“មានព្រលឹងខ្មោច មួយកំពុងហោះហើរ ទៅមកលើមហាសមុទ្រប៉ាស៊ីហ្វិក ។ ខ្ញុំមិនមែននិយាយ អំពីប្រទេសចិននោះទេ គឺនិយាយអំពីពួកយើង ។”ពេលថ្មីៗ កន្លងទៅនេះ កាសែត 《The Guardian 》របស់អង់គ្លេសបានចុះផ្សាយអត្ថបទ ដើម្បីរិះគន់ ប្រទេសទាំងពីរ សហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលមានប្រតិកម្មហួសហេតុពេក ចំពោះការដែលចិន និងប្រជុំកោះសាឡូម៉ូន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្រប...
តាកែវ៖ ប្រឡាយរងមួយខ្សែ ដែលស្ថិតនៅក្នុងភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ត្រូវបានស្ដាររួចរាល់ហើយ ក្រោមថវិកាសាមគ្គីគ្នា របស់អ្នកភូមិ ។ បើតាមប្រជាពលរដ្ឋ ក្នុងភូមិបានឱ្យដឹងថា ការស្ដារប្រឡាយរងជំហានទី១នេះ មានប្រវែង២០០ម៉ែត្រ ដែលមានសមត្ថភាព ផ្គត់ផ្គង់ចរន្តទឹក ដល់ការស្រោចស្រពដំណាំក្នុងភូមិនិយាយជារួម និងនិយាយដោយឡែកជាផ្នែកមួយដ៏សំខាន់ សម្រាប់បងប្អូនប្រជាកសិករ ក្នុងការធ្វើស្រែប្រាំងផងដែរ ។ ដោយឡែកចំពោះ...
អូតាវ៉ា៖ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានឲ្យដឹងថា រដ្ឋាភិបាលកាណាដា គ្រោងនឹងបើកស្ថានទូត របស់ខ្លួនឡើងវិញ នៅអ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមរបាយការណ៍ របស់ទូរទស្សន៍ CTV លោកស្រី Joly បានឲ្យដឹងនៅចំពោះមុខកិច្ចការបរទេសព្រឹទ្ធសភា និងគណៈកម្មាធិការពាណិជ្ជកម្ម អន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ថា...
ព្រុចសែល ៖ តម្លៃប្រេងបានឡើងថ្លៃ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពាណិជ្ជករ បាននិងកំពុងថ្លឹងថ្លែង ពីការរំពឹងទុក នៃការហាមឃាត់ របស់សហភាព អឺរ៉ុប លើការនាំចូលប្រេងពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ The West Texas Intermediate សម្រាប់ការចែកចាយខែមិថុនា បានបន្ថែម ៣,៣៤ ដុល្លារ ឬ...
ភ្នំពេញ ៖ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសម៉ាឡេស៊ី ឈរនៅលំដាប់ទី ៣ ក្នុងចំណោមបណ្តាប្រទេស អាស៊ាន ដែលមានទុនវិនិយោគច្រើនជាងគេ នៅកម្ពុជា ជាមួយនឹងគម្រោង វិនិយោគសរុបចំនួន ១៦២ គម្រោង ស្មើនឹង ៣,២ពាន់លានដុល្លារ ។ នេះយោងតាមទិន្នន័យ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។...
ម៉ិកស៉ិក ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានលើកឡើងថា លោកគ្រោងនឹងដាក់ច្បាប់ មួយទៅកាន់សភា ដើម្បីផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោត របស់ប្រទេស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។ កំណែទម្រង់ ដែលបានស្នើឡើងរួមមានការជំនួសវិទ្យាស្ថាន បោះឆ្នោតជាតិស្វយ័ត ដែលជាស្ថាប័នរៀបចំការបោះឆ្នោត ការលុបបំបាត់តំណាង...
វ៉ាស៊ីនតោន ៖ អ្នកជំនាញបានឲ្យដឹងថា ជាមួយនឹងការកើនឡើង នៃតម្លៃទំនិញសកល វិបត្តិផ្គត់ផ្គង់ស្បៀង កំពុងកើតមានយ៉ាងធំ ជាពិសេសនៅក្នុងប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ។ លោក Desmond Lachman សហការីជាន់ខ្ពស់ នៅវិទ្យាស្ថាន សហគ្រាសអាមេរិក និងជាអតីតមន្ត្រីនៅមូលនិធិរូបិយ វត្ថុអន្តរជាតិ បានប្រាប់ស៊ីនហួឲ្យដឹងថា ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន...
គៀវ ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denys Shmyhal បានឲ្យដឹងថា ក្រុងកៀវមានឆន្ទៈក្នុង ការរឹបអូសទ្រព្យសម្បត្តិ របស់រុស្ស៊ី ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការស្តារឡើងវិញ ក្រោយជម្លោះរបស់អ៊ុយក្រែន ។ លោក Shmyhal បានសរសេរ នៅលើបណ្ដាញ Telegram ថា “មូលនិធិរបស់រដ្ឋាភិបាលរុស្ស៊ី និង oligarchs...
ភ្នំពេញ៖ លោកស្រី Tina Redshew ឯកអគ្គរាជទូត អង់គ្លេស ប្រចាំកម្ពុជា បានអះអាងថា មូលនិធិការពារតំបន់ ទេសចរណ៍ជីវៈចម្រុះ BLF នៃចក្រភពអង់គ្លេស នឹងផ្តល់ជំនួយជាថវិកា ប្រមាណជាង ១០០លានដុល្លារ ដើម្បីអនុវត្តគម្រោងការពារ និងអភិវឌ្ឍន៍ តំបន់ទេសភាពចំនួន ៦កន្លែង លើពិភពលោក ក្នុងនោះក៏មានតំបន់ទេសភាពជីវៈចម្រុះ ទន្លេមេគង្គក្រោម...
ភ្នំពេញ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២នេះ នៅបន្ទប់ប្រជុំ ប.ស.ស. ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ លោក ប៉ែន នរៈវុធអគ្គនាយករង ប.ស.ស. បានដឹកនាំមន្ត្រី ប.ស.ស. ចូលរួម “វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧” ក្រោមអធិបតីភាពលោក សុខ ស៊ីឡូ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) តាមរយៈប្រព័ន្ធវីដេអូ (Zoom Meeting) ។ វេទិកាខាងលើនេះ ត្រូវបានពិភាក្សា និងឈ្វេងយល់លើគន្លឹះសំខាន់ៗមួយចំនួន រួមមាន៖ (១) ស្វែងយល់ពីវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យដែលគិតគូរពីអាហារូបត្ថម្ភ (២) បច្ចុប្បន្នភាពនៃការវាយតម្លៃ បឋមស្ដីពីសុវត្ថិភាពម្ហូបអាហារ (៣) ស្ដីពីការស្ទង់មតិភាគីពាក់ព័ន្ធ លើគម្រោងលើកកម្ពស់អាហារូបត្ថម្ភចិញ្ចឹមទារក និងកុមារនៅកន្លែងធ្វើការ (៤) យុទ្ធសាស្រ្ដបណ្ដាញធុរកិច្ច ចលនាបង្កើនអាហារូបត្ថម្ភ នៅកម្ពុជា (២០២១-២០២៥) និង (៥) របាយការណ៍បឋមនៃការវាយតម្លៃសមត្ថភាពលើទំនាក់ទំនងការផ្លាស់ប្ដូរឥរិយាបទសង្គម នៅក្នុងកម្មវិធីអាហារូបត្ថម្ភ។ សូមបញ្ជាក់ថា៖ វេទិកាសន្ដិសុខស្បៀង និងអាហារូបត្ថម្ភលើកទី៧៧ ខាងលើនេះ រៀបចំឡើងដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ (ក.ក.ជ) ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធនានាសរុបជាច្រើនរូប តាមរយៈប្រព័ន្ធវីដេអូ៕