ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជូនកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់ ចុះជួយច្រូតស្រូវប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ ដែលកំពុងជន់លិច

បន្ទាយមានជ័យ: ក្រោយពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានបណ្តាលឲ្យ បឹងបួរ ស្ទឹង ស្រែ ចំការ របស់ប្រជាពលរដ្ឋជាច្រើនក្នុង ខេត្តបន្ទាយមានជ័យ ត្រូវបានលិចលង់ កន្លែងខ្លះក៏ប្រមូលផលទាន់ កន្លែងខ្លះក៏ប្រមូលផលមិនទាន់ កម្លាំងនគរបាល ខេត្តបន្ទាយមានជ័យ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួយច្រូតនិងប្រមូលផល ស្រូវជូនប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការរលួចខូច ។

ក្រោមការដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកបានបញ្ជូនកម្លាំង នគរបាល នៃអធិការនគរបាលក្រុង សិរីសោភ័ណ ដឹកនាំដោយលោកអធិការ ស៊ី ឌី ដឹកនាំកម្លាំងនគរបាលប៉ុស្តិ៍ទាំង៧សង្កាត់ (២០នាក់)សហការជាមួយ កម្លាំងតំបន់ប្រតិបត្តិការសឹងរងខេត្ត បន្ទាយមានជ័យ កងរាជអាវុធហត្ថក្រុង និង កម្លាំងកងពល ៥១ ចុះជួយច្រូតស្រូវ ប្រជាពលរដ្ឋ នៅសង្កាត់កំពង់ស្វាយ ដែល កំពុងជន់លិចដោយជំនន់ទឹកភ្លៀង។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២កន្លងទៅ លោកឧត្តមសេនីយ៍ទោស្នងការ ក៏ធ្លាប់បានបញ្ជូនកម្លាំងនគរបាលចំនួន២០នាក់ ចជួយច្រូតស្រូវជូនប្រជាពលរដ្ឋឈ្មោះ ប៉ា សារុំ ចំនួន១ហិកតា ស្ថិតនៅភូមិអ្នកតា សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណម្តងផងដែរ៕

To Top