បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសហ្សកហ្ស៊ីលោក Irakly Garibashvili កាលពីថ្ងៃសុក្រម្សិលមិញនេះបានអះអាងថាប្រទេសហ្សកហ្ស៊ី នឹងក្លាយទៅជាទីលានបាញ់ប្រហារគ្នា ជាមិនខានប្រសិនបើបក្សប្រឆាំងនឹង អាចដឹកនាំប្រទេសនោះ។ លោកបានអះអាងទៀតថា កន្លងមករដ្ឋាភិបាលទីក្រុង Kiev តែងតែបានព្យាយាមទាញឲ្យរដ្ឋាភិបាលក្រុង Tbilisiឲ្យធ្លាក់ចូលទៅក្នុងជម្លោះជាមួយនឹង រុស្សីឬជាទីតាំងប្រយុទ្ធទី២ ដើម្បីប្រឆាំងរុស្សី។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ប្រទេសហ្សកហ្ស៊ីនៅតែបន្តជំហ មិនចូលរួមដាក់ទណ្ឌកម្មប្រឆាំងទៅនឹង ប្រទេសរុស្សីនោះទេពាក់ព័ន្ធទៅនឹងការសម្រេចចិត្ត ធ្វើប្រតិបត្តិការយោធាពិសេស លើប្រទេសអ៊ុយក្រែនហើយ តាំងតែពីខែមេសាមកម្ល៉េះ...
បរទេស៖ ប្រទេសអាល្លឺម៉ង់បានស្នើឱ្យ បញ្ជូនយន្តហោះចម្បាំងក្នុងបេសកកម្មល្បាត ទៅកាន់ប្រទេសប៉ូឡូញជា “ការឆ្លើយតបភ្លាមៗ” ចំពោះឧប្បត្តិហេតុដែលមនុស្សពីរនាក់ បានស្លាប់នៅក្នុងការបាញ់មីស៊ីល នៅក្នុងភូមិមួយមិនឆ្ងាយពី ព្រំដែនជាមួយអ៊ុយក្រែន។ មីស៊ីលត្រូវបានគេចោទថា ជារបស់កងកម្លាំងរបស់ក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិអាល្លឺម៉ង់ លោក Christian Thiels បានប្រាប់សន្និសីទសារព័ត៌មាន...
ភ្នំពេញ៖ លោក វឿង ឌីញ ហ្វេ (H.E. Mr. Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ នៅព្រះបរមរូប ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ»...
បរទេស៖ សមាជិកសភាមកពីគណបក្ស សាធារណរដ្ឋមួយក្រុម របស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានណែនាំ ដំណោះស្រាយមួយដោយ អំពាវនាវឱ្យមានសវនកម្មលើ មូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សម្រាប់ជំនួយដល់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា គំនិតផ្តួចផ្តើមដែលដឹកនាំ ដោយតំណាងគឺលោកស្រី Marjorie Taylor Greene និងគាំទ្រដោយសមាជិកសភាទាំងដប់រូប គ្របដណ្តប់លើជំនួយផ្នែកយោធា...
ភ្នំពេញ៖ លោក វឿង ឌីន ហ្វេ (H. E.Vuong Dinh Hue) ប្រធានរដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១៩ វិច្ឆិកានេះ បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីចូលរួមក្នុងកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ថីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនោះក្រសួងបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសម្ពាធទាបសកម្មមួយកើត នៅលើភាគខាងត្បូង នៃសមុទ្រចិនខាងត្បូង (ខាងជើងកោះបរ័ណេអូ ឥណ្ឌូនេស៊ី)។ សម្ពាធទាបសកម្មនេះ នឹងរំកិលដើរឆ្ពោះមកលិច នឹងចូលមកដល់ក្នុងឈូងសមុទ្រថៃ នៅថ្ងៃទី២២ ខែវិច្ឆិកា។...
ភ្នំពេញ៖ សម្រាប់អ្នកចូលចិត្តធ្វើកិច្ចការងារ និងអានសៀវភៅបន្ដើរ ផឹកកាហ្វេបន្ដើរ អាចមកសាកបាននៅហាងកាហ្វេ Rutin Coffee and Bakery ទាំង២សាខា ដែលមានបរិយាកាស ស្ងប់ស្ងាត់ល្អ ។ សាខាទី១.មានទីតាំងនៅ រង្វង់មូលសំពៅមាស NOCCGoogle map: Rutin Coffee and Bakery (NOCC)https://maps.app.goo.gl/6MhsBt8RuZNkJP8r6?g_st=ic...
វ៉ាស៊ីនតោន៖ ការចរចាជាមួយរុស្ស៊ី មិនមែនជាផ្លូវដែលអាចសម្រេច បានក្នុងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បាននោះឡើយ នេះបើយោងតាមនាយកនៃ គម្រោងការគំរាមកំហែងដ៏សំខាន់ របស់វិទ្យាស្ថានសហគ្រាសអាមេរិក (CTP) ។ នៅក្នុងអត្ថបទមួយដែល បានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ នៅលើគេហទំព័រវិទ្យាស្ថាន សម្រាប់ការសិក្សាសង្រ្គាម នាយក CTP លោក Frederick Kagan បានអះអាងថា ការចរចាសង្រ្គាមនឹងគ្មានប្រយោជន៍នោះទេ ដរាបណាប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ...
បាងកក៖ មេដឹកនាំនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងប្រទេសចំនួន ៣ផ្សេងទៀតបានថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះការបាញ់មីស៊ីលផ្លោង របស់កូរ៉េខាងជើង នៅថ្ងៃសុក្រនេះនៅពេលពួកគេ បើកកិច្ចប្រជុំបន្ទាន់មួយក្នុងអំឡុងពេល កិច្ចប្រជុំកំពូលវេទិកាកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងបាងកក។ ប្រទេសចំនួន៣ទៀតគឺកាណាដា អូស្ត្រាលី និងនូវែលសេឡង់។ ប្រទេសទាំង៦ បានយល់ព្រមថាការបាញ់បង្ហោះនេះគឺជា “ការរំលោភយ៉ាងធ្ងន់ធ្ងរលើ ដំណោះស្រាយជាច្រើនរបស់ ក្រុមប្រឹក្សាសន្តិសុខ...
វីយែន៖ បេសកជនចិនម្នាក់បានឲ្យដឹងថា ការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ខ្លួនទេ ហើយនឹងមានតែប្រតិកម្មតបវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បាននិយាយដូច្នេះបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីដាក់ទោសទីក្រុងតេអេរ៉ង់។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល IAEA...