តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងជួបនៅទីក្រុងតូក្យូជាមួយ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ដោយសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន និងការអះអាងរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រំពឹងថានឹងត្រូវបានពិភាក្សា។ សហភាពអឺរ៉ុប បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចប្រជុំកំពូលនឹងផ្តល់ “ឱកាសមួយ...
បរទេស៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Alibaba Group Holding Limited បានខាតបង់តម្លៃទីផ្សារ រាប់ពាន់លានដុល្លារ ក្នុងរយៈពេលប៉ុន្មាននាទី បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍ថាបុរសម្នាក់ ដែលមាននាមត្រកូល Ma ត្រូវបានឃុំខ្លួនកាលពីខែមុន។ យោងតាមសារព័ត៌មាន Yahoo ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថានៅពេលឮអំពីព័ត៌មាននេះ វិនិយោគិនជាច្រើនបានលក់ភាគហ៊ុន Alibaba...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់ “វដ្តនៃការស្លាប់ និងការបំផ្លិចបំផ្លាញ” នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅពេលដែលលោកបាន ធ្វើបទបង្ហាញដល់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ អំពីបញ្ហាការទូតរបស់លោក កាលពីសប្តាហ៍មុននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន លោក Guterres បាននិយាយថាលោក “មិនបាននិយាយស្តីអ្វីឡើយ”...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាគណកម្មការអឺរ៉ុបឬ EC បានប្រកាសអំពីពង្រាងទណ្ឌកម្ម កញ្ចប់ថ្មីជាលើកទី៦ ដែលប្រើប្រាស់សម្រាប់ប្រឆាំង ទៅនឹងសកម្មភាព របស់រុស្សីហើយក្នុងនោះសំដៅទៅលើ ការបញ្ឈប់កិច្ចព្រមព្រៀងអចលនទ្រព្យ ទាំងអស់ជាមួយនឹងជនជាតិរុស្សី និងក្រុមហ៊ុនរបស់រុស្សី។ ពង្រាងនោះក៏បានបញ្ជាក់លំអិតដែរថា អចលនទ្រព្យទាំងនោះនឹង ត្រូវហាមឃាត់ក្នុងការលក់ ឬផ្ទេរដោយផ្ទាល់ ឬទាំងដោយប្រយោលនៃ សិទ្ធិកាន់កាប់នៅក្នុងអចលនវត្ថុ ដែលមានទីតាំងនៅក្នុងទឹកដី នៃសហភាពអឺរ៉ុបព្រមទាំងសកម្មភាព វិនិយោគរួមដែលប៉ះពាល់ទៅនឹង...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីម្នាក់ ខណៈជាសះស្បើយ ចំនួន៥នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៦ ២៦០នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ១៧២នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសប្រទានតែងតាំងតម្លើងព្រះឋានៈ អ្នកអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិទៅជាព្រះអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិ និងជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ មានឋានៈស្មើអនុរដ្ឋលេខាធិការ ។ សូមបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្ដម សុធាឫទ្ធិជាព្រះបុត្រានៃសម្តេចក្រុមព្រះ...
ពោធិសាត់ : ល្បែងអាប៉ោង និង បៀរត្រូវបានគេបើកលេងសុីសង គ្នាយ៉ាងគគ្រឹកគ្រេង នៅចំនុចរោងតាកុក ភូមិរោងតាកុក ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ បើតាមប្រភពនានា បានលួចខ្សឹបប្រាប់មកថា ជារៀងរាល់ថ្ងៃគេតែងតែ សង្កេតឃើញមានរថយន្ត និងម៉ូតូជាច្រើនគ្រឿងដាក់តម្រៀបគ្នា យ៉ាងច្រើននៅទីតាំងនោះ ដើម្បីនាំគ្នាមកលេងល្បែង ស៊ីសងមានអាប៉ោង និង បៀរ ហើយគេមិនដែលឃើញសមត្ថកិច្ចមូលដ្ឋាន...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មនុស្ស៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍មួយ ដែលប៉ូលីសបានអះអាងថា ជាសកម្មភាពភេវរកម្ម នៅក្នុងទីក្រុងភាគកណ្តាល នៃប្រទេសអ៊ីស្រាអ៊ែល Elad។ សារព័ត៌មានជាច្រើនរបស់ អ៊ីស្រាអ៊ែលបានរាយការណ៍ថា ក្រុមជនសង្ស័យ ២នាក់ ដែលជាអ្នកធ្វើសកម្មភាពវាយប្រហារ លើកនេះដោយក្នុងនោះពួកគេ បានធ្វើការប្រើប្រាស់ទាំងអាវុធ និងពូថៅសំដៅលើក្រុម អ្នកធ្វើដំណើរឆ្លងកាត់សួន...
ញូវយ៉ក៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលត្រូវបានគេស្គាល់ថាជា OPEC+ បានថាពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការ ដែលមានស្រាប់ សម្រាប់ការកើនឡើងផលិតកម្ម ប្រេងតិចតួចនៅក្នុងខែមិថុនា បើទោះបីជាតម្លៃប្រេងឆៅ កើនឡើងក៏ដោយ។ សម្ព័ន្ធភាពបានអះអាងជាថ្មីថា “ការសម្រេចចិត្តកែសម្រួលការកើនឡើង នៃផលិតកម្មរួមប្រចាំខែត្រឹម ៤៣២០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែមិថុនា ឆ្នាំ២០២២” នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី OPEC...
ភ្នំពេញ៖ មរណភាពលោកព្រឹទ្ធាចារ្យ ហ៊ុន ណេង កាលពីរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានធ្វើឲ្យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ពោរពាក្យថា បងប្អូនយើងបែកគ្នាដោយពុំបានលាគ្នា និងនិយាយជាមួយគ្នាសូម្បីមួយម៉ាត់ ក្នុងនាទីចុងក្រោយ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោនាថ្ងៃ៦ ឧសភា ភ្ជាប់រូបភាពរវាងសម្តេចនិងលោកហ៊ុន ណេង បានសរសេររៀបរាប់យ៉ាងខ្លី តែមានអត្ថន័យជ្រាលជ្រៅថា...