ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ សហរដ្ឋអាមេរិក និងអូស្ត្រាលី គួរពិចារណា ពីកំហុស របស់ខ្លួនដែលថា ហេតុអ្វីបានជាមិនអាចរារាំង បាននូវគោលបំណង ធ្វើកិច្ចសហប្រតិបត្តិការ រវាងប្រទេសកោះមហាសមុទ្រ ប៉ាស៊ីហ្វិកនិងចិន?

“មានព្រលឹងខ្មោច មួយកំពុងហោះហើរ ទៅមកលើមហាសមុទ្រប៉ាស៊ីហ្វិក ។ ខ្ញុំមិនមែននិយាយ អំពីប្រទេសចិននោះទេ គឺនិយាយអំពីពួកយើង ។”ពេលថ្មីៗ កន្លងទៅនេះ កាសែត 《The Guardian 》របស់អង់គ្លេសបានចុះផ្សាយអត្ថបទ ដើម្បីរិះគន់ ប្រទេសទាំងពីរ សហរដ្ឋអាមេរិក និងអូស្ត្រាលី ដែលមានប្រតិកម្មហួសហេតុពេក ចំពោះការដែលចិន និងប្រជុំកោះសាឡូម៉ូន ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្រប ខណ្ឌស្តីពីកិច្ច សហប្រតិបត្តិការផ្នែកសន្តិសុខ ។

ចាប់ពីភាគីអូស្ត្រាលី ចាត់មន្ត្រីជាន់ខ្ពស់ ទៅនិយាយបញ្ចុះបញ្ចូល និងរារាំងជាច្រើន លើកនៅប្រជុំកោះសាឡូម៉ូន ដល់លោក Kurt Campbell អ្នកសម្របសម្រួល កិច្ចការ មហាសមុទ្រឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈកម្មាធិការ សន្តិសុខជាតិ អាមេរិកទៅដាក់សម្ពាធ លើប្រទេស ប្រជុំកោះសាឡូម៉ូន នៅពេលថ្មីៗ កន្លងទៅ រហូតដល់បង្កការបដិបក្ខគ្នា ដែល“លាបពណ៌យោធា” លើកិច្ចសហប្រតិបត្តិការរវាងចិន និងប្រទេស ប្រជុំកោះសាឡូម៉ូន ដោយចេតនា សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានគំរាមកំហែងដល់ប្រជុំកោះសាឡូម៉ូន និងមួលបង្កាច់កិច្ចសហប្រតិបត្តិការ រវាងចិននិងប្រទេស ប្រជុំកោះសាឡូម៉ូន មិនដាច់ជាប់រហូតមក ។

ក្នុងនាមជាប្រទេសមាន អធិបតេយ្យភាពមួយនៅ មហាសមុទ្រប៉ាស៊ីហ្វិក ប្រជុំកោះ សាឡូម៉ូន និងប្រទេសចិន បានធ្វើកិច្ចសហប្រតិបត្តិការ ក្នុងវិស័យគាំពារ សណ្តាប់ ធ្នាប់សង្គម ការពារសន្តិសុខរបស់អាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន ជំនួយមនុស្សធម៌ និងការទប់ទល់នឹង គ្រោះមហន្តរាយ ធម្មជាតិជាដើមលើមូលដ្ឋានមានសមភាព និងផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមក ម៉េចញ៉ាំងឱ្យសហរដ្ឋអាមេរិក និងអូស្ត្រាលីមានប្រតិកម្ម យ៉ាងខ្លាំងប៉ុណ្ណឹង?

មើលពី ឫសគល់ គឺដោយមកពីសហរដ្ឋអាមេរិក និងអូស្ត្រាលី មិនដែលចាត់ទុកប្រទេសកោះ មហាសមុទ្រប៉ាស៊ីហ្វិក ដូចជាប្រទេស ប្រជុំកោះសាឡូម៉ូនជាប្រទេសមានអធិបតេយ្យភាពនោះទេ គឺចាត់ទុកជាទីធ្លា ខាងក្រោយរបស់ពួកគេ ។ សហរដ្ឋអាមេរិកនិងអូស្ត្រាលី បានយល់ឃើញថា តើប្រទេស កោះប៉ាស៊ីហ្វិក នឹងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសណានិងមិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសណា ត្រូវសម្រេច ដោយ សហរដ្ឋអាមេរិកនិងអូស្ត្រាលី ។ តាមការពិត នេះបានបង្ហាញឱ្យឃើញ ពីគំនិតអំពីអាណានិគម និយមនិងអនុត្តរភាពនិយម ។

សហរដ្ឋអាមេរិកនិងអូស្ត្រាលី គួរតែគិតពិចារណាឡើងវិញថា ហេតុអ្វីបានជា បានធ្វើការបំផ្លាញ ដោយពេញទំហឹង ក៏នៅតែមិនអាចរារាំង បាននូវគោលបំណងធ្វើកិច្ច សហប្រតិបត្តិការ រវាងប្រទេសចិននិងប្រទេសកោះប៉ាស៊ីហ្វិក ដូចជាប្រជុំកោះសាឡូម៉ូនជាដើម? ពីព្រោះកិច្ចសហប្រតិបត្តិការ រវាងចិននិងប្រទេសទាំងនេះគឺមានសមភាពនិងផ្តល់ផលប្រយោជន៍ដល់គ្នា ទៅវិញទៅមក វាគ្មានអមលក្ខខណ្ឌនយោបាយ ណាមួយទេ គឺជួយកែលម្អជីវភាពរស់ នៅរបស់ប្រជាជន ក្នុងតំបន់យ៉ាងពិតប្រាកដ ។ បន្ទាប់ពីកើតជំងឺកូវីដ១៩ ចិន បានផ្តល់ជំនួយសម្រាប់ ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩ចំពោះប្រទេសកោះប៉ាស៊ីហ្វិក យ៉ាងសកម្ម ។ កាលពីខែឧសភាឆ្នាំ២០២១ ប្រជុំកោះសាឡូម៉ូន បានក្លាយជាប្រទេស កោះមហាសមុទ្រប៉ាស៊ីហ្វិកទីមួយ ដែលបានចាក់វ៉ាក់សាំង របស់ចិនក្នុងក្របខណ្ឌ ទូទាំងប្រទេស ។

ផ្ទុយទៅវិញ ប្រទេសទាំងពីរ សហរដ្ឋអាមេរិកនិងអូស្ត្រាលី មិនដែលយកចិត្តទុកដាក់ ដល់សំណូមពរអភិវឌ្ឍន៍ របស់ប្រទេសកោះមហាសមុទ្រ ប៉ាស៊ីហ្វិកសោះ គ្រាន់តែចាត់ទុកវា ជាឧបករណ៍ នៃភូមិសាស្ត្រនយោបាយប៉ុណ្ណោះ ។ ពេលថ្មីៗកន្លងទៅនេះ កាសែត 《Solomon Star 》 បានចុះផ្សាយអត្ថបទ ដោយរិះគន់យ៉ាងខ្លាំង ចំពោះដំណើរ ទស្សនកិច្ចរបស់លោក Kurt Campbell ថា មន្ត្រីជាន់ខ្ពស់របស់ សហរដ្ឋអាមេរិកទៅបំពេញ ទស្សនកិច្ចជាលើកដំបូង នៅប្រជុំកោះសាឡូម៉ូនដែលត្រូវបានវ៉ាស៊ីនតោន បំភ្លេចអស់រយៈពេល ៨០ឆ្នាំ គ្រាន់តែមានបំណង បង្ខំឱ្យភាគីប្រទេស ប្រជុំកោះសាឡូម៉ូនលះបង់ចោល កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ជាមួយប្រទេសចិនប៉ុណ្ណោះ ។

ទង្វើដ៏អាក្រក់គ្រប់បែបយ៉ាង នាំឱ្យសហរដ្ឋអាមេរិកនិងអូស្ត្រាលី មិនអាចទទួលបានការគាំទ្រ ពីប្រជាជននៅប៉ាស៊ីហ្វិកខាងត្បូង ជាយូរមកហើយ ។ ព្រលឹងខ្មោចដែលបង្ខំឱ្យប្រទេសដទៃ ឈរនៅជាមួយខ្លួននិង បំផ្លាញសន្តិភាពក្នុងតំបន់ គួរតែរលាយបាត់ក្នុងលំហអាកាស នៃមហាសមុទ្រប៉ាស៊ីហ្វិក ខាងត្បូងក្នុងពេលឆាប់ៗ ៕

To Top