ព័ត៌មានអន្តរជាតិ

ចិន នឹងខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យមាន ស្ថិរភាព ខ្សែសង្វាក់ ផ្គត់ផ្គង់ឧស្សាហកម្ម

ប៉េកាំង៖ មន្ត្រីឧស្សាហ៍កម្មជាន់ខ្ពស់មួយរូបបានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាស្ថិរភាព និងការតភ្ជាប់នៃសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម និងផ្គត់ផ្គង់ ដើម្បីរក្សាកំណើនឧស្សាហកម្ម។

លោក Xin Guobin អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងនឹងត្រូវបានធ្វើឡើង ដើម្បីធានានូវការអនុវត្តដ៏រឹងមាំនៃវិធីសាស្រ្ត “បញ្ជីស” ដើម្បីគាំទ្រដល់ការបន្តការងារ សម្រាប់ក្រុមហ៊ុនសំខាន់ៗ និងលុបបំបាត់ការស្ទះដែលនៅតែមាននៅកន្លែងខ្លះ។

លោក Xin បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីដែលកើតឡើងតាំងពីពាក់កណ្តាលខែមីនា រួមទាំងការកើតឡើងជាថ្មីនៃជំងឺកូវីដ-១៩ និងបរិយាកាសខាងក្រៅដ៏ស្មុគស្មាញ ដែលបណ្តាលឱ្យមានការផ្អាកសកម្មភាពរោងចក្រ និងការដឹកជញ្ជូនទំនិញមួយចំនួន។

លោក Xin បានលើកឡើងថា ជាមួយនឹងវិធានការតបតយ៉ាងឆាប់រហ័ស ដើម្បីធ្វើឱ្យមានស្ថិរភាពឧស្សាហកម្ម និងសង្វាក់ផ្គត់ផ្គង់ សេដ្ឋកិច្ចឧស្សាហកម្មរបស់ប្រទេសបានបង្ហាញពីសញ្ញាវិជ្ជមាននៃស្ថិរភាព ដែលឃើញនៅក្នុងការថយចុះនៃការប្រើប្រាស់អគ្គិសនីក្នុងឧស្សាហកម្មរយៈពេលពីរសប្តាហ៍ជាប់ៗគ្នាចាប់តាំងពីសប្តាហ៍ទីពីរនៃខែមេសា។

លោក Xin បានបន្ដថា បច្ចុប្បន្ននេះ ប្រទេសនេះបានឃើញការបង្កើនល្បឿននៃការបន្តការងារ និងផលិតកម្មឡើងវិញក្នុងវិស័យសំខាន់ៗ និងឧស្សាហកម្ម។ លោក Xin បានបន្ថែមថា ៨៦.៨ ភាគរយនៃសហគ្រាសក្នុងចំណោមក្រុមហ៊ុន ៦៦៦ ដែលរួមបញ្ចូលក្នុងក្រុមដំបូងនៃ “បញ្ជីស” នៅទីក្រុងសៀងហៃ បានដំណើរការឡើងវិញ។ ត្រឹមថ្ងៃទី២៨ ខែមេសា៕ប្រែសម្រួល ឈូក បូរ៉ា

To Top