គៀវ៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ មិនឃើញមានសញ្ញាណាមួយ ដែលថា កងទ័ពរុស្ស៊ី កំពុងដកខ្លួនចេញពីទីក្រុង Kherson ភាគខាងត្បូងប្រទេសអ៊ុយក្រែននោះទេ។ លោក Podolyak បានសរសេរនៅលើបណ្ដាញសង្គម Twitter ឲ្យដឹងថា “យើងមិនឃើញសញ្ញាណាមួយ ដែលថារុស្ស៊ីនឹងចាកចេញពីតំបន់ Kherson ដោយគ្មានការប្រយុទ្ធនោះទេ។...
ភ្នំពេញ៖ ក្រៅពីកញ្ចប់ជំនួយ ជាច្រើនសម្រាប់កម្ពុជា នៅក្នុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាងមកកាន់កម្ពុជា ក៏បានលើកឡើងនូវគម្រោង ស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន ផងដែរ។ ថ្លែងនៅក្នុងជំនួប ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លី ខឺឈាង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងបាវិត នឹងបើកការរដ្ឋាន សាងសង់នៅឆ្នាំ ២០២៣ខាងមុខ គ្រោងចំណាយថវិកាចំនួន ១ ៦៣៨លានដុល្លារ ។ នាឱកាសអញ្ជើញ ចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿន...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា សម្របសម្រួលអាស៊ាន (ACC) លើកទី៣១ និងកិច្ចប្រជុំក្រុមប្រឹក្សា សហគមន៍សន្តិសុខ-នយោបាយអាស៊ាន (APSC) លើកទី២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ។
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានឲ្យដឹងថា ក្រសួងរបស់លោកបានចុះហត្ថលេខា ជាមួយកិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពលយក្ស របស់រុស្ស៊ី គឺក្រុមហ៊ុន Gazprom ដែលមានតម្លៃជិត 40 ពាន់លានដុល្លារអាមេរិក។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Owji បានឲ្យដឹងថា ភាគីអ៊ីរ៉ង់ នឹងតាមដានវឌ្ឍនភាពនៃកិច្ចព្រមព្រៀង ដែលរួមមានការសាងសង់អគារ...
វ៉ាស៊ីនតោន៖ អ្នកកាសែតដែលឈ្នះរង្វាន់ Pulitzer លោក Ed Yong បានលើកឡើងថា ទំនោរក្នុងរយៈពេល មួយឆ្នាំកន្លះចុងក្រោយនេះ ពីថ្នាក់ដឹកនាំ ប្រព័ន្ធផ្សព្វផ្សាយ និងពីប្រជាជនទូទាំងសហរដ្ឋអាមេរិក ក្នុងការប្រកាសម្តងហើយម្តងទៀត អំពីការបញ្ចប់ជំងឺរាតត្បាត កូវីដ-១៩ គឺជាការឆ្លុះបញ្ចាំងពីការពិតដែលថា ប្រទេស និងប្រជាជនរបស់ខ្លួន ពឹងផ្អែកខ្លាំងពេក លើដំណោះស្រាយបច្ចេកវិទ្យា ចំពោះបញ្ហាបែបនេះ ។...
ហ្សឺណែវ៖ រដ្ឋាភិបាលស្វីស បានអនុម័តការប្រើប្រាស់ម៉ាស៊ីនភ្លើង សង្គ្រោះបន្ទាន់ ដើម្បីធានាការផ្គត់ផ្គង់ថាមពល ក្នុងរដូវរងារនេះ នេះបើតាមការផ្សាយរបស់ទូរទស្សន៍ Suisse (RTS) ។ ម៉ាស៊ីនភ្លើងជាទូទៅត្រូវបានប្រើប្រាស់ ដើម្បីផ្គត់ផ្គង់អគ្គិសនី ដល់ម៉ាស៊ីនបូមទឹកស្អាត ឬមជ្ឈមណ្ឌលកុំព្យូទ័រក្នុងករណី មានការដាច់បណ្តាញសាធារណៈ។ RTS បានរាយការណ៍ថា ប្រទេសនេះក៏កំពុងពិចារណា លើផែនការសាងសង់ធុងស្តុកឧស្ម័ន ដើម្បីជៀសវាងការប៉ះទង្គិចថាមពល នៅក្នុងប្រទេសស្វីស នេះបើយោងតាមការចុះផ្សាយ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយព្រះចៅស៊ុលតង់ នៃប្រទេសព្រុយណេ ដារូសាឡឹម និងជូនប្រធានាធិបតី នាយករដ្ឋមន្ត្រីនៃបណ្តាប្រទេសជាសមាជិកអាស៊ានចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះពរ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅព្រះទីនាំងទេវាវិនិច្ឆ័យក្នុងព្រះបរមរាជវាំង។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា។ អញ្ជើញចូលរួម ក្នុងព្រះរាជសវនាការដ៏ឧត្តុងឧត្តមនេះ...
ភ្នំពេញ៖ សកម្មភាពកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។