បរទេស៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានប្រកាសកាលពីថ្ងៃអាទិត្យថា មូលដ្ឋានយោធាចិននៅលើកោះ Solomon នឹងក្លាយជា “បន្ទាត់ក្រហម” ដែលមិនអាចទទួលយកបាន ប៉ុន្តែលោកមិនបានបន្ថែមពីរបៀបដែល Canberra នឹងសងសឹកនោះទេ។ រដ្ឋាភិបាលរបស់លោក Morrison និងសហរដ្ឋអាមេរិក កំពុងប្រទាញប្រទង់គ្នា ដើម្បីឆ្លើយតបទៅនឹងកិច្ចព្រមព្រៀងសន្តិសុខ ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះរវាងកោះ Solomon និង...
ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI PhnomPenh ) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានរៀបចំពិធីប្រគល់ពានរង្វាន់ និងមេដាយ ជូនម្ចាស់ជ័យលាភី កម្មវិធី “ចិត្តលើផ្លូវ Mind On Mile” ចំពោះរង្វាន់រួមមានៈ ទទួលបានអាវយឺតដ៏ស្រស់ស្អាត ,មេដាយ សម្រាប់អ្នកដែលជោគជ័យលើចម្ងាយដែលបានកំណត់ (ដើរឬរត់៥០គម ,សម្រាប់អ្នកដើរនិងរត់...
ភ្នំពេញ ៖ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក បានរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត “Yoga & Meditation for Wellbeing” លើកទី២ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នៅ Urban Village ដោយមានអ្នកចូលរួមចំនួន១២០នាក់ ។...
បរទេស៖ អ្នកនាំពាក្យរបស់ប្រធានាធិបតី បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin បានជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ។ យោងតាមសារព័ត៌មាន Kyiv Post ចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា ដំណើរទស្សនកិច្ចលើកដំបូង...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំ បុណ្យជាតិ-អន្តរជាតិ បានចេញផែនការណែនាំ ស្ដីពី ការរៀបចំ បុណ្យ វិសាខបូជា ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ ប្រារព្ធឡើងនៅថ្ងៃទី១៥-១៦ ខែឧសភា ខាងមុខ ៕
បរទេស៖ ប្រទេសស្វីសបានចោទប្រកាន់ថា បានរារាំងផែនការរបស់ប្រទេសអាល្លឺម៉ង់ក្នុងការនាំចេញឡើងវិញ នូវគ្រាប់រំសេវ ដែលផលិតនៅក្នុងប្រទេសស្វីស ទៅកាន់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអាទិត្យដោយដកស្រង់មន្រ្តីលេខាធិការដ្ឋាន កិច្ចការសេដ្ឋកិច្ច របស់ប្រទេស (Seco) ។ ប្រទេសស្វីសបានលើកឡើងពីស្ថានភាពអព្យាក្រឹត និងច្បាប់របស់ខ្លួន ក្នុងការហាមឃាត់ការចែកចាយអាវុធទៅកាន់តំបន់ជម្លោះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានក្រើនរំលឹក ដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕
ភ្នំពេញ៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងតំណាងធនាគារ អេស៊ីលីដា បានធ្វើសិក្ខាសាលាផ្សព្វផ្សាយរួមគ្នា អំពីគម្រោងហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វវារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រ ខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន(កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តកំពង់ចាម ។ កម្មវិធីខាងលើនេះ ប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពី អភិបាលខេត្តកំពង់ចាម, អភិបាលរង, ប្រធានមន្ទីរកសិកម្ម, ប្រធានមន្ទីរពាណិជ្ជកម្ម, ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ, ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ និងថ្នាក់គ្រប់គ្រងខេត្តកំពង់ចាមផងដែរ ។ ក្នុងសិក្ខាសាលានេះ លោកប្រតិភូរាជរដ្ឋាភិបាល បានលើកទឹកចិត្ត ឱ្យប្រជាកសិករខេត្តកំពង់ចាម យកចិត្តទុកដាក់ក្នុងការផលិត ការកែច្នៃផលិតផលកសិកម្ម (ជាពិសេសដំណាំស្វាយ) រៀបចំផែនការផលិតផល ដោយប្រុងប្រយ័ត្ន និងការសិក្សាអំពីស្ថានភាពទីផ្សារ។ ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបាន ហិរញ្ញប្បទានតារយៈ ធនាគារ ARDB និង ធនាគារ ACLEDA។ បន្ទាប់ពីសិក្ខាសាលាផ្សព្វផ្សាយហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាលនេះ, លោកបណ្ឌិតប្រតិភូ ក៏បានអញ្ជើញចុះពិនិត្យផ្ទាល់ដល់ទីតាំងសិប្បកម្មឡសម្ងួត ពោត ក្រហម៕
ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូច ដែលបានបង្ករបួសស្នាម និងភាពចលាចល នៅវេលាម៉ោងប្រមាណ១៩ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ក្នុងលអំឡុងពេលបានប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិនាមជាតិខ្មែរ ។ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក៏អំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ រស់នៅ...
កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ចាម បានបើកកិច្ចប្រជុំផ្សព្វផ្សាយហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលកម្ពុជា ដំណាក់កាលទី ២ ដល់កសិករ និងតំណាងសហគមន៍ កសិកម្ម ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងលោកបណ្ឌិត កែវ...