ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការអធ្យាស្រ័យ និងយោគយល់ពីសាសនិកខ្មែរឥស្លាមដែលកម្មវិធីជួបជុំស្រាយបួស រ៉ាម៉ាឌនថ្នាក់ជាតិលើកទី៧ ទី៨ និងទី៩ ឆ្នាំ២០២២នេះ ត្រូវបានផ្អាកដោយសារជំងឺកូវីដ១៩ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៣១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន និងភរិយា បានចូលរួមអបអរសាទរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា គិតត្រឹមថ្ងៃ៣១ មីនា នេះ កម្ពុជាមានវ៉ាក់សាំងកូវីដ១៩ រហូតទៅដល់ជិត១២លានដូស សម្រាប់ចាក់ដូសជំរុញ ជូនប្រជាពលរដ្ឋ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនៅថ្ងៃ៣១ មីនា សម្ដេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា «យើងមានវ៉ាក់សាំងក្នុងដៃនៅពេលនេះ រហូតទៅដល់ជិត១២លានដូស។...
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung បានដកអក្សរ ‘Z’ ចេញពីការដាក់ស្លាកយីហោស្មាតហ្វូនដែលអាចបត់បានរបស់ខ្លួន នៅក្នុងប្រទេសឡាតវី ប្រទេសលីទុយអានី និង នៅប្រទេសអេស្តូនី។ Galaxy Z Fold 3 និង Galaxy Z Flip 3 ឥឡូវនេះត្រូវបានចុះបញ្ជីជា Galaxy Fold...
បរទេស ៖ លោក Anatoly Bibilov ប្រធានាធិបតី South Ossetia បានប្រកាសថា South Ossetia ដែលជាសាធារណរដ្ឋមួយ ផ្នែកនៅក្នុងតំបន់ Caucasus នឹងចាត់វិធានការផ្លូវច្បាប់ ក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមជាមួយសហព័ន្ធរុស្ស៊ី ។ South Ossetia បានប្រកាស ផែនការនេះ...
តេអេរ៉ង់៖ បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់និស្សិតអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា វិធានការបង្ខិតបង្ខំប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបង្ក “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដល់សិទ្ធិទទួលបានសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។ លោកស្រី Zahra Ershadi តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារនៅក្នុងសុន្ទរកថាទៅកាន់សម័យ ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ស្តីពីសុខភាពពិភពលោក និងគោលនយោបាយការបរទេស។ លោកស្រីបានលើកឡើងថា ទោះបីជាសហរដ្ឋអាមេរិកអះអាងថា វិធានការឯកតោភាគីរបស់ខ្លួនមិនអនុវត្ត ចំពោះការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសនេះក៏ដោយ...
ភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ – ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata តាមរយៈកម្មវិធី SmartSpark របស់ខ្លួនបានប្រគល់រង្វាន់ទឹកប្រាក់ចំនួន 3 ពាន់ ដុល្លារដល់ក្រុម CancerCo. ដើម្បីអភិវឌ្ឍន៍គំនិតអាជីវកម្មរបស់ខ្លួនក្នុងដំណោះស្រាយវេជ្ជសាស្រ្ដឌីជីថល (telemedicine) សម្រាប់អ្នកជំងឺមហារីក និងក្រុមគ្រួសាររបស់ពួកគេ។ កម្មវិធី SmartSpark...
ព្រះវិហារ៖ លោកឧកញ៉ាចិត្តធម៌ម្នាក់ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ នង ស្រីពេជ្រ ធ្វើរឿងមួយក្នុងថ្ងៃ កំណើតមិនយកលុយទៅជប់លាងសុខចិត្តមកបរិច្ចាគជារឿងដ៏ចម្លែកមិនដែលមានឧកញ៉ាណាហ៊ានធ្វើទាល់តែសោះ។ស្ថិតក្នុង ភូមិសាស្ត្រខេត្តព្រះវិហារនៅថ្ងៃទី៣១ ខែមីនានេះ អ្នកជំនួញម្នាក់បានដឹកដៃភរិយាយកថវិកានិងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូនលោក បេន ដែលជាសកម្មជនការពារព្រៃឈើនិង សត្វព្រៃ។ អ្នកជំនួញខាងលើនេះគឺ ឈ្មោះ លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា និងលោកជំទាវ...
សួស្តីឆ្នាំថ្មី ឆ្នាំ២០២២ មហាសង្ក្រាន្តឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូយើងខ្ញុំមានប្រូម៉ូសិនដ៏ពិសេសសម្រាប់អតិថិជន ដោយមានការបញ្ចុះតម្លៃរហូតដល់ 49% ដែលលក់ក្នុងតម្លៃទាបជាងគេ នឹងមានការថែមជូនច្រើនជាងគេ។ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ ចាប់ផ្តើមពីថ្ងៃទី1 ខែមេសា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ២០២២ នេះប៉ុណ្ណោះ។ រួសរាន់ឡើងកុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅអោយសោះ សូមអតិថិជនអញ្ជើញទៅកាន់សាខារបស់ក្រុហ៊ុនស៊ុនស៊ីម៉ិចកូទាំង២២ សាខា...
ភ្នំពេញ៖ តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន បានស្នើឲ្យអ្នករាយការណ៍ពិសេស ផ្ដល់នូវភស្តុតាងរឹងមាំជាក់ស្ដែង ដើម្បីផ្ទៀងផ្ទាត់ចំពោះការចោទប្រកាន់ ដែលអ្នករាយការណ៍បានថ្លែងកន្លងមកថា សិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា មានការបំភិតបំភ័យ និងការព្រួយបារម្ភ ។ ការស្នើរបស់តំណាងអចិន្ត្រៃយ៍កម្ពុជា ធ្វើឡើងក្នុងកិច្ចសន្ទនាអន្តរសកម្ម ស្ដីពីរបាយការណ៍ផ្ទាល់មាត់ របស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៩...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ឆាប់ៗនេះ កម្ពុជានឹងចូលរួមកិច្ចប្រជុំរបស់ អង្គការឃ្លាំមើលអំពើ លាងលុយកខ្វក់នៅលើពិភពលោក ឈ្មោះក្រុមការងារហិរញ្ញវត្ថុ (FATF) នៅអូស្ដ្រាលី ដើម្បីធ្វើការបកស្រាយ និងបំភ្លឺពីសកម្មភាពរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងលាងលុយកខ្វក់ នៅកម្ពុជា។ សម្ដេច ស ខេង លើកឡើងបែបនេះក្រោយពីអង្គការ...