ព័ត៌មានអន្តរជាតិ

១០ឆ្នាំដ៏អស្ចារ្យ ៖ វិមាត្រចំនួន១០ របស់ប្រទេសចិន

ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២២ វិស្វកម្មសំខាន់នីមួយៗ ការច្នៃប្រឌិតថ្មីមួយលើកៗ នៅក្នុងកំណែទម្រង់ដ៏អស្ចារ្យ នៅយុគសម័យថ្មី កត់ត្រា១០ឆ្នាំ ដ៏អស្ចារ្យរបស់ប្រទេសចិន ដោយសញ្ញាពិសេស ក្នុងវិមាត្រផ្សេងគ្នា ។

កម្ពស់ចិន

រយៈកម្ពស់ ៦៥០០ម៉ែត្រ-រសៀលថ្ងៃទី៣០ ខែមេសា ស្ថានីយមូលដ្ឋាន5G ដែលមានរយៈកម្ពស់ខ្ពស់បំផុត លើពិភពលោក បានដាក់ឱ្យប្រើប្រាស់ ។ សេវា5G សម្រេចបានការគ្របដណ្តប់លើផ្លូវឡើងភ្នំ និងកំពូលនៅលើជម្រាល ភាគខាងជើង នៃភ្នំអេវើរេស។
ល្បឿនចិន

ឆ្នាំ២០២១ ប្រព័ន្ធគមនាគមន៍រថភ្លើង Maglev ដែលមានល្បឿន៦០០គីឡូម៉ែត្រ ក្នុងមួយម៉ោងបានដំឡើងរួច នៅទីក្រុងQingdaoប្រទេសចិន នៅតែបន្តនាំមុខគេ ក្នុងការបំបែកកំណត់ត្រាបច្ចេកវិទ្យាផ្លូវដែក លើពិភពលោក ។
គម្លាតចិន

តាមការហោះហើរ អស់រយៈពេលជាង៣០០ថ្ងៃ យានរុករកភពព្រះអង្គារTianwen-1បានចុះចតនៅភពព្រះអង្គារដោយជោគជ័យ។
កម្រិតចំចំណុចប្រទេសចិន
យុទ្ធនាការលុបបំបាត់ ភាពក្រីក្រ ដែលពាក់ព័ន្ធនឹងមនុស្សជាង៩០លាននាក់ ចាំបាច់ត្រូវសំដៅ ឱ្យចំមនុស្ស ដែលមិនធ្លាប់មានពីមុនមកចាំបាច់ត្រូវរៀបចំ ដោយទ្រង់ទ្រាយធំ ព្រមនិងចាំបាច់ត្រូវតែអនុវត្តគោល នយោបាយដោយចំគោលដៅ ។
ជម្រៅចិន

នៅភ្នំLiangshan ខេត្ត Sichuanប្រទេសចិន ក្រោមដី២៤០០ម៉ែត្រ គឺបន្ទប់ពិសោធក្រោមដីJinpingចិន។នៅទីនេះ សកលវិទ្យាល័យចិន ទទួលបានសមិទ្ធផលសិក្សាស្រាវជ្រាវសារធាតុងងឹត ជិត៣០ ឧបករណ៍បង្កើនល្បឿន រូបវិទ្យាអវកាសស្នូលផែនដី ដែលខ្លាំងជាងគេលើពិភពលោកបានចាប់ផ្តើម ដំណើរការដោយជោគជ័យ ។
កម្លាំងចិន

នៅលើទន្លេJinsha ស្ថានីយវារីអគ្គិសនី Baihetan ទទួលកម្លាំងទឹកអតិបរមា១៦,៥លានតោន ។
កម្រាស់របស់ចិន

ប៉ុន្មានឆ្នាំកន្លងទៅនេះ តំបន់ភាគភាគឦសាន របស់ប្រទេសចិនកំពុងធ្វើ “យុទ្ធនាគារការពារ”ដីខ្មៅ តាមរយៈជំរុញវិធានការបច្ចេកវិទ្យាផ្នែកកសិកម្មជាដើម ដើម្បីពង្រឹងគ្រឹះមូលដ្ឋាន “ឃ្លាំងស្បៀងអាហារ របស់ប្រទេសចិន” ។ តាមទិន្នន័យរយៈពេលប៉ុន្មានឆ្នាំ កម្រាស់គិតជាមធ្យម នៃស្រទាប់ភ្ជួរនៅដីស្ងួត ក្នុងតំបន់ដីខ្មៅ គឺជ្រៅពី១៩,៨សង់ទីម៉ែត្រទៅ២៣,៣សង់ទីម៉ែត្រ ។
ដង់ស៊ីតេចិន

ឆ្នាំ២០២២ អាគុយថាមពល ប្រភេទថ្មីត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងប្រទេសចិន ជាមួយនឹងដង់ស៊ីតេថាមពល២៥៥Wh/kg ដែលអាចសម្រេចបានចម្ងាយ១០០០គីឡូម៉ែត្រនៃរថយន្ត ។
វីសាលភាពចិន

បច្ចុប្បន្ន “រង្វង់មិត្ត”ប្រទេសចិន កំពុងពង្រីកធំ ។ ចំនួនប្រទេសសរុប ដែលបានបង្កើតទំនាក់ទំនងការទូត ជាមួយចិនបានកើនឡើងដល់១៨១ ហើយចិនបានបង្កើត ទំនាក់ទំនងភាពជាដៃគូ ជាមួយប្រទេស និងអង្គការក្នុងតំបន់ជាង១១០ បណ្តាញទំនាក់ទំនង ភាពជាដៃគូគ្របដណ្តប់ លើពិភពលោកទាំងមូល ។
សីតុណ្ហភាពចិន

នៅទីកណ្តាលនៃភ្នំ Daliang មានចំណោតរាប់ពាន់ម៉ែត្រ ។ “ជណ្ដើរសួគ៌” ដែកកម្រិត២៥៥៦ថ្នាក់ បានធ្វើឱ្យ “ភូមិនៅចំណោតថ្ម” ចាកចេញពីប្រវត្តិដែលឡើង ជណ្ដើរវល្លិ១៧កំណាត់ដ៏គ្រោះថ្នាក់ អ្នកភូមិបានរើចេញនូវ“ចំណោត” ហើយចាប់ផ្តើមជីវិតថ្មី៕ វិទ្យុមិត្តភាពកម្ពុជាចិន

To Top