ព័ត៌មានជាតិ

ទូតខ្មែរនៅកូរ៉េខាងត្បូង មិនគាំទ្របុគ្គលមួយចំនួន បង្ករបួសស្នាម និងភាពចលាចល នៅហាងក្រោមដី ទីក្រុងស៊ូវ៉ុន ធ្វើឲ្យប៉ះពាល់កិត្តិនាមជាតិខ្មែរ (Video)

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ប្រកាសមិនគាំទ្រចំពោះទង្វើនិងសកម្មភាព របស់បុគ្គលមួយក្រុមតូច ដែលបានបង្ករបួសស្នាម និងភាពចលាចល នៅវេលាម៉ោងប្រមាណ១៩ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ក្នុងលអំឡុងពេលបានប្រារព្ធពិធី អបអរសាទរបុណ្យចូលឆ្នាំខ្មែរ ដែលធ្វើឲ្យប៉ះពាល់ ដល់កិត្តិនាមជាតិខ្មែរ ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក៏អំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់ រស់នៅ សិក្សា និងធ្វើការនៅខាងកូរ៉េខាងត្បូង ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់រាប់អានគ្នា ក្នុងនាមជាខ្មែរដូចគ្នា ចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម គោរពសិទ្ធិ និងចេះជួយគ្នាទៅវិញទៅមក ដែលជាតម្លៃប្រពៃណី និងវប្បធម៌ខ្មែរដ៏ផូរផង់នេះ ឲ្យបានខ្ជាប់ខ្ចួន ៕

To Top