ព័ត៌មានអន្តរជាតិ

ចិន បញ្ជូនយន្តហោះចម្បាំង ចូលរួមសមយុទ្ធយោធា ទ្រង់ទ្រាយធំនៅថៃ

បរទេស៖ កងកម្លាំងយោធានៃប្រទេសថៃ កាលពីថ្ងៃអាទិត្យម្សិលមិញ បានទទួលស្វាគមន៍នូវវត្តមាន ចូលរួមពីសំណាក់យន្តហោះចម្បាំង របស់ប្រទេសចិនជាច្រើនគ្រឿង នៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំ មួយរបស់ខ្លួន។

នៅក្នងសមយុទ្ធយោធា ដែលរួមមានណទាំងការគាំទ្រ ផ្នែកអាកាសការប្រយុទ្ធទៅលើគោលដៅ នៅលើផ្ទៃដីផងគោលដៅតូចផង និងគោលដៅជាយោធា ដែលត្រូវបានគេដាក់ពង្រាយផង នេះបើយោងតាមការបញ្ជាក់ដោយក្រសួង
ការពារជាតិរបស់ប្រទេសចិន នៅលើវេបសាយរបស់ខ្លួន។

ទោះបីជាយ៉ាងណាក្តីគេមើលឃើញថា សកម្មភាពនេះកំពុងបានបង្កើន សញ្ញាព្រួយបារម្ភពីសំណាក់សហរដ្ឋអាមេរិក ដែលកន្លងមកតែងតែមិនចង់ឃើញ នូវការចូលរួមពាក់ព័ន្ធច្រើនរបស់ចិន នៅក្នុងតំបន់អាស៊ីឡើយហើយវានឹង
អាចបង្កទៅជាភាពតានតឹង រវាងគ្នារបស់មហាយក្សទាំងពីរ។

គួរឲ្យដឹងដែរថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Lloyd Austin បានបំពេញទស្សនកិច្ច នៅក្នុងប្រទេសថៃម្តងហើយ កាលពីខែមិថុនាក្នុងគោលបំណង ពង្រីកទំនាក់ទំនងរវាងគ្នា និងក៏ដូចជាភាពដៃគូរវាងគ្នាជាពិសេស
ជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top