ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ថ្កោលទោស អាមេរិក ដែលថាការដាក់ទណ្ឌកម្ម ជាការគំរាមកំហែងធ្ងន់ធ្ងរដល់សុខភាពប្រជាជន

តេអេរ៉ង់៖ បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់និស្សិតអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា វិធានការបង្ខិតបង្ខំប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបង្ក “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដល់សិទ្ធិទទួលបានសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។

លោកស្រី Zahra Ershadi តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារនៅក្នុងសុន្ទរកថាទៅកាន់សម័យ ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ស្តីពីសុខភាពពិភពលោក និងគោលនយោបាយការបរទេស។

លោកស្រីបានលើកឡើងថា ទោះបីជាសហរដ្ឋអាមេរិកអះអាងថា វិធានការឯកតោភាគីរបស់ខ្លួនមិនអនុវត្ត ចំពោះការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសនេះក៏ដោយ ការដាក់ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន និងការខ្វះខាតរបស់សាធារណរដ្ឋឥស្លាម ក្នុងការចូលទៅកាន់ប្រព័ន្ធធនាគារអន្តរជាតិ រារាំងទីក្រុងតេអេរ៉ង់ ពីការទទួលបានផលិតផលទាំងនេះ តាមរយៈពាណិជ្ជកម្មដែលមាន និងយន្តការហិរញ្ញវត្ថុ។

ប្រេសិតអ៊ីរ៉ង់បានលើកឡើងថា រឿងនេះកើតឡើងនៅពេលដែលពិភពលោក នៅតែខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ បេសកជនអ៊ីរ៉ង់បាននិយាយដោយកត់សម្គាល់ថា “យើងក៏បង្ហាញការគាំទ្រ ចំពោះគោលការណ៍ ដែលថាការរីកចម្រើនណា មួយនៃសុខភាពពិភពលោក គឺពឹងផ្អែកជាចម្បងលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសហប្រតិបត្តិការពហុភាគី ជាពិសេសចំពេល វិបត្តិ ទូទាំង ពិភពលោក”។

បេសកជនអ៊ីរ៉ង់ បានសង្កត់ធ្ងន់ថា ភាពចាំបាច់នៃការធានាឱ្យមានលទ្ធភាពទទួល បានសេវាថែទាំសុខភាពដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យជាសាកល គឺជាអាទិភាពជាមូលដ្ឋាន សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ដោយកត់សម្គាល់ថា បញ្ហាវិស័យសុខាភិបាលមិន ត្រូវធ្វើនយោបាយដើម្បី តែការពារផលប្រយោជន៍របស់ប្រទេសមួយចំនួននោះទេ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top