ព័ត៌មានជាតិ

កម្ពុជា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៩-២២ វិច្ឆិកា

ភ្នំពេញ៖ ក្រសួងធនធានទឹក​ និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងបន្ថែម ស្ថីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនោះក្រសួងបានឱ្យដឹងថា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានសម្ពាធទាបសកម្មមួយកើត នៅលើភាគខាងត្បូង នៃសមុទ្រចិនខាងត្បូង (ខាងជើងកោះបរ័ណេអូ ឥណ្ឌូនេស៊ី)។ សម្ពាធទាបសកម្មនេះ នឹងរំកិលដើរឆ្ពោះមកលិច នឹងចូលមកដល់ក្នុងឈូងសមុទ្រថៃ នៅថ្ងៃទី២២ ខែវិច្ឆិកា។

ផ្ទាំងពាណិជ្ជកម្ម

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

ចាប់ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងអាចមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដោយក្នុងនោះមានផ្នែកមួយចំនួន នៃរាជធានីភ្នំពេញ-ខេត្ត នៅតំបន់ទំនាបកណ្ដាលភាគខាង ក្រោមភាគពាយព្យ តំបន់មានសមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិត ពីតិចទីបង្គួរនិងច្រើន ដផយអន្លើលាយឡំៅដោយ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងខ្យល់ និងរលកសមុទ្រខ្ពស់ ៕

To Top