បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃសុក្រថា លោកបានជំរុញឱ្យប្រធានាធិបតីចិន Xi Jinping ប្រើប្រាស់ “ឥទ្ធិពល” របស់ទីក្រុងប៉េកាំងលើទីក្រុងម៉ូស្គូ ដើម្បីបញ្ឈប់សង្រ្គាមនៅអ៊ុយក្រែន។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា វីរុស Omicron ប្រភេទថ្មី BQ.1 និង BQ.1.1 មានចំនួនជាង៣៥ភាគរយ នៃករណីជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ ។ នេះបើយោងតាមការប៉ាន់ស្មានចុងក្រោយ ពីមជ្ឈមណ្ឌលគ្រប់គ្រង ជំងឺរបស់សហរដ្ឋអាមេរិក និងការការពារជំងឺ ហៅកាត់ថា (CDC)...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រដែលកិច្ចប្រជុំដោយឯករាជ្យ ប៉ុន្តែស្របគ្នាជាមួយមហាសន្និបាត បានជ្រើសរើសលោក Leonardo Nemer Caldeira Brant មកពីប្រទេសប្រេស៊ីល ទៅកាន់តំណែង នៅតុលាការយុត្តិធម៌អន្តរជាតិ រហូតដល់ថ្ងៃទី ៥ខែកុម្ភៈឆ្នាំ២០២៧ ។ លោក Brant...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ថា មជ្ឈមណ្ឌលតាមដាន និងឆ្លើយតបផ្លូវការបានឲ្យដឹង ថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ី បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន៥.៦១៧ករណី គិតក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់២១.៤៥៩.២៨៤ករណី ។ មជ្ឈមណ្ឌលនេះបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ទូទាំងប្រទេស បានកើនឡើងពី៦៧ទៅ៣៩០.៥២៦នាក់ ខណៈដែលចំនួនអ្នកជាសះស្បើយ បានកើនឡើងពី៧.៨១៩ដល់២០.៨៤៩.៥៩៨នាក់ ។...
គៀវ៖ អភិបាលនៃតំបន់ Sumy របស់អ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានបាញ់មីស៊ីលចំនួន ៧០គ្រាប់ទៅកាន់សហគមន៍ចំនួន ៤ នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ នៅក្នុងការវាយប្រហារជាបន្តបន្ទាប់ នៅតាមតំបន់ព្រំដែន។ លោក Dmytro Zhyvytskyi អភិបាលនៃសង្កាត់រដ្ឋបាល Sumy បានរាយការណ៍ពីការវាយប្រហារនេះ នៅក្នុងការបង្ហោះតាម Telegram កាលពីថ្ងៃសុក្រថា លោកបានឲ្យដឹងថា មិនមានអ្នករងរបួសនោះទេ...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានផ្តល់យន្តហោះដ្រូន ដល់រុស្ស៊ី ក្នុងប៉ុន្មានខែមុនពេលទីក្រុងមូស្គូ លុកលុយអ៊ុយក្រែន ដោយដើរថយក្រោយ លើការអះអាងពីមុនថា ខ្លួនមិនដែលផ្គត់ផ្គង់ អាវុធដល់រុស្ស៊ីនោះទេ ។ រដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយដោយទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋថា ទីក្រុងតេអេរ៉ង់ បានផ្តល់ “យន្តហោះដ្រូនមួយចំនួនតូច” ដល់ប្រទេសរុស្ស៊ី ក្នុងប៉ុន្មានខែមុនសង្រ្គាម ។...
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ដោយដកស្រង់សម្តី យោធាកូរ៉េខាងត្បូងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លីចំនួន ៤គ្រាប់ ឆ្ពោះទៅសមុទ្រលឿង ។ អគ្គសេនាធិការចម្រុះ របស់ប្រទេសបានរកឃើញ ការបាញ់បង្ហោះចេញពីខោនធី Tongrim ក្នុងខេត្ត North Pyongyan ចន្លោះម៉ោងប្រហែល ១១ និង ៣០នាទីព្រឹកដល់ម៉ោង...
ស្វាយរៀង ៖ លោក អ៊ុយ ថន ប្រធានគណៈប្រចាំការ គណបក្សខេត្ត តំណាង លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញប្រកាសបញ្ចូល សមាជិកបក្សថ្មី ចំនួន៤នាក់ មកពីគណបក្សភ្លើងទៀន ក្នុងនោះមានម្នាក់ ដែលជា...
បរទេស ៖ ក្រសួងការពារជាតិ បាននិយាយថា កងទ័ពអាកាសរុស្ស៊ី បានវាយប្រហាររោងចក្រផលិត គ្រាប់រ៉ុក្កែត នៅភាគខាងកើត អ៊ុយក្រែន និងបំផ្លាញទីស្នាក់ការ ទាហានស៊ីឈ្នួល មួយកន្លែងផងដែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានប្រចាំថ្ងៃ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញមក បញ្ជាក់អំពីមូលហេតុ នៃការអវត្តមាន របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីធំៗ រយៈពេលកន្លងមក និងការប្រជុំអាស៊ាន នាពេលខាងមុខ។ តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ...