគមន៍នូវវត្តមាន ចូលរួមពីសំណាក់យន្តហោះចម្បាំង របស់ប្រទេសចិនជាច្រើនគ្រឿង នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំ មួយរបស់ខ្លួន។ នៅក្នងសមយុទ្ធយោធា ដែលរួមមានណទាំងការគាំទ្រ ផ្នែកអាកាសការប្រយុទ្ធទៅលើគោលដៅ នៅលើផ្ទៃដីផងគោលដៅតូចផង និងគោលដៅជាយោធា ដែលត្រូវបានគេដាក់ពង្រាយផង នេះបើយោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិរបស់ប្រទេសចិន នៅលើវេបសាយរបស់ខ្លួន។ ទោះបីជាយ៉ាងណាក្តីគេមើលឃើញថា សកម្មភាពនេះកំពុងបានបង្កើន សញ្ញាព្រួយបារម្ភពីសំណាក់សហរដ្ឋអាមេរិក ដែលកន្លងមកតែងតែមិនចង់ឃើញ នូវការចូលរួមពាក់ព័ន្ធច្រើនរបស់ចិន នៅក្នុងតំបន់អាស៊ីឡើយហើយវានឹងអាចបង្កទៅជាភាពតានតឹង...
ភ្នំពេញ៖ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតថ្មី នៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហាញការរំភើបចិត្ត ក្នុងការចូលរួមកិច្ចការនានា រួមទាំងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាបេតិកភណ្ឌវប្បធម៌កម្ពុជា ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា លោក តានិណៃ អ៊ិឈិតុម៉ុ ជាឧបទូតថ្មី ទើបតែបានចាប់ផ្តើមបេសកកម្មការទូត...
បរទេស៖ យោងតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់ម្នាក់ របស់ប្រទេសឥណ្ឌានៅធនាគារជាតិ បានបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន បានធ្វើការសាកសួរនូវសំណួរជាច្រើន ពាក់ព័ន្ធទៅនឹងផលិតផល ជាប្រេងឆៅរបស់រុស្សីដែលត្រូវបានចោទប្រកាន់ថា បាននាំចូលទៅអាមេរិកតាមរយៈ ឈ្មួញកណ្តាលជាប្រទេសឥណ្ឌា។ លោក Michael Patra ទេសាភិបាលរងនៃធនាគារជាតិឥណ្ឌា បានបញ្ជាក់ថា រតនាគារជាតិអាមេរិក បានធ្វើការសាកសួរអំពីរបាយការណ៍ ដែលខ្លួនបានរកឃើញថា នាវារបស់ឥណ្ឌាបានធ្វើការដោះដូរ ប្រេងជាមួយនឹងនាវាផ្ទុកប្រេង របស់រុស្សីនៅច្រកផ្លូវសមុទ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមគណប្រតិភូនៃរដ្ឋសភាជាតិអាមេរិក ដឹកនាំដោយសមាជិកសភាព នៃបក្សប្រជាធិបតេយ្យក្នុងរដ្ឋ Massachusetts លោក Ed Markey បានធ្វើដំណើរមកដល់ទឹកដី នៃកោះតៃវ៉ាន់ហើយ។ ប្រភពដដែលបានបញ្ជាក់ដែរថា ដំណើរទសន្សកិច្ចរយៈពេល២ថ្ងៃនឹង ត្រូវបានធ្វើឡើងនៅលើដែនកោះមួយនេះ ទាំងដែលមិនបានធ្វើការប្រកាស ជាផ្លូវការជាមុនឡើយ និងក៏បានក្លាយទៅជាដំណើរទស្សនកិច្ច នៃក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក លើកទី២ហើយដែរ សម្រាប់ខែសីហានេះ។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះបានឲ្យដឹងថា ប៉ូលីសរបស់ប្រទេសអ៊ីស្រាអ៊ែលបានឈានទៅដល់ ការចាប់ខ្លួនបានជនសង្ស័យម្នាក់ហើយ នៅក្នុងហេតុការណ៍បាញ់ប្រហារ លើរថយន្តក្រុងមួយក្បែរទៅនឹងទីក្រុងយេរូសាឡឹម ដែលបណ្តាលឲ្យមានអ្នករងរបួសកើនឡើងដល់ទៅ ៨នាក់ ដែលក្នុងនោះស្ត្រីមានផ្ទៃពោះម្នាក់និងជនជាតិអាមេរិកជាច្រើននាក់ផងដែរ។ អ្នកនាំពាក្យរបស់ប៉ូលីសអ៊ីស្រាអ៊ែល បាននិយាយបែបនេះថា៖ភេវរករពេលនេះគឺស្ថិតនៅក្នុងដៃ របស់ពួកយើងហើយបន្ទាប់ពីហេតុការណ៍បានកើតឡើង អស់រយៈពេលជាច្រើនម៉ោងនៅកន្លែង ទីតាំងគោរពសាសនា របស់ជនជាតិជ្វីហ្វមួយកន្លែងមិនឆ្ងាយពីតំបន់ Western Wall។ ស្ថានទូតអាមេរិកប្រចាំ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានអះអាងថាពលរដ្ឋរបស់ខ្លួនជាច្រើននាក់ ដែលស្ថិតនៅក្នុងចំណោមអ្នករងគ្រោះប៉ុន្តែមិនបានបញ្ជាក់ ព័ត៌មានលំអិតឬពីស្ថានភាពនៃការរងរបួសឡើយ។ គួរឲ្យដឹងដែរថា ជនបង្កហេតុ បានធ្វើការបាញ់រះទៅលើរថយន្តក្រុងសាធារណៈក្បែរ ទៅនឹងច្រកចូលទីក្រុងចាស់ Zion ហើយបានរត់គេចខ្លួនជាច្រើនម៉ោង មុនពេលដែលត្រូវបានចាប់ខ្លួនដោយ ក្រុមប៉ូលីសនិងមិនទាន់...
បរទេស៖ អ៊ុយក្រែនបានច្រានចោល ការចរចាសន្តិភាពជាមួយក្រុងម៉ូស្គូក្នុងកាលៈទេសៈ ដែលមានស្រាប់ ដោយប្រៀបធៀបការចរចាណាមួយទៅនឹង “មហន្តរាយស៊ីវិល័យ”។ ការចាប់ផ្តើមកិច្ចចរចាឡើងវិញ នឹងមិនរួមចំណែកអ្វីដល់គោលដៅរបស់ទីក្រុងគៀវនោះទេ , នេះបើតាមលោក Mikhail Podoliak ជំនួយការរបស់ប្រធានាធិបតី Vladimir Zelensky បានប្រាប់សារព័ត៌មាន Babel របស់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា...
ប៉េកាំង៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Henry Kissinger បានប្រាប់កាសែត Wall Street Journal ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានច្រានចោលការទូតបែបប្រពៃណី ហើយក្នុងករណីដែលគ្មានមេដឹកនាំដ៏អស្ចារ្យ បានជំរុញពិភពលោកឱ្យឈានទៅ រកសង្រ្គាមលើអ៊ុយក្រែន និងកោះតៃវ៉ាន់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា...
ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប (Royal Group) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយ eCloudvalley ដែលជាដៃគូប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់ក្រុមហ៊ុន Amazon Web Services (AWS) ដើម្បីផ្ដល់សេវា និងពង្រីកជំនាញសេវាកម្មក្លោដ (cloud) នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ កិច្ចព្រម ព្រៀង ភាពជាដៃគូនេះបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សា ភិបាលនៃក្រុមហ៊ុនរ៉ូយាល់គ្រុប...
បរទេស៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ស្តង់ដារទ្វេដង ជាក់ស្តែងបន្ទាប់ពីទីភ្នាក់ងារ FBI បានវាយឆ្មក់ផ្ទះរបស់លោកនៅរដ្ឋផ្លរីដាកាលពីដើមសប្តាហ៍នេះ ដោយសន្មតថា កំពុងស្វែងរកឯកសារចាត់ថ្នាក់ទាក់ទងនឹងអាវុធនុយក្លេអ៊ែរ។ លោក Trump បានអះអាងថាមអ្នកកាន់តំណែងមុនរបស់លោក គឺលោក Barack Obama ក៏បានយកឯកសារចំនួន ៣៣លានទំព័រ – ជាច្រើនត្រូវបានចាត់ថ្នាក់ទាក់ទងនឹងនុយក្លេអ៊ែរ ដោយគ្មានការខ្សឹបខ្សៀវនៃការតវ៉ាពីទីភ្នាក់ងារនៅពេលលោក ចាកចេញពីសេតវិមាន។...