ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងពេលដែលពិភពលោក កំពុងប្រឈមនឹងឧបសគ្គ ជាច្រើនក្នុងការអភិវឌ្ឍ អាស៊ានត្រូវតែផ្ដល់សារៈសំខាន់ កាន់តែខ្លាំងថែមទៀត ដល់ការក្សាឲ្យបាននូវប្រព័ន្ធពាណិជ្ជកម្ម ដោយឈរលើវិធានច្បាប់ គោលការណ៍សកលភាវូបនីយកម្ម ជាដើម។ នាឱកាសអញ្ជើញថ្លែងក្នុង ពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងសៀមរាប នាថ្ងៃទី១៤ ខែកញ្ញា...
ភ្មំពេញ ៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រកាសគាំទ្រនូវប្រសាសន៍អំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដែលបានស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការសម្របសម្រួលផ្តល់ឥណទានជាមួយ «អត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ» ជូនប្រជាពលរដ្ឋដែលបានមករស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប។ ការអំពាវនាវរបស់សម្ដេច ធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី...
ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាបេក្ខជនបន្តវេន នាយករដ្ឋមន្ត្រីនាថ្ងៃអនាគត បានជំរុញឲ្យលោក សម រង្ស៊ី អតីតមេបក្សប្រឆាំង នៅក្រៅប្រទេស ឲ្យជ្រើសរើសយុវជនក្នុងបក្សដែលខ្លួនគាំទ្រ (ភ្លើងទៀន) មកប្រកួតប្រជែង ជៀសជាងវាយប្រហារ អ្នកនយោបាយជំនាន់ក្រោយ ដូចករណីរូបលោក (ម៉ាណែត)...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា កាលពីថ្ងៃចន្ទ លោក Nassar Kanaani អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវចូលរួមកិច្ចព្រមព្រៀង នុយក្លេអ៊ែរ អ៊ីរ៉ង់ ឡើងវិញ ដោយត្រូវតែបង្ហាញភាពជឿជាក់ និងបង្ហាញថា ខ្លួនគោរពតាមបទដ្ឋាន អន្តរជាតិ ។ “ប្រទេសដែល...
អ៊ុយក្រែន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា អ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនមានគោលបំណង រំដោះទឹកដី របស់ខ្លួនទាំងអស់ បន្ទាប់ពីបានរុញច្រាន កងកម្លាំងរុស្ស៊ី នៅភាគឦសាននៃប្រទេស ក្នុងការវាយលុកដ៏ឆាប់រហ័សមួយ ប៉ុន្តែបានអំពាវនាវ ឱ្យលោកខាងលិច ពន្លឿនការដឹកជញ្ជូនប្រព័ន្ធសព្វាវុធ ដើម្បីគាំទ្រការឈានទៅមុខ ។...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសកូរ៉េខាងជើង បានចេញផ្សាយផ្ទាំង ផ្សាយពាណិជ្ជកម្មថ្មី ដែលបង្ហាញពីមីស៊ីលផ្លោង បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួន ដែលធ្វើដូច្នេះជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំនិងបន្ទាប់ពីប្រទេសនេះ បានកំណត់គោលនយោបាយ ច្បាប់ស្តីពីនុយក្លេអ៊ែរ របស់ខ្លួនកាលពី សប្តាហ៍មុន...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានលើកទឹកចិត្តដល់វិស័យឯកជននៅប្រទេសជាសមាជិកអាស៊ាន ជំរុញរដ្ឋាភិបាលរបស់ខ្លួន ក្នុងការប្រើប្រាស់យន្តការច្រកចេញចូលតែមួយ សម្រាប់ការត្រួតពិនិត្យដឹកជញ្ជូនទំនិញ ដើម្បីកាត់បន្ថយកកស្ទះតាមព្រំដែន។ ក្នុងកិច្ចប្រជុំក្រុមការងារប្រតិបត្តិប្រចាំតំបន់អាស៊ាន (Regional Action Group) នៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF-World Economic Forum) ដែលប្រារព្ធធ្វើឡើងនៅខេត្តសៀមរាប...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្មកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តសៀមរាប។ កិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់សម្រាប់អាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបនឹងវិបត្តិដែលកំពុងកើតមានលើសាកលលោកនាពេលបច្ចុប្បន្នបណ្តាលមកពីការប្រកួតប្រជែងឥទ្ធិពលនយោបាយ...
ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជា បានបង្កើតនូវគំនិតផ្ដួចផ្ដើមមួយចំនួន ដើម្បីលើកកម្ពស់ ការធ្វើសមាហរណកម្ម ឌីជីថលអាស៊ាន។ ក្នុងពិធីថ្លែងសន្ទរកថា បើកកិច្ចប្រជុំក្រុមសកម្មភាព ថ្នាក់តំបន់សម្រាប់អាស៊ាន របស់វេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum’s Regional Action...
នាល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មានការជួបជុំអតីតមិត្តភក្តិ រួមជំនាន់សាលាបាក់ទូក មួយក្រុម ដើម្បីធ្វើការប្រគល់ថវិកាជូនដល់មិត្តម្នាក់ ឈ្មោះ កង ចំរើន ដែលកំពុងជួបការខ្វះខាត ក្នុងការព្យាបាលជំងឺរលាកក្រពះពោះវៀនធ្ងន់ធ្ងរ។ អតីតមិត្តរួមជំនាន់សាលាបាក់ទូក ក្នុងវ័យបច្ឆិមមួយក្រុមនេះ តែងតែយកចិត្តទុកដាក់ព្រួយបារម្ភពីមិត្តភក្តិ ក៏ដូចជាអតីត លោកគ្រូអ្នកគ្រូរបស់ខ្លួន ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់រាប់អានយ៉ាងជ្រាលជ្រៅបំផុត ជាក់ស្តែងគឺតែងតែបាន ជួបជុំប្រារព្ធពិធីដឹងគុណលោកគ្រូអ្នកគ្រូ ជាប្រចាំដោយផ្តល់ថវិកានិងអំណោយមួយចំនួនជូនដល់ពួកគាត់...