កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា នៅថ្ងៃសុក្រនេះ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបញ្ជាឱ្យមានការស៊ើបអង្កេតលើ ការប្រព្រឹត្តខុសដែលអាច កើតមានដោយអតីតព្រះរាជអាជ្ញាកំពូល ដែលបាននាំយកសំណុំរឿង ពុករលួយប្រឆាំងនឹងសមាជិក ជាន់ខ្ពស់មួយចំនួននៃគណបក្ស United Malays...
ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃសុក្រនេះថា សាកសពចំនួន៧នាក់ ត្រូវបានគេរកឃើញនៅលើឆ្នេរខ្សាច់ នៅភាគខាងត្បូងប្រទេសវៀតណាម ១សប្តាហ៍បន្ទាប់ពីទូក ១គ្រឿង ដែលមានមនុស្សជាង ៤០នាក់ នៅលើនោះបានលិចចេញពី ទីក្រុងឆ្នេរសមុទ្រកម្ពុជា ជិតខេត្តព្រះសីហនុ ។ ក្រសួងសន្តិសុខសាធារណៈរបស់វៀតណាម បានឲ្យដឹងនៅក្នុងសេចក្តី...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសឱ្យរក្សា «វត្តអារាម» ទាំងអស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយគ្មានការរុះរើ ដូចលំនៅឋានរបស់ប្រជាពលរដ្ឋនោះទេ។ ថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក៏បានសំណូមពរ ឱ្យគ្រប់វត្តអារាម ទាំងអស់នោះ បញ្ឈប់ការកសាង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្ដល់បណ្ណក្រីក្រប្រភេទ១ ដូចៗគ្នាទាំងអស់ ចំពោះប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើលំនៅឋាន ចាកចេញពីតំបន់រមណីយដ្ឋាន អង្គរ ដើម្បីមករស់នៅក្នុងភូមិធម្មជាតិរុនតាឯក ទាំងអស់។ នេះជាប្រសាសន៍សម្ដេចថ្លែង នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ ។
ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារអរគុណ ចំពោះក្រុមអ្នកវិភាគ ក៏ដូចជាក្រុមប្រឆាំងមួយចំនួនតែងតែបើកការវាយប្រហារ លើបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត ដែលការវាយប្រហារនេះ ធ្វើឱ្យកូនប្រុសច្បងសម្ដេច...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសជំហរថា កម្ពុជា មិនគាំទ្រឱ្យមានការបំបែករដ្ឋឬខេត្តណាមួយ ចេញពីអ៊ុយក្រែន នោះទេ។ ការប្រកាសបែបនេះ ស្របពេលដែល វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន កាន់តែមានភាពតានតឹងឡើង ហើយឈានដល់មានរដ្ឋឬខេត្តមួយចំនួន កំពុងរៀបចំការបោះឆ្នោត ចូលជាសមាជិកសហព័ន្ធរុស្ស៊ី។ ថ្លែងពីទឹកដីនៃខេត្តសៀមរាប នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានចាប់ឆ្នោតស្ម័គ្រចិត្ត រើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ទៅរស់នៅក្នុងភូមិតានី ឃុំរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋ...