កូឡុំបូ ៖ អ្នកនាំពាក្យខុទ្ទកាល័យលោក Ramesh Pathirana បានឲ្យដឹងថា ខុទ្ទកាល័យរដ្ឋមន្ត្រី របស់ប្រទេសស្រីលង្កា បានអនុម័តការបង្កើត អនុគណៈកម្មាធិការគណៈរដ្ឋមន្ត្រី ស្តីពីការរស់ឡើងវិញ នៃសេដ្ឋកិច្ច ដែលកំពុងដួលរលំ របស់ខ្លួនទៅហើយនោះ។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងកូឡុំបូ លោកបានលើកឡើងថា អនុគណៈកម្មាធិការ នឹងត្រូវបានផ្តល់សិទ្ធិអំណាច ក្នុងការធ្វើការសម្រេចចិត្តយ៉ាង ឆាប់រហ័ស ដើម្បីស្តារសេដ្ឋកិច្ច របស់ប្រទេសឡើងវិញ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យរបស់អង្គការ ថាមពលអាតូមិកអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា “គម្លាតព័ត៌មាន” ដែលអះអាង ដោយប្រធានឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ មិនមានមូលដ្ឋានច្បាប់ណាមួយឡើយ។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Behrouz Kamalvandi ថា ទីភ្នាក់ងារ ថាមពលអាតូមិក អន្តរជាតិ...
Update: ចំនួនអ្នកស្លាប់ កើនដល់២នាក់ នៅហេតុការណ៍ បាញ់ប្រហារ នៅមូលដ្ឋានយោធាថៃ, នេះបើតាមទីភ្នាក់ងារ ព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ មន្ត្រីប៉ូលិស និងកងទ័ពបាននិយាយថា ទាហានថៃម្នាក់ បានសម្លាប់មនុស្ស ២នាក់ និងម្នាក់ទៀតរងរបួស នៅក្នុងការបាញ់ប្រហារនៅមូលដ្ឋានយោធា ក្នុងទីក្រុងបាងកក កាលពីថ្ងៃពុធ។ យោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ អាជ្ញាធរស្រុកសំរោង បានអនុញ្ញាតឱ្យស្តារប្រឡាយរងមួយខ្សែ និងដាក់លូកាត់ផ្លូវឡើងវិញ ក្នុងភូមិព្រៃស្នួល ដែលត្រូវបុគ្គលមួយចំនួន ចាក់ដីរំលោភនាពេលកន្លងមក ដើម្បីបញ្ជៀសទឹកជន់លិចផ្លូវនិងស្រូវអ្នកភូមិ។ ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីមានសំណូមពរ របស់ប្រជាពលរដ្ឋ ដែលទទួលរងការខូចខាតដំណាំ និងរាំងស្ទះដល់ការធ្វើដំណើរចូលភូមិព្រៃស្នួល ដែលបណ្ដាល មកពីទឹកហូរកាត់ផ្លូវ រហូតដល់ច្រុះដាច់។ ជាការឆ្លើយតបនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះលោកអភិបាលស្រុក បានចាត់តាំងលោក ហោ ថាគួ អភិបាលរងស្រុងសំរោង...
កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ២០២២ នៅសាលប្រជុំ យៀកថៃ ក្រុងកំពង់ចាម លោកស្រី ញូង ចរិយា អ៊ុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់គណៈប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានថា ការដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ី មិនប៉ះពាល់តែសេដ្ឋកិច្ច នៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែបានប៉ះពាល់ ដល់សេដ្ឋកិច្ចក្នុងតំបន់ និងប្រទេសកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យប្រតិភូរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដឹកនាំដោយលោកស្រី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្រុយណេ ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១៤ ខែកញ្ញា...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានឲ្យដឹងថា គិតមកដល់ពេលនេះចំនួន នៃពលរដ្ឋដែលស្លាប់បាត់បង់ជីវិត ដោយសារជំនន់ទឹកភ្លៀង គិតចាប់តាំង តែពីពាក់កណ្តាល ខែមិថុនាមានចំនួន ទៅដល់១៤២៧ នាក់ ហើយនិងរបួសប្រមាន ជាជាង១២៧៤២នាក់ផ្សេងទៀត ។ ទិន្នន័យដែលត្រូវបានប្រកាស ដោយអជ្ញាធរជាតិ កិច្ចការងារ គ្រោះមហន្តរាយរបស់ប៉ាគីស្ថានឬ NDMA...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤នាក់ទៀត ខណៈ ជាសះស្បើយចំនួន១២នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៧៣៩នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ៦២១នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
យេរ៉ូសាឡឹម ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល កំពុងចូលរួមក្នុងយុទ្ធនាការការទូតមួយ ដើម្បីរារាំងមហាអំណាច ពិភពលោកពីការវិលត្រឡប់ ទៅកាន់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ជាមួយប្រទេសអ៊ីរ៉ង់។ អ៊ីស្រាអែល កំពុងធ្វើការ ដើម្បីបញ្ចុះបញ្ចូលសហគមន៍ អន្តរជាតិកុំឱ្យរស់ឡើងវិញ នូវផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ដែលជាកិច្ច ព្រមព្រៀង ដែលបានចុះហត្ថលេខា កាលពីឆ្នាំ២០១៥ ដែលស្វែងរកការទប់ស្កាត់កម្មវិធី នុយក្លេអ៊ែរ...
បរទេស៖ មន្ត្រីជាន់ខ្ពស់ទទួលបន្ទុក គ្រប់គ្រងការងារជំនួយយោធា របស់លោកប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ ថាគោលបំណងសំខាន់ៗ របស់កងកម្លាំងយោធាអ៊ុយក្រែន នៅពេលនេះគឺជាការការពារ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ និងមួយទៀតគឺការវាយលុកយកមកវិញ នូវទឹកដីដែលកំពុងកាន់កាប់ដោយរុស្សី។ លោក Mikhail Podoliak បានបញ្ជាក់ថា គោលបំណងសំខាន់ដំបូង របស់កងកម្លាំងយោធាអ៊ុយក្រែននោះ គឺជាការធានាឲ្យបាននូវ ការការពារបានទីតាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់...