តូក្យូ៖ អ្នកឆ្លើយសំណួរពាក់កណ្តាលនៅក្នុងការស្ទង់មតិរបស់ Kyodo News ដែលបានចេញផ្សាយនៅថ្ងៃច័ន្ទនេះជឿថា ប្រទេសជប៉ុនចាំបាច់ត្រូវធ្វើវិសោធនកម្មមាត្រាទី៩ នៃរដ្ឋធម្មនុញ្ញដើម្បីបញ្ជាក់អំពីស្ថានភាពផ្លូវច្បាប់នៃកងកម្លាំងស្វ័យការពារ ជាមួយនឹងកម្រិតនៃការគាំទ្រស្ទើរតែមិនផ្លាស់ប្តូរពីមួយឆ្នាំមុន បើទោះបីជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើសន្តិសុខក្នុងតំបន់ក៏ដោយ។ ប្រឆាំងនឹងផ្ទៃខាងក្រោយនៃការបង្កើនការអំពាវនាវឱ្យមានវិសោធនកម្មក្នុងចំណោមសមាជិកសភានៃគណបក្សប្រជាធិបតេយ្យសេរីដែលកំពុងកាន់អំណាច និងគណបក្សមួយចំនួនទៀតបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ៥០ភាគរយបាននិយាយថាវាចាំបាច់ដើម្បីកែសម្រួលមាត្រាទី៩ ខណៈដែល ៤៨ ភាគរយបានបញ្ជាក់ថាវាមិនមែននោះទេ។ តួលេខនេះបានប្រៀបធៀបនឹង៥១ភាគរយក្នុងការពេញចិត្តលើការធ្វើវិសោធនកម្មនិង ៤៥ភាគរយប្រឆាំងនឹងការស្ទង់មតិស្រដៀងគ្នាដែលបានធ្វើកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី០១ ខែមីនា ដល់ថ្ងៃទី១១ ខែមេសា...
បរទេស៖សមាជិកសភាតំណាងមកពីរដ្ឋ Illionis លោក Adam Kinzinger មកពីគណបក្សសាធារណៈបានប្រកាសកាលពីថ្ងៃអាទិត្យម្សិលមិញថាលោកនឹងធ្វើការណែនាំនូវដំណោះស្រាយថ្មីមួយតាមរយៈការប្រើប្រាស់កងកម្លាំងយោធាអាមេរិកប្រសិនបើរុស្សីនឹងធ្វើការដាក់ពង្រាយអាវុធដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំងដូចជាអាវុធគីមីឬអាវុធនុយក្លេអ៊ែរជាដើមនៅក្នុងប្រទេសអ៊ុយក្រែន។ គួរឲ្យដឹងដែរថាលោក Kinzinger គឺជាបុគ្គលដែលនៅតែបន្តក្នុងការជម្រុញឲ្យអាមេរិកក្នុងការចូលរួមពាក់ព័ន្ធជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនហើយក៏ជាអ្នកតែងតែគាំទ្រជានិច្ចចំពោះការសម្រេចចិត្តនានារបស់លោកប្រធានាធិបតីអាមេរិក Joe Biden ដែលកន្លងមកតែងតែទទួលរងនូវពាក្យរិះគន់ថានឹងអាចបណ្តាឲ្យសង្គ្រាមនេះក្លាយជាសង្គ្រាមលោកលើកទី៣។ ដំណោះស្រាយរបស់លោក Kinzinger មានន័យថានឹងអាចអនុញ្ញាតិឲ្យសភាយល់ព្រមជាមួយនឹងប្រធានាធិបតីក្នុងការប្រើប្រាស់កងកម្លាំងយោធាអាមេរិកជាជំនួយទៅកាន់ប្រទេសអ៊ុយក្រែនឆ្លើយតបដោយផ្ទាល់ជាមួយនឹងការប្រើប្រាស់អាវុធបែបបំផ្លិចបំផ្លាញខ្លាំងដោយរុស្សី។ គួរឲ្យដឹងដែរថាគំនិតនេះកន្លងមកក៏ត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ធ្លាប់បានដាក់សំណើរសុំពីសហរដ្ឋអាមេរិកផងដែរប៉ុន្តែត្រូវបានប្រធានាធិបតីលោក JoeBiden ធ្វើការបដិសេធដោយលោកបានលើកឡើងថាបើធ្វើបែបនេះនឹងអាចនាំឲ្យកើតចេញជាសង្គ្រាមលោកទី៣ជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ សត្វក្តាន់ ប្រមាណ៧០ក្បាល ត្រូវបានអ្នកវិទ្យាសាស្ត្រតាមដានឃើញរស់នៅក្នុងតំបន់ទីជម្រកព្រៃវាលស្មៅនៃតំបន់ព្រៃទេសភាពមេគង្គក្នុងខេត្តក្រចេះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា លទ្ធផលដ៏គួរឱ្យរំភើបនេះត្រូវបានបញ្ចូនតាមសេចក្តីរាយការណ៍កាលពីសប្តាហ៍កន្លងទៅនេះ ដែលមានការបញ្ជាក់ដោយរូបភាពទទួលបានពីការតាមដានសត្វក្តាន់ដោយប្រើម៉ាស៊ីនថតស្វ័យប្រវត្តិ និងបច្ចេកវិទ្យាដ្រូនដែលបំពាក់ម៉ាស៊ីនថតប្រើកំដៅ។ ក្រសួង បន្ដថា កម្មវិធីស្រាវជ្រាវនេះត្រូវបានអនុវត្តដោយអ្នកជំនាញផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តក្រចេះ និងអង្គការ WWF ដោយមានការគាំទ្រផ្នែកបច្ចេកទេស និងចូលរួមពីក្រុមអ្នកជំនាញអភិរក្សជីវចម្រុះ BINCO...
ប៉េកាំង៖ មន្ត្រីឧស្សាហ៍កម្មជាន់ខ្ពស់មួយរូបបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាស្ថិរភាព និងការតភ្ជាប់នៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ ដើម្បីរក្សាកំណើនឧស្សាហកម្ម។ លោក Xin Guobin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីធានានូវការអនុវត្តដ៏រឹងមាំនៃវិធីសាស្រ្ត “បញ្ជីស” ដើម្បីគាំទ្រដល់ការបន្តការងារ សម្រាប់ក្រុមហ៊ុនសំខាន់ៗ និងលុបបំបាត់ការស្ទះដែលនៅតែមាននៅកន្លែងខ្លះ។ លោក Xin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីដែលកើតឡើងតាំងពីពាក់កណ្តាលខែមីនា...
នៅព្រឹកថ្ងៃទី១ ខែឧសភា អ្នកស្រលាញ់ការជិះកង់ និងកីឡាករ កីឡាការីនីអាជីព ប្រមាណជាង៣២៧នាក់ បានចូលរួមព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ជុំទី១ ធ្វើឡើងនៅលើភ្នំកកេស ស្ថិតក្នុងទឹកដីនៃខេត្តកំពត។ លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានសន្យាកាលពីថ្ងៃអាទិត្យ ដើម្បីបន្តកិច្ចពិភាក្សា ស្តីពីការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ផលប្រយោជន៍ជាតិ របស់ខ្លួនត្រូវបានការពារ ទាំងស្រុង និងទូលំទូលាយ។ ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយលោក Ali Bahadori-Jahromi អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ ក្នុងការឆ្លើយតបទៅនឹងកិច្ចពិភាក្សាថា សហរដ្ឋអាមេរិក ជិតទទួលយកការបរាជ័យ...
កាលពីលោក Xi Jinpingនៅក្មេង បានទៅធ្វើការនៅជនបទ ហូបចុក ស្នាក់នៅ និងធ្វើពលកម្មជាមួយកសិករ ។លោកបានរំលឹកថា ៖ ពេលទើបទៅដល់អ្វី ដែលទ្រាំមិនបានបំផុត គឺសត្វចៃ លោកត្រូវបានចៃខាំ កន្ទួលពេញស្បែក ក្លាយជាពងបែក កាលណារលួយឈឺ ដល់មិនចង់រស់ ប៉ុន្តែ៣ឆ្នាំក្រោយ ក៏លែងខ្លាចចៃខាំទៀតហើយ។ មិនថាធ្វើការដឹកនាំនៅថ្នាក់ណាក្តី លោករក្សា បាននូវធាតុពិត...
ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុកសម្រាប់កិច្ចការតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិក បានសម្រេចលើកពេល ក្នុងការបំពេញទស្សនកិច្ច មកកាន់ប្រទេសកម្ពុជា និងឡាវ បន្ទាប់ពីធ្វើតេស្ដរកឃើញ វិជ្ជមានកូវីដ១៩។ តាមរយៈបណ្ដាញសង្គម ធ្វីតធ័រ លោក Daniel J. Kritenbrink បានបង្ហាញនូវអារម្មណ៍...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឲ្យដឹងថា ការជម្លៀសមួយកំពុង ដំណើរការនៅខាងក្នុងរោងចក្រ Azovstal ក្នុងទីក្រុង Mariupol ដែលឡោមព័ទ្ធដោយកងទ័ពរុស្ស៉ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតី Zelensky បានសរសេរថា “ក្រុមដំបូងដែលមានមនុស្សប្រហែល ១០០នាក់ កំពុងធ្វើដំណើរទៅកាន់តំបន់គ្រប់គ្រងរួចហើយ” ។ លោកបានបន្ដថា ជនភៀសខ្លួនគ្រោងនឹងមកដល់ទីក្រុង...
វ៉ាស៊ីនតោន៖ អ្នកប្រាជ្ញអាមេរិកលោក John Mearsheimer បានឲ្យដឹងថា មូលហេតុដ៏ជ្រៅនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន គឺការពង្រីកអង្គការណាតូ ហើយ “រុស្ស៊ីកំពុងមានប្រតិកម្មទៅនឹងការ ប៉ុនប៉ងរបស់លោកខាងលិច ដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយ ជាបន្ទាយខាងលិចនៅតាមព្រំដែនរុស្ស៊ី” ។ នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ ជាមួយកាសែតស៊ិនហួ សាស្ត្រាចារ្យវិទ្យាសាស្ត្រ នយោបាយនៅសាកលវិទ្យាល័យ Chicago បានលើកឡើងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនចង់ធ្វើឱ្យអ៊ុយក្រែន ក្លាយជាសមាជិករបស់អង្គការ...