ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងថា វគ្គបណ្ដុះបណ្ដាលប្រយុទ្ធប្រឆាំង ការសម្អាតប្រាក់ ជូននគរបាលកម្ពុជា នឹងរួមចំណែកជួយគាំទ្រ ដល់កម្ពុជាបង្កើនសមត្ថភាព ក៏ដូចជា ធ្វើយ៉ាងណាគាំទ្រដល់កម្ពុជា ចេញពីបញ្ជីប្រផេះ នៃប្រយុទ្ធប្រឆាំងការសម្អាតប្រាក់។ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ...
ម៉ាល់ឌីវ៖ នាថ្ងៃទី១២ “កិច្ចសន្យាភ្នំនិងសមុទ្រ – សកម្មភាពផ្លាស់ប្តូរពាក់ព័ន្ធមួយចំនួនធំ ស្តីពីការប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៥០ ឆ្នំានៃការបង្កើតទំនាក់ទំនង ការទូតរវាងប្រទេសចិន និងប្រទេសម៉ាល់ឌីវរបស់ខេត្តយូណាន” បានបើកសម្ពោធនៅទីក្រុងម៉ាល ប្រទេសម៉ាល់ឌីវ។ សកម្មភាពពាក់ព័ន្ធមួយចំនួនធំដូចជា ការតាំងពិព័រណ៍រូបថត ការតាំងពិពណ៌វីដេអូ និងសប្តាហ៍វប្បធម៌ ត្រូវបានប្រារព្ធធ្វើនៅខេត្តយូណាន ប្រទេសចិននិងប្រទេសម៉ាល់ឌីវ ក្នុងពេលដំណាលគ្នា ប្រជាជនពីទីកន្លែងទាំងពីររួមគ្នា អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៥០...
ប៉ារីស ៖ ក្រសួងការពារជាតិរ៉ូម៉ានី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា ប្រទេសបារាំង នឹងដាក់ពង្រាយរថពាសដែក និងរថក្រោះនៅកណ្តាលប្រទេសរ៉ូម៉ានី នៅចុងខែតុលា ដើម្បីពង្រឹងក្រុមប្រយុទ្ធ របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ដែលឈរជើងនៅទីនោះ ។ ក្រុមហ៊ុនដឹកជញ្ជូនរថពាសដែក និងក្រុមហ៊ុនរថក្រោះ Leclerc របស់កងទ័ពបារាំង នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Cincu ភាគកណ្តាលនៃប្រទេសរ៉ូម៉ានី...
ក្នុងកិច្ចប្រជុំកំពូលអំពីវិស្វកម្មគ្រឿងចក្រក្រុង បែរឡាំង ដែលធ្វើឡើងនាពេលថ្មីៗកន្លងទៅនេះ ការរក្សាការប្រាស្រ័យ ទាក់ទងខាងពាណិជ្ជកម្ម ជាមួយប្រទេសចិន បានក្លាយជាប្រធានបទក្តៅគគុក ។ លោក Olaf Scholz នាយករដ្ឋមន្រ្តី អាល្លឺម៉ង់ បានបញ្ជាក់ម្តងទៀតថា នឹងគាំទ្រ ចំពោះការធ្វើសកលភាវូបនីយកម្ម ដោយបានលើកឡើងថា “ការផ្តាច់ទំនាក់ទំនង ជាមួយប្រទេសចិន” គឺជាចម្លើយខុសឆ្គងទាំងស្រុង ហើយបានសង្កត់ធ្ងន់ថា គួរ”ធ្វើជំនួញ”ជាមួយប្រទេស...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា ចំនួនសត្វព្រៃនៅលើពិភពលោកបានធ្លាក់ចុះ ជាង២/៣ចាប់តាំងពីឆ្នាំ១៩៧០ ដោយសារព្រៃឈើត្រូវបានកាប់ឆ្ការ និងទឹកសមុទ្របំពុល នេះបើយោងតាមការវាយតម្លៃ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។ លោក Andrew Terry នាយកផ្នែកអភិរក្ស និងគោលនយោបាយ នៅសមាគមសត្វវិទ្យានៃទីក្រុងឡុងដ៍ (ZSL)...
ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ វិស្វកម្មសំខាន់នីមួយៗ ការច្នៃប្រឌិតថ្មីមួយលើកៗ នៅក្នុងកំណែទម្រង់ដ៏អស្ចារ្យ នៅយុគសម័យថ្មី កត់ត្រា១០ឆ្នាំ ដ៏អស្ចារ្យរបស់ប្រទេសចិន ដោយសញ្ញាពិសេស ក្នុងវិមាត្រផ្សេងគ្នា ។ កម្ពស់ចិន រយៈកម្ពស់ ៦៥០០ម៉ែត្រ-រសៀលថ្ងៃទី៣០ ខែមេសា ស្ថានីយមូលដ្ឋាន5G ដែលមានរយៈកម្ពស់ខ្ពស់បំផុត លើពិភពលោក បានដាក់ឱ្យប្រើប្រាស់ ។ សេវា5G សម្រេចបានការគ្របដណ្តប់លើផ្លូវឡើងភ្នំ...
ញូវយ៉ក៖ តម្លៃប្រេងបានធ្លាក់ចុះ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការនៃប្រទេសនាំចេញប្រេង (OPEC) បានទម្លាក់ការប៉ាន់ស្មាន កំណើនតម្រូវការប្រេងពិភពលោក សម្រាប់ទាំងឆ្នាំ២០២២ និងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate សម្រាប់ការចែកចាយខែវិច្ឆិកាបានធ្លាក់ចុះ ២,០៨ដុល្លារអាមេរិក ឬ ២,៣ភាគរយ មកនៅត្រឹម ៨៧,២៧ ដុល្លារក្នុងមួយបារ៉ែល នៅលើផ្សារហ៊ុន...
អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ថា មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ ថ្ងៃពុធ បានថ្កោលទោសយ៉ាងខ្លាំងចំពោះ “ការប៉ុនប៉ងបញ្ចូលខុសច្បាប់” របស់រុស្ស៊ី នៃតំបន់កាន់កាប់ដោយផ្នែកចំនួន៤ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវ ឱ្យប្រទេសទាំងអស់មិនទទួលស្គាល់ ការផ្លាស់ប្តូរនេះ ដោយពង្រឹងភាពឯកោអន្តរជាតិ ខាងការទូតរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីប្រទេសនេះ...
“ការអភិវឌ្ឍ ជាគន្លឹះ សម្រាប់សម្រេចបាន នូវសុភមង្គលរបស់ប្រជាជន ។ ប្រឈមនឹងការវាយប្រហារ យ៉ាងធ្ងន់ធ្ងរ ពីការរីករាលដាល នៃជំងឺកូវីដ១៩ យើងគួរតែរួមគ្នា ជំរុញឱ្យការអភិវឌ្ឍសកល ឈានចូលដំណាក់កាលថ្មី ប្រកបដោយតុល្យភាព ស៊ីសង្វាក់គ្នានិងបរិយាប័ន្ន ។ ” កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំជជែកដេញ ដោលជាទូទៅ នៃមហាសន្និបាតអង្គការ...
កិច្ចប្រជុំពេញអង្គលើកទី ៧ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិនអាណត្តិទី ១៩ បានបើកធ្វើនៅទីក្រុងប៉េកាំង ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ។ កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមកិច្ចសម្របសម្រួល នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping...