អត្ថបទ

អ្នកជិះកង់៣២៨នាក់ ប្រកួតគ្នាយ៉ាងស្វិតស្វាញលើភ្នំ ពោរពេញដោយឧបសគ្គ ក្នុងខេត្តកំពត

នៅព្រឹកថ្ងៃទី១ ខែឧសភា អ្នកស្រលាញ់ការជិះកង់ និងកីឡាករ កីឡាការីនីអាជីព ប្រមាណជាង៣២៧នាក់ បានចូលរួមព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២ជុំទី១ ធ្វើឡើងនៅលើភ្នំកកេស ស្ថិតក្នុងទឹកដីនៃខេត្តកំពត។

លោក Pierre Yves Catry ស្ថានិកកម្មវិធីប្រណាំងកង់ភ្នំ និងជាតំណាងអ្នករៀបចំកម្មវិធី FLYING BIKES2 ឲ្យដឹងថាជុំទី១បានទាក់ទាញកីឡាករ កីឡាការីនីជម្រើសជាតិ មហាជនដែលស្រលាញ់ការជិះកង់ ទាំងក្មេងចាស់ប្រុសស្រី និងបុគ្គលិកក្រុមហ៊ុន ជីប ម៉ុងចូលរួមជាច្រើនសរុប រហូតដល់ទៅ៣២៨នាក់ ធ្វើការប្រណាំងយ៉ាងស្វិតស្វាញ និងពោរពេញដោយថាមពល។

លោក Pierre Yves Catry មានប្រសាសន៍ថា៖ «ទីលានប្រណាំងនៅកំពត មានស្ថានភាពផ្លូវលំបាក មានផ្លូវទួល ផ្លូវថ្ម ដែលទាមទារការប្រើប្រាស់កម្លាំងខ្លាំង និងត្រូវមានបច្ចេកទេសជំនាញ ជិះកង់ខ្លាំងនៅពេលប្រណាំង។ ទោះបីស្ថានភាពលំបាកក៏ដោយ កីឡាករ កីឡាការីនីជាច្រើនចូលរួមប្រណាំង យ៉ាងសប្បាយរីករាយ ថែមទាំងអាចស្វែងយល់គន្លឹះក្នុងការជិះកង់ភ្នំ និងអាចពង្រឹងបទពិសោធន៍ បច្ចេកទេសរបស់ខ្លួន»។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងដែរថា៖ «ទីលានប្រណាំងជុំទី១នេះស្ថិតក្នុងតំបន់ទេសចរណ៍ ធម្មជាតិដ៏គួរឲ្យទាក់ទាញ ធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសមានពលរដ្ឋរស់នៅក្នុងតំបន់ និងនៅតាមបណ្តាខេត្តនានា បានអញ្ជើញមកទស្សនាផ្ទាល់ភ្នែក យ៉ាងច្រើនកុះករ ដែលធ្វើឲ្យជុំទី១មានភាពអ៊ូអរ និងសប្បាយជាខ្លាំង»។

បើតាមអ្នកស្រី គង់ កុសល ក្រៅពីសកម្មភាពនៃការប្រណាំងកង់ យ៉ាងរស់រវើកនោះ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES ក៏មានការរៀបចំការភ្លក់ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ និងស្រាបៀរ កម្ពុជាដោយឥតគិតថ្លៃផងដែរ ដែលបន្ថែមភាពសប្បាយរីករាយ កាន់តែខ្លាំងដល់អ្នកចូលរួម ព្រឹត្តិការណ៍រយៈពេលកន្លះថ្ងៃនេះ។

នេះគឺជាព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដែលមានវិញ្ញាសារប្រកួត ១៤ផ្សេងគ្នា បើកស្វាគមន៍ដល់មហាជនគ្រប់រូប ធ្វើការប្រកួតកម្សាន្តសម្រាប់សុខភាព និងពង្រឹងសមត្ថភាពអ្នកជិះកង់ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយ FLYING BIKES2 ក្រោមការគាំទ្រពីសហព័ន្ធខ្មែរ កីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខ ដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ គ្រោងធ្វើឡើងចំនួន ៥ជុំ នៅខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តសៀមរាប ព្រែកលៀបក្នុងរាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ។

សូមតាមដានទំព័រហ៊្វេសប៊ុក ភេសជ្ជៈប៉ូវកម្លាំង វើក WURKZ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ដ៏ធំអស្ចារ្យមួយនេះ https://www.facebook.com/WurkzCambodia
WURKZ MOUNTAIN BIKE SERIES ប្រណាំងពោរពេញដោយថាមពល!

To Top