គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធថា អ៊ុយក្រែន កំពុងពិចារណាបញ្ចប់តម្រូវការកាតព្វកិច្ចយោធារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Newsweek។ លោកបានលើកឡើង ច្បាប់ដែលមាននៅពេលបច្ចុប្បន្ននេះគឺស្ថិតក្នុងរចនាប័ទ្មនៃតម្រូវការសេវាយោធាសម័យសហភាពសូវៀត។ រចនាប័ទ្មនេះគួរតែត្រូវបាន “លុបចោល” ហើយ “មិនអាច” ជារបៀបដែលកងទ័ពអ៊ុយក្រែនឆ្ពោះទៅមុខ បន្ទាប់ពីសង្រ្គាមរបស់ខ្លួនជាមួយរុស្ស៊ីបានបញ្ចប់នោះទេ។ លោកនាយករដ្ឋមន្ត្រីបានប្រាប់អ្នកសារព័ត៌មានថា ការវិនិយោគពេលវេលារបស់មនុស្សក្នុង “ការរៀនពីរបៀបដើរដង្ហែគ្មានន័យ” ហើយថាសង្រ្គាមបច្ចុប្បន្នបានបង្ហាញថា បុរសវ័យក្មេងអាចត្រូវបានបណ្តុះបណ្តាលក្នុងរយៈពេលជាច្រើនខែ...
សេអ៊ូល៖ បេសកជនកំពូលរបស់កូរ៉េខាងត្បូងប្រចាំនៅសហរដ្ឋអាមេរិក បានសង្កត់ធ្ងន់លើតម្រូវការ សម្រាប់ប្រទេសកូរ៉េខាងជើងក្នុងការវិលត្រឡប់ទៅរកការចរចារំសាយអាវុធនុយក្លេអ៊ែរវិញ ដោយលើកឡើងថា ខ្លួនមិនមានជម្រើសផ្សេងទៀតនៅពេលនិយាយអំពីកិច្ចសន្ទនានោះទេ។ លោកឯកអគ្គរដ្ឋទូត Cho Tae-yong បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃពុធថា “ឥឡូវនេះ ប្រទេសកូរ៉េខាងជើង មានរឿងមួយដែលត្រូវធ្វើ ក្រុងព្យុងយ៉ាងគួរតែមកកិច្ចពិភាក្សាសម្រាប់ការលុបបំបាត់នុយក្លេអ៊ែរ” ។ លោកបានជំរុញឱ្យរបបលោក គីម ជុងអ៊ុន យល់ព្រមលើគោលដៅនៃការរំសាយអាវុធនុយក្លេអ៊ែរ និងបន្តការចរចា...
គៀវ៖ មន្ត្រីវិមានក្រឹមឡាំង និងអ្នកឃោសនារបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ កំពុងទទួលស្គាល់ការបរាជ័យនាពេលថ្មីៗនេះរបស់រុស្ស៊ី នៅក្នុងតំបន់ Kharkiv ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងសកម្មភាពមួយសំដៅការពារប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ពីការទទួលខុសត្រូវ នេះបើយោងតាមវិទ្យាស្ថាន សម្រាប់ការសិក្សាសង្គ្រាម (ISW)។ ទីភ្នាក់ងារគិតគូរបស់សហរដ្ឋអាមេរិក បានសរសេរនៅក្នុងការវាយតម្លៃយុទ្ធនាការថ្ងៃទី១៣ ខែកញ្ញា របស់ខ្លួនថា វិមានក្រឹមឡាំង និងអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឥឡូវនេះកំពុង “ពិភាក្សាយ៉ាងទូលំទូលាយ”...
ពលរដ្ឋ ប្រើរថយន្តអគ្គិសនី មានគុណសម្បត្តិល្អច្រើនជាង រថយន្តប្រើប្រេងឥន្ធនៈទៀតhttps://dap-news.com/national/2022/09/15/279083/ សម្តេចតេជោ តបទៅអ្នកខ្លះថា យើងមិនខ្វះលុយ រៀបចំបុណ្យអុំទូកទេhttps://dap-news.com/national/2022/09/15/279113/ តុលាការកំពូលជម្រះ បណ្តឹងសារទុក្ខ លោក នួន ប៉ុក អតីតប្រធានមន្ទីរសុរិយោដី ខេត្តព្រះសីហនុ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ (Video)https://dap-news.com/national/2022/09/15/279130/ សម្តេចតេជោ បញ្ចេញរឿងសម្ងាត់ សម្តេច៧០-៨០% ក្នុងសៀវភៅមួយក្បាល ដែលមនុស្សភាគច្រើនមិនបានដឹង...
ប៉ារីស ៖ នាយករដ្ឋមន្ត្រីលោកស្រី Elisabeth Borne បានឲ្យដឹងថា ការដំឡើងថ្លៃថាមពល សម្រាប់គ្រួសារ នៅក្នុងប្រទេសបារាំង នឹងត្រូវបានកំណត់ត្រឹម ១៥ ភាគរយនៅឆ្នាំក្រោយ។ របាំងពន្ធ សម្រាប់ឧស្ម័ន នឹង ចាប់ផ្តើមនៅខែមករា និង សម្រាប់អគ្គិសនី ក្នុងខែកុម្ភៈ។ យោងតាមលោកស្រី Borne វិធានការនេះ...
បាងកក ៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានប្រកាសកាលពីថ្ងៃពុធថា ខ្លួនគ្រោងនឹងកាត់ក្តីលើករណី នៃការកំណត់អាណត្តិ របស់លោក ប្រាយុទ្ធ ចាន់អូឆា ជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៣០ ខែកញ្ញា ។ តុលាការធម្មនុញ្ញ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃពុធថា “តុលាការមានភស្តុតាងគ្រប់គ្រាន់ ដើម្បីធ្វើសេចក្តីសម្រេច” ដោយបន្ថែមថា ការពិនិត្យត្រូវបានបញ្ចប់ ហើយតុលាការគ្រោង...
តូក្យូ ៖ ប្រមុខការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធបានព្រមព្រៀងគ្នាថា ប្រជាជាតិរបស់ពួកគេនឹង ធ្វើការស្រាវជ្រាវ ផ្នែកបច្ចេកវិទ្យារួមគ្នា ដើម្បីទប់ទល់នឹងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ខណៈដែលពួកគេធ្វើការ ដើម្បីតម្រឹមយុទ្ធសាស្ត្រ សន្តិសុខជាតិ របស់ពួកគេយ៉ាងជិតស្និទ្ធ ចំពេលមានឥទ្ធិពល កាន់តែខ្លាំងឡើងរបស់ចិន នៅក្នុងតំបន់ ។ កិច្ចពិភាក្សារវាងរដ្ឋមន្ត្រី ការពារជាតិជប៉ុន លោក...
វ៉ាស៊ីនតោន ៖ គណៈកម្មាធិការព្រឹទ្ធសភាកាលពីថ្ងៃពុធ បានអនុម័តច្បាប់មួយ ក្នុងគោលបំណងពង្រឹងការគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះតៃវ៉ាន់ រួមទាំងតាមរយៈជំនួយ សន្តិសុខរាប់ពាន់លានដុល្លារ ចំពេលមានសម្ពាធកាន់តែខ្លាំងឡើងរបស់ចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ។ រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានឲ្យដឹងថា ខ្លួនស្វាគមន៍ចំពោះការគាំទ្រទ្វេភាគីសម្រាប់តៃវ៉ាន់ ហើយថាខ្លួនចង់ធ្វើការ ជាមួយសភា ដើម្បីពង្រឹងវាបន្ថែមទៀត ប៉ុន្តែបានប្រតិកម្ម...
ភ្នំពេញ៖ ខណៈកងទ័ពកម្ពុជា-ឡាវ និងវៀតណាម កំពុងរៀបចំលំហាត់ហ្វឹកហ្វឺន គ្រោះមហន្តរាយរួមគ្នា សម្តេច ទៀ បាញ់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា ការហ្វឹកហ្វឺនរួមគ្នានេះ បានផ្តល់ឱកាសដល់កងទ័ពប្រទេសទាំងបី ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី ក្នុងនាមជាអ្នកជិតខាងល្អ លើមូលដ្ឋានកិច្ចសហប្រតិបត្តិការ “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ។ សម្តេចបន្តថា ការផ្តល់ផលប្រយោជន៍ទៅវិញទៅមក តាមកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងក្រសួងការពារប្រទេសទាំងបីបានកំណត់...
ព្រុចសែល៖ ស្នងការថាមពលសហភាពអឺរ៉ុប លោក Kadri Simson បានឲ្យដឹងថា ផែនការ “អន្តរាគមន៍បន្ទាន់” ថ្មីរបស់គណៈកម្មការអឺរ៉ុប មានគោលបំណងដោះស្រាយបញ្ហា ថ្លៃថាមពលកើនឡើង សម្រាប់ទាំងគ្រួសារ និងអាជីវកម្មនៅទូទាំងសហភាពអឺរ៉ុប តាមរយៈវិធានការ កាត់បន្ថយតម្រូវការអគ្គិសនីពិសេស។ ផែនការនេះក៏ស្វែងរកការចែកចាយឡើងវិញ នូវប្រាក់ចំណូលអតិរេកនៃវិស័យថាមពល ដល់អតិថិជនចុងក្រោយផងដែរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ គណៈកម្មការស្នើសុំកាតព្វកិច្ច កាត់បន្ថយការប្រើប្រាស់អគ្គិសនី...