ព័ត៌មានអន្តរជាតិ
គ្រោះរញ្ជួយដី កម្រិតធ្ងន់៦,៨រ៉ិចទ័រ វាយប្រហារភាគអាគ្នេយ៏ កោះតៃវ៉ាន់ និងព្រមានពីរលកយក្សស៊ូណាមិ
តៃប៉ិ៖ ទូរទស្សន៍ Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ថា ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦.៨ រ៉ិចទ័រ បានវាយប្រហារតំបន់ ភាគអាគ្នេយ៍នៃកោះតៃវ៉ាន់ នៅថ្ងៃអាទិត្យ ជាមួយនឹងរបាយការណ៍បឋមមួយចំនួន នៃការខូចខាត រួមទាំងទូរថភ្លើងដែលក្រឡាប់ និងបង្កឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ។ ការិយាល័យអាកាសធាតុបានឲ្យដឹងថា...