ព័ត៌មានអន្តរជាតិ

Update:រុស្ស៊ីប្រកាស បទឈប់បាញ់ ជុំវិញ រោងចក្រដែកថែប Mariupol

Update: ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសបទឈប់បាញ់ជុំវិញរោងចក្រដែក Azovstal ក្នុងទីក្រុង Mariupol ដើម្បីអនុញ្ញាតឱ្យមានការជម្លៀសជនស៊ីវិលចេញពីតំបន់ឧស្សាហកម្ម។នេះបេីតាមការផ្សាយរបស់AFP នៅមុននេះបន្តិច។

រោងចក្រនេះ បាននិងកំពុងផ្តល់ជម្រកដល់ការតស៊ូរបស់អ៊ុយក្រែន ដែលនៅសេសសល់ នៅក្នុងទីក្រុងកំពង់ផែ ក៏ដូចជាជនស៊ីវិលមិនស្គាល់ចំនួន ហើយថ្មីៗនេះត្រូវបានរងការវាយប្រហារ ដោយកងកម្លាំងរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ រុស្ស៊ី បានប្រកាសថា កងទ័ពរបស់ខ្លួននឹង “បញ្ឈប់ជាឯកតោភាគីនូវអរិភាពណាមួយ ដកកងឯកភាព ទៅចម្ងាយប្រកបដោយសុវត្ថិភាព និងធានាឱ្យមានការដកទ័ព” ចាប់ពីម៉ោង ២រសៀលម៉ោង នៅទីក្រុងម៉ូស្គូថ្ងៃនេះ។

ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយថា ជនស៊ីវិលនឹងត្រូវបាននាំយក “ក្នុងទិសដៅណាមួយដែលពួកគេបានជ្រើសរើស” ដោយបន្ថែមថា ភាគីអ៊ុយក្រែនគួរតែបង្ហាញ “ការត្រៀមខ្លួន” ដើម្បីចាប់ផ្តើមការជម្លៀសមនុស្សធម៌ “ដោយលើកទង់ស” នៅ Azovstal ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមក្រសួងព័ត៌មាននេះ នឹងត្រូវបានទាក់ទង ទៅអ្នកដែលនៅខាងក្នុង Azovstal “តាមរយៈបណ្តាញវិទ្យុ” រៀងរាល់៣០ នាទីម្តង។

រុស្ស៊ី កាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនបានទទួលការគ្រប់គ្រងពេញលេញ នៃទីក្រុងយុទ្ធសាស្ត្រ ភាគខាងកើតអ៊ុយក្រែន លើកលែងតែតំបន់ឧស្សាហកម្ម Azovstal ដ៏ធំរបស់ខ្លួន។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបិទការដ្ឋានដែក ដែលជនស៊ីវិលរាប់រយនាក់ ត្រូវបានគេរាយការណ៍ថា កំពុងជ្រកកោន ជាមួយកងទ័ពអ៊ុយក្រែន។

ប្រែសម្រួលដោយ៖ សយ សុភា

រោងចក្រផលិតដែក Azovstal (រូបភាព: VOA)
To Top