ភ្នំពេញ ៖ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា ជំងឺកូវីដ-១៩ មិនអាចរារាំង និងរំខានដល់ការសាងសង់ផ្លូវ ៣៨ខ្សែឡើយ ហើយសមិទ្ធផលទាំងអស់នេះ កើតចេញពីស្នាដៃកូនខ្មែរសុទ្ធសាធ។ នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សមិទ្ធផល ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ នាពេលនេះកើតចេញពីស្នាដៃ កូនខ្មែរសុទ្ធសាធ ទាំងបច្ចេកទេសសាងសង់ និងថវិកា ។
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមេសា ឆ្នាំ២០២២ បាននិងកំពុងអញ្ជើញ សម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវចំនួន៣៨ខ្សែ ព្រមទាំងហេដ្ឋារចនា សម្ព័ន្ធរូបវន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវទាំង ៣៨ខ្សែ...
ភ្នំពេញ ៖ សម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២! សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) មានផ្តល់អាហារូបករណ៍ ១៦% ជូនដល់សិស្សបាក់ឌុបទាំងអស់ ទាំងសិស្សធ្លាក់និងជាប់បាក់ឌុប អោយសិក្សាថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្ររង ចូលរៀនលើកទី៤ ថ្ងៃទី០៧ មេសា ។ អាហារូបករណ៍ផុតកំណត់ត្រឹមថ្ងៃទី ១៩ មីនា...
ភ្នំពេញៈលោក ខៀវ កាញ្ញារីទ្ឌ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បានបញ្ជាក់ពីអាការៈ ក្រោយវះភ្នែកទទួលបានជោគជ័យ។ នៅលើបណ្ដាញ សង្គមហ្វេសប៊ុក លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា “សូមទោស មិនមែនបង្អួតរឿងជម្ងឺផ្ទាល់ខ្លួនទេ តែមិនទាន់អង្គុយក្តៅគូទផងឃើញឯកសារម៉ាកំភ្លូសដាក់មកអោយ ហេតុនេះត្រូវតែនិយាយ អោយយល់គ្នា កុំអោយថាខ្ញុំកៀចមិនចង់ធ្វើការ”។ លោករដ្ឋមន្រ្តីបន្តថា...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ថា ប្រទេសអ៊ុយក្រែន ចំណាយប្រាក់ប្រមាណ១០ពាន់លានដុល្លារ ក្នុង១ខែ នៅក្នុងជម្លោះជាមួយរុស្ស៊ី ។ សេចក្តីថ្លែងការណ៍នៅលើគេហទំព័រ ប្រធានាធិបតីអ៊ុយក្រែន ដោយដកស្រង់ទិន្នន័យ ពីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងថា “រដ្ឋអ៊ុយក្រែនបានចំណាយប្រហែល ១០ពាន់លានដុល្លារក្នុង១ខែសម្រាប់អរិភាពនេះ” ។ ក្នុងចំណោមប្រភពហិរញ្ញប្បទាន ចំណាយរបស់អ៊ុយក្រែន សេចក្តីថ្លែងការណ៍ បានដាក់ឈ្មោះចំណូលពន្ធផ្ទាល់ខ្លួនរបស់ប្រទេស និងជំនួយពីដៃគូអន្តរជាតិ...
ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៣ មេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ល្ងាចនេះឆ្លៀតវាយកូនគោល នៅខេត្តសៀមរាប។ កម្លាំងដូចអាយុជាង៣០ឆ្នាំ គ្រាន់តទម្ងន់កើនឡើងជាងមុនបន្តិច។
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា បានប្ដេជ្ញាពង្រឹងចំណេះដឹងវិជ្ជាជីវៈ របស់សមាជិកសមាគមរបស់ខ្លួន ចូលរួមធ្វើកំណែទម្រង់ នៃការអភិវឌ្ឍដីធ្លី និងសំណង់នៅកម្ពុជា ឱ្យបានកាន់តែប្រសើរ ថែមមួយកម្រិតទៀត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលមានជាធរមាន ខណៈដែលលោកបានមើលឃើញ ពីបញ្ហាច្រើនក្នុងសកម្មភាពដីធ្លីបច្ចុប្បន្ន ។ ការប្ដេជ្ញាយ៉ាងចិត្តរបស់លោកបណ្ឌិត ឡី...
ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា ព្រមទាំងសមាជិកទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ៖ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងងធនធានទឹកនិងឧតុនិយម បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្ដីប្រពៃថ្លៃថ្លា ចម្រើនជន្មាយុគម្រប់ ៦៩ ឈានចូល ៧០ឆ្នាំ។ នាឱកាសដ៏មហាប្រសើរនេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ទេវតាថែរក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សា...