ព័ត៌មានអន្តរជាតិ

ស្លាប់ ៣នាក់ កណ្តាលទីក្រុង Elad ភាគកណ្តាល ប្រទេសអ៊ីស្រាអ៊ែល

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា មនុស្ស៣នាក់បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស នៅក្នុងហេតុការណ៍មួយ ដែលប៉ូលីសបានអះអាងថា ជាសកម្មភាពភេវរកម្ម នៅក្នុងទីក្រុងភាគកណ្តាល នៃប្រទេសអ៊ីស្រាអ៊ែល Elad។

សារព័ត៌មានជាច្រើនរបស់ អ៊ីស្រាអ៊ែលបានរាយការណ៍ថា ក្រុមជនសង្ស័យ ២នាក់ ដែលជាអ្នកធ្វើសកម្មភាពវាយប្រហារ លើកនេះដោយក្នុងនោះពួកគេ បានធ្វើការប្រើប្រាស់ទាំងអាវុធ និងពូថៅសំដៅលើក្រុម អ្នកធ្វើដំណើរឆ្លងកាត់សួន មួយកន្លែងក្នុងទីក្រុង។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះ ការស្វែងរកជនសង្ស័យទាំងពីរនាក់ នៅបន្តធ្វើឡើងនៅឡើយដោយ ក្នុងនោះមានទាំងការប្រកាសបិទផ្លូវមួយចំនួន និងការស្វែងរកនៅតាមរថយន្ត ធ្វើដំណើរនានាផងដែរ។

គួរឲ្យដឹងដែរថាការវាយប្រហារនេះ បានកើតឡើងនៅចំថ្ងៃប្រារព្ធពិធីបុណ្យ ឯករាជ្យជាតិគឺជាថ្ងៃកកើត របស់អ៊ីស្រាអ៊ែលផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top