ព័ត៌មានជាតិ

សម្ដេចតេជោ អរគុណក្រុមប្រឆាំង ដែលតែងតែបើកការវាយប្រហារ លើលោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖​ នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ ចេញពីតំបន់រមណីដ្ឋានអង្គរ មករស់នៅភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើរសារអរគុណ ចំពោះក្រុមអ្នកវិភាគ ក៏ដូចជាក្រុមប្រឆាំងមួយចំនួនតែងតែបើកការវាយប្រហារ លើបេក្ខភាពបន្តវេននាយករដ្ឋមន្រ្តីនាថ្ងៃអនាគត លោក ហ៊ុន ម៉ាណែត​ ដែលការវាយប្រហារនេះ ធ្វើឱ្យកូនប្រុសច្បងសម្ដេច កាន់តែមានបទពិសោធន៍ រឹងមាំ​ និងមានការប្រុងប្រយ័ត្នកាន់ខ្លាំង។

To Top