ព័ត៌មានអន្តរជាតិ

ប្រទេសបារាំង នឹងកាត់បន្ថយ ការដំឡើងថ្លៃ ថាមពល នៅត្រឹម១៥ភាគរយ ក្នុងឆ្នាំ២០២៣

ប៉ារីស ៖ នាយករដ្ឋមន្ត្រីលោកស្រី Elisabeth Borne បានឲ្យដឹងថា ការដំឡើងថ្លៃថាមពល សម្រាប់គ្រួសារ នៅក្នុងប្រទេសបារាំង នឹងត្រូវបានកំណត់ត្រឹម ១៥ ភាគរយនៅឆ្នាំក្រោយ។ របាំងពន្ធ សម្រាប់ឧស្ម័ន នឹង ចាប់ផ្តើមនៅខែមករា និង សម្រាប់អគ្គិសនី ក្នុងខែកុម្ភៈ។

យោងតាមលោកស្រី Borne វិធានការនេះ នឹងជួយគ្រួសារបារាំងសន្សំប្រាក់ប្រហែល ១៦០អឺរ៉ូ (១៦០ ដុល្លារអាមេរិក) ក្នុងមួយខែ នៃការសន្សំសម្រាប់អគ្គិសនី និង ១៧៥អឺរ៉ូ ក្នុងមួយខែសម្រាប់ឧស្ម័ន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំ របស់ទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី Borne បានលើកឡើងថា កន្លែងស្តុកហ្គាសរបស់ប្រទេសមាន ៩៥ភាគរយពេញលេញក្នុងការរៀបចំ សម្រាប់កង្វះខាត ដែលអាចកើតមានក្នុងរដូវរងារនេះ។

លោកស្រីបានលើកឡើងថា “នៅក្នុងសេណារីយ៉ូដែលទំនងបំផុត ប្រសិនបើមនុស្សគ្រប់គ្នា ទទួលខុសត្រូវ វានឹងមិនមានការកាត់បន្ថយថាមពលទេ” ដោយលោកស្រីបន្ថែមថា “មានតែភាពស្ងប់ស្ងាត់ និងសាមគ្គីភាពអឺរ៉ុបប៉ុណ្ណោះ ដែលនឹងអនុញ្ញាត ឱ្យយើងជៀសវាងការកាត់ផ្តាច់” ។

ដោយរំលឹកកញ្ចប់ជំនួយហិរញ្ញវត្ថុ ២៣០លានអឺរ៉ូ សម្រាប់គ្រួសារដែលត្រូវបានអនុម័ត ដោយសភារបស់ប្រទេស កាលពីខែកក្កដា លោកស្រី Borne បានលើកឡើងថា “យើងបានចាត់វិធានការយ៉ាងខ្លាំង ដើម្បីការពារជនជាតិបារាំង” ។

រដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Bruno Le Maire បានលើកឡើងថា បើប្រៀបធៀប ទៅនឹងបណ្តាប្រទេសនៅអឺរ៉ុបផ្សេងទៀត ប្រទេសបារាំងបានប្រមើល មើលការកើនឡើង នៃ តម្លៃថាមពលជាមួយនឹង របាំងការពារ ពន្ធថាមពល ហើយជាលទ្ធផលឥឡូវនេះ វាមានអត្រាអតិផរណា ទាបបំផុត នៅក្នុងសហភាពអឺរ៉ុប ៕

To Top