Update ៖ សម្តេចតេជោ ឲ្យរដ្ឋមន្រ្តី២ ក្រសួងជួបប្រជុំគ្នា ដើម្បីដកចេញវិធានការ ពាក់ម៉ាស់តាមទីសាធារណៈhttps://dap-news.com/national/2022/04/25/239277/ សម្តេចតេជោ ៖ ជម្លោះអ៊ុយក្រែន-រុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមាន ដល់ការវិនិយោគ និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកលhttps://dap-news.com/national/2022/04/25/239304/ លោក សុខ ឥសាន ៖ គ្មានការទិញទឹកចិត្ត សិស្ស និស្សិត និងពលរដ្ឋខ្មែរនៅជប៉ុន...
ភ្នំពេញ៖ រដ្ឋបាលជលផល នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំ ដោយប្រាប់ដល់អ្នកចិញ្ចឹមសត្វក្រពើទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរៀបចំ និងសុវត្ថិភាព ក្នុងកសិដ្ឋាន ឬកន្លែងចិញ្ចឹមក្រពើ ។ ការចេញមកក្រើនរំលឹក ពីសំណាក់រដ្ឋបាលជលផល បន្ទាប់ពីកាលពីពេលថ្មីៗនេះមានបុរសមា្នក់ ត្រូវបានសត្វក្រពើចិញ្ចឹមខាំ បណ្ដាលឱ្យស្លាប់ ។ តាមរយៈសេចក្ដីណែនាំ របស់រដ្ឋបាលជលផល បានឱ្យដឹងថាកន្លងមក...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃចន្ទនេះបានផ្ញើសារអបអរសាទរទៅកាន់លោក Emmanuel Macron ក្នុងការជាប់ឆ្នោតជាប្រធានាធិបតីបារាំងឡើងវិញ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសាររបស់គាត់ លោក ស៊ី បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-បារាំង បានរក្សាបាននូវកម្រិតខ្ពស់នៃការអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរ។ ភាគីទាំងពីរបានបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ ប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ រួមគ្នាលើកកម្ពស់ពហុភាគីនិយម និងធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល បញ្ចូលកម្លាំងជំរុញថ្មីដល់ការអភិវឌ្ឍទំនាក់ទំនងចិន-សហភាពអឺរ៉ុប...
បរទេស៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson កំពុង “ល្បួងអំពើអាក្រក់” ជាមួយនឹងសេចក្តីថ្លែងការណ៍របស់លោកអំពីការហ្វឹកហ្វឺនកងទ័ពអ៊ុយក្រែននៅបរទេស ចំពេលមានជម្លោះជាមួយរុស្ស៊ី ។ នេះបើតាមឧត្តមសេនីយរបស់ប្រទេសប៉ូឡូញ គឺលោក Waldemar Skrzypczak ដែលផ្តល់ដំបូន្មានដល់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសរបស់លោក ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការក្រើនរំលឹកជាថ្មីម្ដងទៀត ជូនដល់ប្រជាពលរដ្ឋ ឱ្យអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ ដែលជាវ៉ាក់សាំងកាតព្វកិច្ច ឱ្យបានរហ័ស និងទាន់ពេលវេលា នៅតាមទីតាំង ទាំង១៤ខណ្ឌ និង៤២កន្លែង ជុំវិញរាជធានីភ្នំពេញ។
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ប៉ាប្លូ កាង (H.E. Mr. PABLO KANG)បានសំដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ដែលទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរ ពិសេសគឺការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា បានយ៉ាងល្អ ដែលធ្វើឱ្យជំងឺនេះ មិនរីករាលដាលធ្ងន់ធ្ងរ។ នេះជាការកោតសរសើររបស់ លោក ប៉ាប្លូ...
Update: ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ជុំវិញរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់ឧស្សាហកម្ម។នេះបេីតាមការផ្សាយរបស់AFP នៅមុននេះបន្តិច។ រោងចក្រនេះ បាននិងកំពុងផ្តល់ជម្រកដល់ការតស៊ូរបស់អ៊ុយក្រែន ដែលនៅសេសសល់ នៅក្នុងទីក្រុងកំពង់ផែ ក៏ដូចជាជនស៊ីវិលមិនស្គាល់ចំនួន ហើយថ្មីៗនេះត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរុស្ស៊ី។ ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានប្រកាសថា កងទ័ពរបស់ខ្លួននឹង “បញ្ឈប់ជាឯកតោភាគីនូវអរិភាពណាមួយ ដកកងឯកភាព ទៅចម្ងាយប្រកបដោយសុវត្ថិភាព និងធានាឱ្យមានការដកទ័ព”...
Breaking: រុស្ស៊ីប្រកាស បទឈប់បាញ់ជុំវិញ រោងចក្រដែកថែប Mariupol, នេះបេីតាមការផ្សាយរបស់AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងកំពុងសិក្សា លើគម្រោងជីកព្រែក ជាង៧គីឡូម៉ែត្រ ភ្ជាប់ទៅកំពង់ផែសមុទ្រកែប ដើម្បីបើកការដឹកជញ្ជូនតាមផ្លូវទឹក ពីដងទន្លេនានា ទៅកាន់កំពង់ផែសមុទ្រ ដែលចង់បានការដឹកជញ្ជូនតាមផ្លូវទឹក ឲ្យអស់លទ្ធភាព ខណៈកម្ពុជា មានសក្ដានុពលផ្លូវទឹកជាច្រើន នៅមិនទាន់បានប្រើប្រាស់ ។ ការលើកឡើងរបស់លោក ស៊ុន...