តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ថា យោធាចិន បានប្រកាសធ្វើ សមយុទ្ធយោធាថ្មីៗ នៅតំបន់សមុទ្រ និងដែនអាកាសជុំវិញ កោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីការគ្រោងបញ្ចប់ នៃសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មានដើម្បីតវ៉ាប្រឆាំង នឹងដំណើរទស្សនកិច្ចកាល ពីសប្តាហ៍មុន ទៅកាន់កោះនេះដោយប្រធាន សភាអាមេរិក Nancy...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នេះ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសួរសុខទុក្ខសិស្សនគរបាលវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ សាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម ចំនួន ១២៧នាក់...
ព្រុចសែល ៖ សហភាពអឺរ៉ុប បានដាក់ចេញនូវអត្ថបទ ចុងក្រោយ នៃសេចក្តីសម្រេច សេចក្តីព្រាងស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ឆ្នាំ២០១៥ ខណៈដែលកំពុងរង់ចាំការ សម្រេចចិត្តផ្នែកនយោបាយ ពីអ្នកចូលរួមកិច្ចចរចា នៅទីក្រុងវីយែន។ ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក Josep Borrell បានសរសេរនៅលើសារ កាលពីថ្ងៃចន្ទថា...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹនគឿង អនុរដ្ឋមន្រ្តីការពារប្រទេស និងជាប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃម្សិលមិញបានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vlodomyr Zelensky សាជាថ្មីបានធ្វើការរិះ គន់យ៉ាងខ្លាំងចំពោះទណ្ឌកម្មនានា ដែលកំពុងអនុវត្តក្នុងការប្រឆាំងទៅនឹង ប្រទេសរុស្សីថា មានភាពកំសោយខ្លាំងណាស់។ លោកប្រធានាធិបតីរូបនេះ ក៏បានធ្វើការអំពាវនាវ តាមរយៈកិច្ចសំភាសជាមួយ នឹងកាសែតវ៉ាស៊ិនតោនប៉ុស្តិ៍ដែរថា លោកខាងលិចត្រូវតែរៀបចំ ដាក់ទណ្ឌកម្មពេញលេញ និងយ៉ាងតឹងរឹង បំផុតបន្ថែមទៀតទៅលើគ្រប់ ថាមពលគ្រប់ផលិតផលនាំចេញ និងគ្រប់ក្រុមអ្នកធ្វើដំណើរ...
បរទេស៖ មន្ត្រីកំពូលរបស់ប៉ង់តាហ្គោន កាលពីថ្ងៃចន្ទម្សិលមិញនេះ បានលើកឡើងថា យោធារបស់ប្រទេសរុស្សីទំនង ជាបាត់បង់ជីវិតប្រមាណចន្លោះពី ៧០០០០ទៅ៨០០០០នាក់មកហើយ ចាប់តាំងតែពីពេលបើកប្រតិបត្តិការដោយយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ។ អត្ថបទដែលត្រូវបាន ចេញផ្សាយដោយ The Hill នៅថ្ងៃនេះបានសរសេរទៀតថា មិនដល់ពេល៦ខែមកនេះ យោធារបស់រុស្សី ដែលបាត់បង់ជីវិតមានចំនួនច្រើន ទាំងស្លាប់និងរបួសហើយ ទោះបីជាអាចមានចំនួនតិចជាង ការព្យាករណ៍នេះមែនប៉ុន្តែលោក Colin Kahl មន្ត្រីជាន់ខ្ពស់របស់...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា ប្រសិនបើភាគីនៃកិច្ចចរចានៅទីក្រុងវីយែន ជាពិសេសសហរដ្ឋអាមេរិក ធ្វើសកម្មភាពជាក់ស្តែង និងជៀសវាងការទទួលយក វិធីសាស្រ្តដែលមិនមានលក្ខណៈស្ថាបនា ផ្លូវនឹងត្រូវបានត្រួសត្រាយ សម្រាប់កិច្ចព្រមព្រៀង ស្តីពីការរស់ឡើងវិញនៃ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានគោលនយោបាយ ការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell បន្ទាប់ពីជុំចុងក្រោយនៃ កិច្ចចរចានៅទីក្រុងវីយែន...
ម៉ូស្គូ៖ ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃច័ន្ទថា ប្រទេសរុស្ស៊ី បានដកឧបករណ៍របស់ខ្លួន ចេញពីការត្រួតពិនិត្យជាបណ្តោះអាសន្ន ក្រោមសន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រថ្មី (New START) ។ ក្រសួងបានឲ្យដឹងថា “ប្រទេសរុស្ស៊ី បានជូនដំណឹងជាផ្លូវការដល់សហរដ្ឋអាមេរិក ថាប្រទេសរបស់យើងកំពុង ដកឧបករណ៍របស់ខ្លួនជាបណ្តោះអាសន្ន ដែលស្ថិតនៅក្រោមការត្រួតពិនិត្យ នៅក្រោមសន្ធិសញ្ញានេះ ពីសកម្មភាពអធិការកិច្ច” ។ ទីក្រុងមូស្គូ...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន កំពុងសង្ឃឹម សម្រាប់ជំនួយរបស់អាល្លឺម៉ង់ ក្នុងការទទួលបានជំនួយចំនួន ៨ ពាន់លានអឺរ៉ូ (ប្រហែល ៨,១៧ពាន់លានដុល្លារអាមេរិក) ជាជំនួយពីសហភាពអឺរ៉ុប។ លោក Shmyhal បានសរសេរនៅលើ Facebook បន្ទាប់ពីកិច្ចពិភាក្សាតាមអ៊ីនធឺណិត ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុអាល្លឺម៉ង់លោក Christian Lindner...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសអំពីការសម្រេចចិត្ត ក្នុងការផ្តល់ជំនួយជាយោធា ប្រមាណជា១ពាន់លានដុល្លារបន្ថែមទៀត ទៅឲ្យប្រទេសអ៊ុយក្រែនក្នុងការ ប្រើប្រាស់ជាកម្លាំងការពារ ជាមួយនឹងប្រតិបត្តិយោធា ពីសំណាក់ប្រទេសរុស្សី។ កញ្ចប់ថវិកាចុងក្រោយនេះ ត្រូវបានអនុម័តដោយ ប្រធានាធិបតីអាមេរិកលោក Joe Biden និងក៏ជាកញ្ចប់ថវិកាលើកទី១៨ មកហើយដែរសម្រាប់រដ្ឋាភិបាល ទីក្រុងគៀវពីសំណាក់សហរដ្ឋអាមេរិក ដែលក្នុងនោះ មានរួមទាំងប្រព័ន្ធអាវុធទំនើប HIMARS បន្ថែមទៀតព្រមទាំងមីស៊ីលប្រឆាំងរថក្រោះ...