ព័ត៌មានជាតិ

រដ្ឋមន្រ្តីព័ត៌មាន បញ្ជាក់ពីអាការៈ ក្រោយវះភ្នែកទទួលបានជោគជ័យ

ភ្នំពេញៈលោក ខៀវ កាញ្ញារីទ្ឌ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅរាត្រីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២នេះ បាន
បញ្ជាក់ពីអាការៈ ក្រោយវះភ្នែកទទួលបានជោគជ័យ។

នៅលើបណ្ដាញ សង្គមហ្វេសប៊ុក លោក ខៀវ កាញ្ញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា “សូមទោស មិនមែនបង្អួតរឿងជម្ងឺផ្ទាល់ខ្លួនទេ តែមិនទាន់អង្គុយក្តៅគូទផងឃើញឯកសារម៉ាកំភ្លូសដាក់មកអោយ ហេតុនេះត្រូវតែនិយាយ អោយយល់គ្នា កុំអោយថាខ្ញុំកៀចមិនចង់ធ្វើការ”។

លោករដ្ឋមន្រ្តីបន្តថា “ខ្ញុំវះភ្នែកដោយជោគជ័យមែន តែត្រូវព្យាបាលដោយខ្លួនឯង ២អាទិត្យទៀត ដោយមិនត្រូវសម្លឹងយូរ មិនត្រូវទៅកន្លែងដែលអាចបណ្តាលអោយក្អក ឬ កណ្តាស់ខ្លាំង មិនត្រូវអោនក្បាលទាបជាងដងខ្លួន ភ្នែកមិនត្រូវប៉ះទឹក ហើយ ពេលយប់មុនគេងត្រូវបិតកញ្ចក់ការពារខ្លាចពេលលក់យើងយកដៃញីភ្នែក ( ដូចក្នុងរូប ) ដែលសុទ្ធតែជាគ្រោះធ្វើអោយ lens របូតនាំដល់ការបាត់បង់គំហើញតែម្តង” ។

ជាមួយគ្នានេះលោករដ្ឋមន្រ្តី ក៏បានសូមអធ្យាស្រ័យមិត្តភក្តិដែលបង្ហោះរូបមិនល្អនេះ តែចាំបាច់ចៀសការយល់ច្រឡំគ្នា ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “ខ្ញុំអាចទទួលភ្ញៀវបាន ជួបជជែកការងារខ្លីៗបាន តែមិនអាចធ្វើការរាប់ម៉ោងដូចពេលមុននៅឡើយទេ” ។

To Top