ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលមានប័ណ្ណសមធម៌ មិនទាន់ទទួលប្រាក់ឧបត្ថម្ភ ត្រូវផ្ដល់ព័ត៌មានមក ACU ជាបន្ទាន់។ ថ្មីៗនេះ អាជ្ញាធរ បានធ្វើការឃាត់ខ្លួន ស្មៀនសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ពាក់ព័ន្ធនឹងការ កិបកេងប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធនិងជំងឺកូវីដ១៩។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ACU...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា រឿងអាស្រូវនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកងទ័ពជើងទឹកម៉ាឡេស៊ី និងការទិញកប៉ាល់ថ្មីតម្លៃរាប់លានដុល្លារ ទំនងជាមិនធ្វើឱ្យបាត់បង់ ឱកាសបោះឆ្នោតរបស់គណបក្សកាន់អំណាច នៅក្នុងការស្ទង់មតិថ្ងៃទី១៩ ខែវិច្ឆិកានោះទេ ប៉ុន្តែបញ្ហាអំពើពុករលួយ នៅក្នុងប្រទេសនៅតែជាបញ្ហាចម្បង សម្រាប់អ្នកបោះឆ្នោត ។ អ្នកសង្កេតការណ៍បានឲ្យដឹងដូច្នេះ ។ គេបានដឹងថា...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងនៅថ្ងៃពុធនេះថា មីស៊ីលដែលបានសម្លាប់មនុស្ស ២នាក់ នៅក្នុងប្រទេសប៉ូឡូញ ប្រហែលជាមិនត្រូវបានបាញ់ ចេញពីប្រទេសរុស្ស៊ីនោះទេ បន្ទាប់ពីបានជួបពិភាក្សាជាមួយមេដឹកនាំ នៃសម្ព័ន្ធមិត្តលោកខាងលិច ស្របពេលមានការព្រួយបារម្ភថា ជម្លោះអ៊ុយក្រែនអាចឈានចូល...
បរទេស៖ ប្រទេសកូរ៉េខាងជើង បានព្រមានអ្នកជិតខាងរបស់ខ្លួន គឺប្រទេសជប៉ុនថា ទីក្រុងតូក្យូនឹង “បង់តម្លៃខ្ពស់” ប្រសិនបើការធ្វើទុក្ខបុកម្នេញ លើជនជាតិកូរ៉េដែលរស់ នៅក្នុងប្រទេសជប៉ុននៅតែបន្តនោះ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាម ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ (KCNA) ដែលបានចង្អុលបង្ហាញកាលពីថ្ងៃពុធថា ទីក្រុងព្យុងយ៉ាងចាត់ទុក “ការគៀបសង្កត់” ទៅលើប្រជាជនកូរ៉េខាងជើង...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។ ដោយក្នុងនោះដោយមានការសហការពី ឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានកំណត់នូវថ្លៃធានាទិញគោល សម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ មិនឱ្យក្រោម ១០៤០រៀល/គីឡូក្រាម។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានយល់ព្រមតាមសំណេីរក្រសួងមហាផ្ទៃស្នេីតែងតាំង លោក ខូយ រីដា អភិបាលរងខេត្តបាត់ដំបង ជាអភិបាលខេត្តពោធិ៍សាត់ជំនួស លោក ជាវ តាយ ដែលនឹងត្រូវតែងតាំងជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ យោងតាមលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ឥណ្ឌូនេស៊ី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ថា លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានថ្លែងថា សង្រ្គាមនៅអ៊ុយក្រែន គឺជាអត្ថបទជជែកពិភាក្សាគ្នាច្រើនបំផុតនៃសេចក្តីប្រកាសក្រុមG20 ដែលត្រូវបានផ្តល់សច្ចាប័ន នៅថ្ងៃពុធនេះ នៅឯការបិទកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់មេដឹកនាំ ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅចុងបញ្ចប់នៃកិច្ចប្រជុំសេដ្ឋកិច្ចរយៈពេល២ថ្ងៃនៅក្រុង Nusa Dua កោះបាលី...