បរទេស៖ មន្ទីរបញ្ចកោណនៅថ្ងៃសុក្រ បានប្រកាសផ្តល់ជំនួយយោធាថ្មីដល់អ៊ុយក្រែន។ កញ្ចប់សព្វាវុធដែលមានតម្លៃ ៤០០ លានដុល្លារ រួមមានរថក្រោះសម័យសូវៀត មីស៊ីលប្រឆាំងដែនអាកាសហួសសម័យ និងយន្តហោះដ្រូនខ្នាតតូច kamikaze។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោកស្រី Sabrina Singh បានប្រាប់អ្នកយកព័ត៌មានថា ដោយទទួលបានពីគំនិតផ្តួចផ្តើម ជំនួយសន្តិសុខអ៊ុយក្រែនចំនួន...
បរទេស៖ ប្រសិនបើគណបក្សសាធារណរដ្ឋ ឈ្នះការបោះឆ្នោតសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ នៅសប្តាហ៍ក្រោយ នោះ “មិនមានលុយសូម្បីមួយកាក់ផ្សេងទៀត នឹងទៅអ៊ុយក្រែនឡើយ”។ តំណាងសហរដ្ឋអាមេរិកលោកស្រី Marjorie Taylor Greene បានប្រាប់ការជួបជុំនៅទីក្រុង Sioux រដ្ឋ Iowa កាលពីថ្ងៃព្រហស្បតិ៍ ដោយចោទប្រកាន់គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចថាផ្តល់អាទិភាព ដល់យោធាអ៊ុយក្រែន ពេញមួយជីវិត របស់អាមេរិក។...
ហ្គាហ្សា៖ ប្រភពពីសន្តិសុខប៉ាឡេស្ទីនបានឲ្យដឹងថា ទីតាំងយោធារបស់ក្រុមហាម៉ាសចំនួនពីរ នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប ស្ថិតនៅក្រោមការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល។ ប្រភពសន្តិសុខបានប្រាប់ស៊ីនហួថា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានបាញ់មីស៊ីលជាច្រើនគ្រាប់ សំដៅលើទីតាំង ដែលជាកម្មសិទ្ធិរបស់ក្រុម Al-Qassam Brigades ដែលជាស្លាបយោធារបស់ក្រុមហាម៉ាស ដោយបានបំផ្លាញទីតាំង និងកន្លែងនៅក្បែរនោះ។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានឲ្យដឹងថា ការផ្ទុះដ៏ខ្លាំងត្រូវបានគេឮ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល កំពុងប្រញាប់ប្រញាល់ទៅកាន់តំបន់គោលដៅ។ មិនមានអ្នករងរបួស...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគី បានព្រមព្រៀងគ្នា ក្នុងពេលរហៅទូរសព្ទនាពេលថ្មីៗនេះ លើការបញ្ជូនគ្រាប់ធញ្ញជាតិ ទៅប្រទេសក្រីក្របំផុត ក្នុងពិភពលោកដោយមិនគិតថ្លៃ។ មេដឹកនាំតួកគី លោក Recep Tayyip Erdogan បានបង្ហើបឱ្យដឹងបែបនេះ ខណៈពេលថ្លែងសុន្ទរកថា ទៅកាន់ពាណិជ្ជករនៅក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃសុក្រ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២...
ញូវយ៉ក៖ សន្ទុះនៃការកើនឡើងនៃប្រាក់ដុល្លារអាមេរិក ដែលជាបញ្ហាដ៏ច្រើន សន្ធឹកសន្ធាប់ នៃនិរន្តរភាពបំណុល សម្រាប់បណ្តាប្រទេស ដែលមានចំណូលទាប និងមធ្យម ដោយជំរុញឱ្យពួកគេធ្វើពិពិធកម្មរូបិយប័ណ្ណបម្រុង នេះបើតាមការរាយការណ៍ ពីក្រសួងការបរទេស នៅពាក់កណ្តាលខែតុលា។ របាយការណ៍នោះបានឲ្យដឹងថា ប្រាក់ដុល្លារជាបញ្ហា របស់អ្នករាល់គ្នា ក្នុងការបកស្រាយពាក្យសំដី របស់លោក John Connally ដែលជាអតីតរដ្ឋលេខាធិការ រតនាគារសហរដ្ឋអាមេរិក។ ភាគច្រើននៃបំណុល...
ម៉ិកស៊ីកូ៖ សមាជិកព្រឹទ្ធសភាម៉ិកស៊ិក លោកស្រី Citlalli Hernandez Mora បានឲ្យដឹងថា ព្រឹទ្ធសភារបស់ប្រទេសម៉ិកស៊ិក បានថ្កោលទោសការបិទផ្លូវហិរញ្ញវត្ថុ និងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងគុយបា។ ព្រឹទ្ធសភាក៏បានថ្កោលទោស ការចាត់តាំងរបស់ ទីក្រុងវ៉ាស៊ីនតោនថា គុយបា ជាអ្នកឧបត្ថម្ភភេរវកម្មអន្តរជាតិ ក៏ដូចជាចំណងជើងទី៣ នៃច្បាប់ Helms-Burton ដែលជាបទប្បញ្ញត្តិនៃច្បាប់សហព័ន្ធ ដែលត្រូវបានអនុម័ត...
បរទេស៖ ប្រតិបត្តិការ ស៊ើបការណ៍យោធា របស់ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា កំពុងធ្វើការដើម្បីបង្កើត និងបណ្តុះបណ្តាល កងកម្លាំងភេរវករ ដោយសម្ងាត់មួយ នៅក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានចាត់តាំង ឱ្យវាយប្រហារគោលដៅ រុស្ស៊ីនៅគ្រីមៀ ក្នុងនាមរដ្ឋាភិបាលក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ដោយធ្វើការតាមរយៈ ក្រុមហ៊ុនផ្តល់សេវាស៊ើបការណ៍សម្ងាត់...
រ៉ូម៖ នៅពេលដែលរដូវរងា ខិតជិតមកដល់ បណ្តាប្រទេសនៅអឺរ៉ុប បាននឹងកំពុងចាត់វិធានការ ដើម្បីបន្ទន់ការវាយប្រហារ ពីការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ មិនគ្រប់គ្រាន់របស់រុស្ស៊ី ទៅកាន់ទ្វីបនេះ។ អ្នកវិភាគថា ការធ្លាក់ចុះថាមពលនៅឆ្នាំនេះអាចនឹង មានផលប៉ះពាល់រយៈពេលរាប់ឆ្នាំ។ នៅពេលដែល ការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម ធ្លាក់ចុះកាលពីដើមឆ្នាំនេះ បណ្តាប្រទេសនៅអឺរ៉ុប បានកំណត់គោលដៅ នៃការបំពេញកន្លែងស្តុកឧស្ម័នធម្មជាតិ ឱ្យបានយ៉ាងហោចណាស់ ៨០ភាគរយនៃសមត្ថភាព ត្រឹមថ្ងៃទី០១...
រ៉ាម៉ាឡា៖ ប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាមូត អាបាស បានអំពាវនាវឱ្យ រដ្ឋបាលសហរដ្ឋអាមេរិក បង្ខំអ៊ីស្រាអែល ឱ្យបញ្ឈប់ការបំពានរបស់ខ្លួន ប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន នៅក្នុងទឹកដីប៉ាឡេស្ទីន។ លោក អាបាស បានធ្វើការអំពាវនាវនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ សារព័ត៌មានផ្លូវការមួយ។ ក្នុងអំឡុងពេលសន្ទនា...