ស្វាយរៀង ៖ រូបសំណាកព្រះបាទជ័យវរ្ម័នទី៧, រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតី ជូន ណាត(ជោតញ្ញាណោ) និងរូបសំណាកអ្នក ភិរម្យភាសាអ៊ូ ហៅង៉ុយនៅវិទ្យាល័យប៊ុន រ៉ានី ហ៑ុន សែន ចន្ទ្រា ដែលជាអំណោយសប្បុរធម៌ដ៏ថ្លៃថ្លារបស់ឧកញ៉ា លីយូគៀកទីប្រឹក្សាសម្ដេចពញាចក្រីហេង សំរិនប្រធានរដ្ឋសភា ត្រូវបានធ្វើពិធីចម្រើនព្រះបរិត្តនិងអភិសេកឆ្លង នារសៀលថ្ងៃទី១៤ខែតុលាឆ្នាំ២០២២ម្សិលមិញ ដោយមានការចូលរួមពីលោកថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា មន្ត្រីរាជការ...
ភ្នំពេញ៖ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល ព្រមទាំងមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានផ្ញើសារសម្តែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលទទួលបានយុត្តិធម៌ និងភាពស្អាតស្អំពីតុលាការយុត្តិធម៌ ទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងសំណុំរឿងបរិហាកេរ្តិ៍ ប្តឹងទណ្ឌិត សម រង្ស៉ី កាលពីនៅទី១១...
ភ្នំពេញ៖ គណៈកម្មាធិការ រៀបចំការប្រណាំងទូក ភូមិព្រៃស្នួល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោក ស៊ុ ស្រ៊ី និង លោកស្រី យន់ រ៉ាន្នី ម្ចាស់ហាង M&M shop ដែលបានឧបត្ថមអាវយឺតចំនួន៣០០ និង មួកចំនួន ២០០ ដែលគិតជាទឹកប្រាក់សរុបជាង ១០០០ដុល្លារ ដល់កីឡាករ...
បរទេស៖ អភិបាលខេត្តរបស់រុស្ស៊ី គឺលោក Vyacheslav Gladkov បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា យោធាអ៊ុយក្រែនបានបាញ់ផ្លោងទៅលើ ឃ្លាំងផ្ទុកអាវុធមួយកន្លែង នៅក្នុងតំបន់ Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អភិបាលរូបនេះបានបន្ថែមថា ការវាយប្រហារនេះបានបង្កឱ្យ មានភ្លើងឆេះយ៉ាងខ្លាំង នៅដេប៉ូដែលជំរុញឱ្យមានការផ្ទុះគ្រាប់បែកបន្ទាប់បន្សំថែមទៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា សហព័ន្ធពិភពលោកតំណាងឱ្យ បុគ្គលិកសេវាសាធារណៈ បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិកសុខាភិបាល ជាច្រើននាក់រហូតដល់ ៤.៥០០នាក់ បានស្លាប់នៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីបានឆ្លងមេរោគកូវីដ-១៩ ខណៈដែលកំពុងធ្វើការដើម្បីសង្គ្រោះជីវិត ក្នុងអំឡុងពេលរាតត្បាត ។ ក្នុងចំណោមជនរងគ្រោះទំាងនោះ គឺមានគិលានុបដ្ឋាយិកា ចំនួន១.១៨៤នាក់ ហើយ៨នាក់ក្នុងចំណោម១០នាក់ជាស្ត្រី...
ភ្នំពេញ៖ ប្រតិបត្តិការរុករកសពដែលបាត់ខ្លួន ក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក ខេត្តកណ្តាល ត្រូវបានបិទបញ្ចប់ហើយ ខណៈសពក្មេងប្រុសម្នាក់ចុងក្រោយ ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ។ នេះបេីយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ សូមបញ្ជាក់ថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានកើតមានករណីលិចទូកដ៏តក់ស្លុតមួយ ដោយមានសិស្សានុសិស្សឆ្លងទូកចេញពីសាលាទៅកាន់លំនៅឋានរបស់ពួកគេ នៅភូមិកោះចម្រើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ក្នុងឧបទ្ទវហេតុនេះ បណ្ដាលឱ្យសិស្ស១១នាក់ស្លាប់ និង៤នាក់ត្រូវបានសង្រ្គោះ៕
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីករណី ឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២៣.៥៨៣ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃព្រហស្បតិ៍ បើធៀបនឹងរយៈពេល២៤ម៉ោងមុន ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់២៥.០៧៦.២៣៩នាក់ ។ ករណីផ្ទុកជំងឺប្រចាំថ្ងៃបានធ្លាក់ចុះ ពី២៦.៩៥៧នាក់ កាលពីថ្ងៃមុន ប៉ុន្តែវាខ្ពស់ជាងចំនួន២២.២៨៩នាក់ កាលពី១សប្តាហ៍មុន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ ហៅកាត់...
រដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តលោក ឌិត ទីណា ជារដ្ឋមន្ត្រីក្រសួងកសិកម្មhttps://dap-news.com/national/2022/10/14/285138/ កម្ពុជា រក្សាសន្តិភាពពេញលេញ ទោះក្រុមប្រឆាំងជ្រុលនិយម បង្កហានិភ័យលើសេដ្ឋកិច្ច រយៈពេល ៥ឆ្នាំមកនេះhttps://dap-news.com/national/2022/10/14/285159/ សម្ដេចតេជោ ចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះគ្រួសារសព ក្នុងឧប្បទ្ទវហេតុលិចទូកដឹកសិស្ស នៅស្រុកលើកដែកhttps://dap-news.com/national/2022/10/14/285168/ គយ ពន្យារពេលបង់ពន្ធ លើរថយន្តចង្កូតស្តាំ គ្មានពន្ធមានស្រាប់ ក្នុងប្រទេស...
ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋអាជ្ញាជាន់ខ្ពស់របស់ប្រទេសអ៊ុយក្រែន បានលើកឡើងថា ការិយាល័យរបស់លោកបានបើកដំណើរការនីតិវិធីព្រហ្មទណ្ឌពាក់ព័ន្ធនឹងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី ដែលបានវាយប្រហារទីក្រុងគៀវ និងទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែននៅក្នុងសប្តាហ៍នេះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋអាជ្ញាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ លោក Karim Khan នៅទីក្រុងឡាអេ អគ្គរដ្ឋអាជ្ញា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាសម្ព័ន្ធមិត្ត ដែលដឹកនាំដោយអង្គការណាតូជាច្រើនប្រទេស បានប្រកាសសន្យាក្នុងការបញ្ជូនអាវុធទំនើបៗ ដែលប្រើប្រាស់សម្រាប់ប្រព័ន្ធការពារដែនអាកាសមកឲ្យ ប្រទេសអ៊ុយក្រែនបន្ថែមទៀតបន្ទាប់ពីការវាយ ប្រហារទ្រង់ទ្រាយធំដោយមីស៊ីលរុស្សីកាលពីប៉ុន្មានថ្ងៃមុនមក។ អាវុធទំនើបនិងចាំបាច់ទាំងនោះ ត្រូវបានគេមើលឃើញថាបានសន្យាប្រគល់ ឲ្យដោយមហាអំណាចនៅណាតូដូចជាប្រទេសអង់គ្លេស ប្រទេសកាណាដាប្រទេសបារាំងនិង ប្រទេសហូឡង់ជាដើមដែលរួមមានទាំង មីស៊ីលប្រព័ន្ធរ៉ាដាជាដើមប៉ុន្តែនៅ ក្រោយការសន្យាដោយអាមេរិកនិងអាល្លឺម៉ង់បន្តិច។ គួរឲ្យដឹងដែរថាការប្តេជ្ញាចិត្តរបស់ បណ្តាសមាជិកអង្គការណាតូទាំងនោះត្រូវបាន ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តទាំង៥០ប្រទេសបានចូលរួម ប្រជុំគ្នានៅឯទីស្នាក់កណ្តាលរបស់អង្គការដែលមានទីតាំង នៅក្នុងទីក្រុងប្រ៊ូស៊ែល។ រំលឹកដែរថាអ៊ុយក្រែនបានអះអាងថារុស្សីបានបើកការវាយប្រហារដោយមីស៊ីលក្នុងចំនួនដល់ទៅជាង១០០គ្រាប់ស្រោចមកលើតំបន់ជាច្រើនរបស់អ៊ុយក្រែនកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារដើមសប្តាហ៍និងបានហៅ ទៅចំគោលដៅជាច្រើនដូចជារោងចក្រថាមពហេដ្ឋារចនាសម្ព័ន្ធសំខាន់...