ពោធិសាត់: កម្លាំងចម្រុះរួមមានកម្លាំងនគរបាល នៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត កម្លាំងនគរបាលស្រុកបាកាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេទឹក កម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់ អាជ្ញាធរមូលដ្ឋាន មន្ត្រីផ្នែករដ្ឋបាលជលផលរាំងទឹល និង សង្កាត់រដ្ឋបាលជលផលបាកានដឹកនាំ ដោយលោកផាយ ឡេង អភិបាលស្រុកបាកាន បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្រ្តលើផ្ទៃបឹងទន្លេសាបក្នុងភូមិសាស្ត្រស្រុកបាកាន ខេត្តពោធិសាត់។ កិច្ចប្រតិបត្តិការចុះបង្ក្រាបនោះ បានធ្វើឡើងនៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្កោលទោសចំពោះការកាត់ទោសរយៈពេល៣ឆ្នាំថ្មី លើមេដឹកនាំជាប់ឆ្នោតមីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi)...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ថា ខណៈដែលអ្នកត្រួតពិនិត្យអង្គការសហប្រជាជាតិ (UN) បានព្យាយាមបញ្ចៀសគ្រោះមហន្តរាយ នុយក្លេអ៊ែរ នៅជួរមុខរបស់ អ៊ុយក្រែន បស្ចិមប្រទេស និងរុស្ស៊ី បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមក ដោយក្រុងម៉ូស្គូបានរក្សា បំពង់បង្ហូរឧស្ម័នសំខាន់របស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលបានបិទនៅថ្ងៃសៅរ៍ ខណៈដែលមានការគំរាមកំហែង ដល់តម្លៃលើការនាំចេញប្រេង។ ...
ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជន គណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាល ផ្តល់អនុសាសន៍៤ចំណុច ក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកា យុវជនគណបក្សប្រជាជនកម្ពុជា នៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២។ ១. សូមអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា...
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយក្រុមការងារបណ្តាញសង្គម និងប្រតិកម្មរហ័ស របស់ក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល។ ក្នុងឱកាសនោះ លោកបណ្ឌិត ក៏បានធ្វើការណែនាំ និងបែបបទបំពេញការងារមួយចំនួនជូនដល់ប្អូនៗជាសមាជិកក្រុមការងារផងដែរ៕
ភ្នំពេញ៖ នៅទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានរៀបចំពិធីក្រុងពាលីសែនព្រេនទ្បើងអាសនៈលោកជំទាវមេទ័ពម៉ៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។
ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ អគ្គនាយកធនាគារ HH Bank បានដឹកនាំបុគ្គលិកប្រមាណ១០០នាក់ ជាមួយនឹងសម្ភារៈសិក្សា និងសម្ភារៈ ប្រើប្រាស់ ឧបត្ថម្ភជួយដល់កុមារកំព្រាទាំងអស់នៅមណ្ឌលមែកឈើ ស្ថិតនៅ ភូមិ លិចវត្ត សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ នេះគឺជាកម្មវីធីសប្បុរសធម៌លើកទី៣ហើយ ដែលធនាគារ HH Bank រៀបចំឡើងដើម្បីរួមចំណែកលើក...
បន្ទាយមានជ័យ: ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យ បឹងបួរ ស្ទឹង ស្រែ ចំការ របស់ប្រជាពលរដ្ឋជាច្រើនក្នុង ខេត្តបន្ទាយមានជ័យ ត្រូវបានលិចលង់ កន្លែងខ្លះក៏ប្រមូលផលទាន់ កន្លែងខ្លះក៏ប្រមូលផលមិនទាន់ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតនិងប្រមូលផល ស្រូវជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការរលួចខូច ។ ក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ...
ម៉ូស្គូ៖ កងទ័ពរុស្ស៊ី ហាក់ដូចជាប្រើប្រព័ន្ធអាកាស គ្មានមនុស្សបើកប្រភេទ ឧទ្ធម្ភាគចក្ររបស់ខ្លួន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ ឬសាកល្បងប្រព័ន្ធការពារដែន អាកាសរបស់អ៊ុយក្រែន ។ កងទ័ពអ៊ុយក្រែន បានអះអាងកាលពីថ្ងៃពុធថា ពួកគេបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលមានស្លាបរ៉ូតារីងធ្ងន់របស់រុស្ស៊ី ដោយប្រព័ន្ធមីស៊ីល Starstreak ដែលផលិតដោយចក្រភពអង់គ្លេស ហើយរូបថត នៃការធ្លាក់យន្តហោះ គ្មានមនុស្សបើកនេះ ត្រូវបានគេបំផ្ទុះពេញ បណ្ដាញសង្គម។...
ម៉ូស្គូ ៖ ប្រទេសរុស្ស៊ីបានបិទលំហូរ ឧស្ម័នធម្មជាតិតាមបំពង់ Nord Stream 1 កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យមានវិបត្តិថាមពលនៅអឺរ៉ុប ខណៈដែលខ្លួនបានវាយបកប្រឆាំង នឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញសង្គ្រាមអ៊ុយក្រែន។ ក្រុមហ៊ុនថាមពលដ៏ធំ របស់រដ្ឋ Gazprom បានព្រមានកាលពីដើមខែសីហាថា បំពង់បង្ហូរប្រេង ដែលចែកចាយឧស្ម័នពីរុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់ នឹងបិទសម្រាប់ការថែទាំ ដែលបានគ្រោងទុកសម្រាប់រយៈពេល ៣ថ្ងៃ។...